[English Below]
ពិធីចុះអនុស្សរណៈយោគយល់រវាងសមាគម IDI, ក្រុមហ៊ុន IDC និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ (AMK)
នៅថ្ងៃចន្ទ ទី១២ ខែកុម្ភៈ ឆ្នាំ ២០២៤ សមាគមវិនិយោគិននវានុវត្តន៍ និងអភិវឌ្ឍន៍ “IDI” និងក្រុមហ៊ុន ID Capital Plc. “IDC” ដឹកនាំដោយ លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាល បានចុះអនុស្សរណៈយោគយល់ជាមួយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ (AMK) ដឹកនាំដោយលោក គា បូរាណ ប្រធាននាយកប្រតិបត្តិ។
តាមរយៈអនុស្សរណៈយោគយល់នេះ ស្ថាប័នទាំងពីរមានបំណងសហការគ្នាយ៉ាងជិតស្និទ្ធដើម្បីសម្រេចគោលបំណងរួមនោះគឺ:
1.ចូលរួមជាមួយ អេ អឹម ខេ សម្រាប់ឱកាសវិនិយោគដែលមានសក្តានុពលតាមរយៈការផ្តល់ហិរញ្ញប្បទានបំណុល។
2.ចូលរួមជាមួយ អេ អឹម ខេ សម្រាប់ការផ្តល់ហិរញ្ញប្បទានខ្សែច្រវ៉ាក់ផ្គត់ផ្គង់ដល់សមាជិករបស់ IDI ឬក្រុមហ៊ុនផ្សេងៗដែលណែនាំដោយ IDI ។
3.អេ អឹម ខេ នឹងដើរតួជាដៃគូស្ថាប័នហិរញ្ញវត្ថុដើម្បីផ្តល់ដំណោះស្រាយហិរញ្ញវត្ថុសម្រាប់ឱកាសវិនិយោគដែលមានសក្តានុពល។
4.ធ្វើសកម្មភាពទីផ្សាររួមគ្នា ដោយរាប់បញ្ចូលផងដែរនូវ ពិព័រណ៍ពាណិជ្ជកម្ម សិក្ខាសាលា វេទិកាធុរកិច្ច ។ល។ ដើម្បីលើកកម្ពស់សេវាកម្មរបស់ភាគីពាក់ព័ន្ធ។
អំពី អេ អឹម ខេ (AMK)
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ (AMK) គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ដែលមានអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា ដើម្បីផ្តល់សេវាហិរញ្ញវត្ថុដល់អតិថិជនរបស់ខ្លួន។
សូមចូលរួមវិនិយោគទាំងអស់គ្នាដើម្បីអភិវឌ្ឍកម្ពុជា!
The Signing Ceremony of the Memorandum of Understanding between IDI, IDC and AMK
On Monday, February 12, 2024, the Innovation and Development Investors Association “IDI” and ID Capital Plc. “IDC” led by Dr. Hor Sereyvath, Chairman of the Board of Directors, has signed a Memorandum of Understanding with AMK Microfinance Institution PLC “AMK”, led by Mr. Kea Borann, CEO.
Through this Memorandum of Understanding, the two institutions aim to collaborate closely to achieve the common goals:
1. Engage with AMK for potential investment opportunities via debt financing.
2. Engage with AMK for value chain financing/supply chain financing to IDI’s members or others referred by IDI.
3. AMK will act as the financial institution partner to provide financial solutions for potential and selective investment opportunities.
4. Jointly conduct marketing activities including but not limited to trade shows, workshops, business forums, seminars, etc. to promote services of the parties to the pertinent stakeholders.
About AMK Microfinance Institution PLC “AMK”
AMK Microfinance Institution PLC “AMK” is a microfinance deposit-taking institution licensed by the National Bank of Cambodia to provide financial services to its customers.
Let’s invest together to develop Cambodia!
Please click the link below to find out about us and follow the information:
👉 Telegram Official Channel: https://bit.ly/idinvestorsofficialchannel
👉 Telegram IDI Investment Roadshow: https://bit.ly/IDIInvestmentRoadshow
👉 Telegram Public Group: https://bit.ly/idinvestorspublicgroup
👉 Facebook Page: https://fb.me/idinvestorshub
👉 LinkedIn: https://bit.ly/idclinkedin
👉 Website IDI: https://bit.ly/idinvestorsassociation