IDC logo
  • Home
  • What is IDC?
  • What is IDI?
  • Investment
  • News & Updates
  • Contact us
IDC

IDC is a leading investment hub in Cambodia.

  • info@idc.com
  • (855) 12 73 82 06 | (855) 34 36 36 36
  • Home
  • What is IDC?
  • What is IDI?
  • Investment
  • News & Updates
  • Contact us
  • October 7, 2022

កិច្ចប្រជុំលើកទី៧ នៃសមាគម វិនិយោគិន នវានុវត្ត និងអភិវឌ្ឍន៍ (IDI) និង ក្រុមហ៊ុន ID Capital Plc. (IDC) ផ្តោតលើការងារវិនិយោគ និងការនាំចេញ

កិច្ចប្រជុំលើកទី៧ នៃសមាគម វិនិយោគិន នវានុវត្ត និងអភិវឌ្ឍន៍ (IDI) និង ក្រុមហ៊ុន ID Capital Plc. (IDC) ផ្តោតលើការងារវិនិយោគ និងការនាំចេញ

នៅរសៀលថ្ងៃទី០៧ ខែតុលា ឆ្នាំ ២០២២ លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានសមាគម IDI និងជា ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន IDC បានដឹកនាំកិច្ចប្រជុំលើកទី ៧ នៅអគារពាណិជ្ជកម្ម Flatiron ដែលជាទីតាំងរបស់ការិយាល័យ IDI & IDC ។

  

ជាលទ្ធផល នៃកិច្ចប្រជុំ សម្រេចបានតាមគោលដៅ ដូចខាងក្រោម :
១- ជំនួបជាមួយដៃគូពាណិជ្ជកម្ម និងសហការ :
– សមាគមអភិវឌ្ឍន៍ដីធ្លី និងសំណង់ខេត្តព្រះសីហនុ
– ជំនួបជាមួយលោកបណ្ឌិត ធន់ វឌ្ឍនា នាយកវិទ្យាស្ថានកសិកម្មព្រែកលាប ដើម្បីពិភាក្សាលើកិច្ចការបច្ចេកទេសកសិកម្ម ។
– ជំនួបជាមួយ អគ្គកុងស៊ុលកិត្តិយស ប្រចាំភាគខាងលិច USA ដើម្បីសិក្សាលើការនាំចេញ ។
– ជំនួបជាមួយ ស្ថាបនិក DoubleDoors ជា real estate platform ពីសហរដ្ឋអាមេរិក សម្រាប់ទិញលក់ ។
– ជំនួបជាមួយ អគ្គនាយកសាលកវិទ្យាល័យ AUPP ដើម្បីសិក្សាស្វែងយល់ពីការរកការងារជូននិសិត្ស និងកិច្ចសហប្រតិបត្តិការ ។
– ជំនួបជាមួយ ក្រុមហ៊ុន JSProperty ជាក្រុមហ៊ុនចុះបញ្ជីផ្សារមូលប័ត្រ នៅកម្ពុជា ដើម្បីសហការវិនិយោគលើអចលនៈទ្រព្យ ។
– ជំនួបជាមួយ ក្រុមហ៊ុន Golden Equator របស់ Singapore ដើម្បីភាពជាដៃគូលើការវិនិយោគ ជាទម្រង់ហរិញ្ញវត្ថុ ។

២- បច្ចុប្បន្តភាពការពិភាក្សាការងារវិនិយោគជាមួយ CPALL
៣- ប្រកាសពី ឱកាសនៃការនាំចេញកសិផលទៅ USA
៤- ការប្រកាសពីគម្រោងកំពុងសិក្សា ចំនួន ៥ រួមមាន ៣ ជាសេវាកម្ម ១ ជាកសិកម្ម និង១ជាអចលនៈទ្រព្យ ។
៥- ការចែករំលែកចំណេះដឹង ស្តីពី ប្រសិទ្ធិភាពនៃការវិនិយោគ ។
៦- ការផ្សព្វផ្សាយព័ត៌មានសេដ្ឋកិច្ច នយោបាយ និងហិរញ្ញវត្ថុសកល ដែលអាចនាំឲ្យប៉ះពាល់ដល់សេដ្ឋកិច្ច ការវិនិយោគ និងពាណិជ្ជកម្ម នៅកម្ពុជា។

ជាគោលដៅ IDI & IDC ដែលមានសមាជិកចំនួន 101 រូប ផ្តោតការវិនិយោគលើវិស័យសំខាន់ៗមួយចំនួន ដូចជា អចលនៈទ្រព្យ សេវាកម្ម និងកសិកម្ម ដែលជាវិស័យឆ្អឹងខ្នងសំខាន់របស់កម្ពុជា ។

សូមចូលរួមវិនិយោគទាំងអស់គ្នា ដើម្បីអភិវឌ្ឍន៍កម្ពុជា! Let’s Invest to Develop Cambodia together!

សូមចុច Link ខាងក្រោម ដើម្បីស្វែងយល់ពីយើងខ្ញុំ និងតាមដានព័ត៌មាន៖
👉 Official Channel https://t.me/idinvestorshub
👉 Public Group: https://t.me/idinvestorshubpublicgroup
👉 Facebook Page: https://fb.me/idinvestorshub

Others

ឯកឧត្តម ស៊ូ សុជាតិ បានផ្ដល់សន្ទរកថាបើកកម្មវិធី ស្ដីពី “សក្ដានុពលវិស័យមូលបត្រក្នុងសេដ្ឋកិច្ចកម្ពុជា” ក្នុងកម្មវិធី បង្ហាញឱកាសវិនិយោគ-IDI Investment Roadshow
Read Article
ពិធីចុះអនុស្សរណៈយោគយល់រវាង សមាគម IDI, ក្រុមហ៊ុន IDC និងក្រុមហ៊ុន SRI
Read Article
សមាគម IDI ចូលរួមវេទិកាវិនិយោគនៅខេត្តសៀមរាប
Read Article

IDC logo

We build a strong investor network to leverage local expertise and resources in sourcing investible projects and achieving a high return on investment.

Our Company
  • What is IDC
  • Investment
  • Contact us
 
  • What is IDI
  • News & Updates
Get in Touch
  • Phone: (855) 14 36 36 36 | (855) 12 73 82 06
  • E-mail: info@idcapital.fund

© 2023 IDC. All Rights Reserved.

  • Privacy & Policy