[English Below]
លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតឱ្យ សមាគមវិនិយោគិន នវានុវត្តន៍ និងអភិវឌ្ឍន៍ “IDI” ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធ នឹងការចូលរួមជំរុញសកម្មភាពពាណិជ្ជកម្ម និងការនាំចេញផលិតផលកម្ពុជាទៅទីផ្សារបរទេស ។
កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល និងថ្នាក់ដឹកនាំក្រសួងបានអនុញ្ញាតឱ្យ សមាគមវិនិយោគិន នវានុវត្តន៍ និងអភិវឌ្ឍន៍ ចូលជួបសម្តែងការគួរសមដែលកិច្ចប្រជុំនេះដឹកនាំដោយ លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាលរបស់ “IDI” និងក្រុមហ៊ុន ID Capital Plc. “IDC” និងមានការចូលរួមដោយសមាជិក សមាជិកា IDI ។
ក្នុងជំនួបនេះផងដែរ លោកជំទាវ រដ្ឋមន្រ្តី បានសម្តែងការស្វាគមន៍ ចំពោះប្រតិភូសមាជិក IDI និងគាំទ្រសកម្មភាពជំរុញការនាំចេញទៅសហរដ្ឋអាមេរិកដែលសមាគម IDI បានធ្វើនាពេលកន្លងមក និងបានកោតសរសើរនូវអ្វីដែល IDI សម្រេចបានលទ្ធផលជាច្រើនក្នុងរយៈពេលត្រឹម២ឆ្នាំប៉ុណ្ណោះ ហើយក៍បានបញ្ជាក់ផងដែរថា IDI មានយន្តការណ៍១ស្របតាម ផែនការយុទ្ធសាស្រ្តថ្មី១ដែលក្រសួងទើបបានបង្កើតឡើង នោះគឺ “ក្រុមប្រឹក្សាធុរៈកិច្ច” (Business Advisory Council) ដែលជាយន្តការគន្លឹះមួយក្នុងការស្វាគមន៍និងអនុញ្ញាតអោយមានការចូលរួមពីវិស័យឯកជនដែលជាប្រតិបត្តិករផងដែរ។ ជាមួយគ្នានោះដែរ ប្រធានបទដែលបានលើកយកមកពិភាក្សានោះ រួមមានបួនចំណុចសំខាន់ៗ គឺ៖
១. សកម្មភាពរបស់សមាគមពាក់ព័ន្ធនឹងការចូលរួមជំរុញការនាំចេញកសិផល និងផលិតផលចំណីអាហារកម្ពុជាទៅកាន់ទីផ្សារបរទេសនាពេលកន្លងមក និងក្នុងពេលអនាគត។
២. ទិសដៅអនុវត្តបន្តរបស់សមាគម វិនិយោគិន នវានុវត្តន៍ និងអភិវឌ្ឍន៍។
៣. ការគោរពស្នើសុំផ្តល់អនុសាសន៍ណែនាំបន្ថែមពីសំណាក់ លោកជំទាវរដ្ឋមន្ត្រី។
៤. ការគោរពស្នើសុំការគាំទ្រពីក្រសួងពាណិជ្ជកម្មលើ៖
– ការរៀបចំព្រឹត្តិការណ៍ធុរកិច្ច និងពាណិជ្ជកម្មក្នុងស្រុក និងក្រៅស្រុកពាក់ព័ន្ធនឹងការនាំចេញផលិតផលកសិកម្ម និងចំណីអាហារ ដូចជាសិក្ខាសាលា ការតាំងពិព័រណ៍ និងទស្សនកិច្ចពាណិជ្ជកម្ម។
– ការនាំចេញផលិតផលកសិកម្ម និងផលិតផលចំណីអាហាររបស់សហគ្រាស ឬក្រុមហ៊ុនដែលកំពុងទទួលបានការជ្រោមជ្រែង និងជំនួយបច្ចេកទេសពីសមាគម។
សូមចូលរួមវិនិយោគទាំងអស់គ្នា ដើម្បីអភិវឌ្ឍកម្ពុជា!
A warm welcome from the Minister of Commerce, Her Excellency Cham Nimul, to the Innovation and Development Investors Association” IDI ” to pay a courtesy call and discussion on trade and export promotion activities of Cambodian products.
On February 05, 2024, at the Ministry of Commerce, Her Excellency Cham Nimul and her leadership team allowed IDI to pay a courtesy call, which led by Dr. Hor Sereyvath, Chairman of IDI and ID Capital Plc. “IDC” and attended by IDI members and executive management team.
During the meeting, the Minister welcomed the IDI delegation and supported the export and trade promotion activities to the United States which IDI has done in the past, and appreciated what IDI has achieved so far to date for in just two years time. In addition, she confirmed that IDI has a mechanism aligned with a new strategic plan that the ministry has just established, the “Business Advisory Council”, a key mechanism welcoming private sector to get involve with and engage as a key operator. At the same time, there are 4 key topics were discussed which includes:
1. Key activities of the association related to trade and export promotion, facilitation, and assistance to boost Cambodian agricultural and food products were done in the past and the future plan.
2. The next direction plan of the IDI in promoting and building a strong investment ecosystem.
3. Respectfully request for additional guidance and recommendations from the Minister.
4. Respectfully request for support and collaboration from the Ministry of Commerce on:
– Organize local and overseas business and trade events related to the export and trade of agricultural and food products, such as workshops, exhibitions and trade missions.
– The export of agricultural products and food products of SMEs who receiving hands-on support service and technical assistance from the association.
Let’s invest together to develop Cambodia!
Please click the link below to find out about us and follow the information:
👉 Telegram Official Channel: https://bit.ly/idinvestorsofficialchannel
👉 Telegram IDI Investment Roadshow: https://bit.ly/IDIInvestmentRoadshow
👉 Telegram Public Group: https://bit.ly/idinvestorspublicgroup
👉 Facebook Page: https://fb.me/idinvestorshub
👉 LinkedIn: https://bit.ly/idclinkedin
👉 Website IDI: https://bit.ly/idinvestorsassociation