IDC logo
  • Home
  • What is IDC?
  • What is IDI?
  • Investment
  • News & Updates
  • Contact us
IDC

IDC is a leading investment hub in Cambodia.

  • info@idc.com
  • (855) 12 73 82 06 | (855) 34 36 36 36
  • Home
  • What is IDC?
  • What is IDI?
  • Investment
  • News & Updates
  • Contact us
  • September 12, 2022

សមាគម IDI និងក្រុមហ៊ុន IDC ពិភាក្សាជាមួយអគ្គកុងស៊ុល និង DoubleDoors

សមាគម IDI និងក្រុមហ៊ុន IDC ពិភាក្សាជាមួយអគ្គកុងស៊ុល និង DoubleDoors

ប្រធានក្រុមប្រឹក្សាភិបាល សមាគម ID Investors និងក្រុមហ៊ុន ID Capital Plc. បានពិភាក្សាការងារ ជាមួយ ហួត គឹមឆា Charles Leeviski អគ្គកុងស៊ុលកិត្តិយសកម្ពុជា ប្រចាំភាគខាងលិច សហរដ្ឋអាម៉េរិច និង ស្ថាបនិកក្រុមហ៊ុន DoubleDoors.io ដើម្បីពង្រីកទីផ្សារផលិតផលខ្មែរ និងបង្កើនការវិនិយោគនៅកម្ពុជា ។

នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ ២០២២ លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានសមាគមវិនិយោគិននវានុវត្តន៍ និងអភិវឌ្ឍន៍ (IDI) និងជាប្រធានក្រុមប្រឹក្សាក្រុមហ៊ុន ID Capital Plc. (IDC) បានដឹក នាំសមាជិកសមាគម និងក្រុមហ៊ុន ជួបប្រជុំជាមួយ លោក ហួត គឹមឆា អគ្គកុងស៊ុលកិត្តិយសកម្ពុជា ប្រចាំភាគខាងលិច សហរដ្ឋអាម៉េរិច និងលោកស្រី Amy Kwan ស្ថាបនិកក្រុមហ៊ុន DoubleDoors.io នៅការិយាល័យក្រុមហ៊ុន ID Capital Plc. ។

ក្នុងនាមថ្នាក់ដឹកនាំ IDI និង IDC លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈក្នងឱកាស ទស្សនៈកិច្ចសិក្សាអំពី សេដ្ខកិច្ច និងការវិនិយោគនៅកម្ពុជា ដែលក្នុងនោះមានផ្សារ មានចំណាប់អារម្មណ៍លើការនាំចេញនៅផលិតផលកសិកម្ម វិស័យកាត់ដេរ និងអចលនៈទ្រព្យ ។ លោកក៏បានជម្រាបគណៈប្រតិភូពីគោលដៅរបស់ IDI & IDC ផ្តោតការវិនិយោគលើវិស័យសំខាន់ៗចំនួន ៣ ដូចជា អចលនៈទ្រព្យ សេវាកម្ម និងកសិកម្ម និងអនុវិស័យចំណុះចំនួន ១៣។ IDI និង IDC មានសមាជិកចំនួន 101 នាក់ និងមានសម្ព័ន្ធអាជីវកម្មជាង ១៣០ ដែលកំពុងប្រតិបត្តិ លើក្នុងវិស័យ ៣ ខាងលើ។ លោកបានគូសបញ្ជាក់ថា៖ IDI & IDC មានចំណាប់អាមរ្មណ៍ក្នុងការសហការ ដើម្បីធ្វើការនាំចេញកសិផល និងសម្លៀកបំពាក់ ទៅកាន់សហរដ្ឋអាម៉េរិច រួមទាំងជាដៃគូសេវាកម្មអចលនៈទ្រព្យជាមួយ Doubledoor.io ដោយសារ អ្វីដែលបាន ពិភាក្សា គឺស្ថិតក្នុងវិស័យដែលស្ថានប័នIDI & IDC បាន ផ្តោតការវិនិយោគ ។

លោក គឹម ឆាហូត បានសំដែងការចំណាប់អារម្មណ៍ថា យើងទទួលស្គាល់ពី សក្តានុពលនៅកម្ពុជា ទៅលើវិស័យកសិកម្ម ដែលអាចនាំចេញនៅកសិផល មានគុណភាព បំពេញតម្រូវការ និងសម្លៀកបំពាក់ ទៅទីផ្សារសហរដ្ឋអាម៉េរិច ។ លោក នឹងធ្វើការពិភាក្សាបន្ថែមជាមួយក្រុមវិនិយោគិន នៃក្រុមហ៊ុន ID Capital Plc. ។

ដូចគ្នាផងដែរ លោកស្រី Amy Kwan បានបញ្ជាក់ថា Doubledoor.io ជាអន្តរការីសេវាកម្មអចលទ្រព្យ ដែលផ្តល់ទម្រង់សម្រាប់អ្នកវិនិយោគពីក្រៅប្រទេស អាចទិញអនលនៈទ្រព្យនៅកម្ពុជា ដែលអាចការពារនៅ ហានិភ័យ និងទទួលបាន ផលចំណេញពីការវិនិយោគ ។

កិច្ចពិភាក្សាស្វែងយល់គ្នាទៅវិញទៅមក បានធ្វើឡើងដោយរលូន និងមានផ្លែផ្កា នៃការរំពឹងទុកនូវកិច្ចសហប្រតិបត្តិការ និងការវិនិយោគ ។

សូមចូលរួមវិនិយោគទាំងអស់គ្នា ដើម្បីអភិវឌ្ឍន៍កម្ពុជា! Let’s Invest to Develop Cambodia together!

សូមចុច Link ខាងក្រោម ដើម្បីស្វែងយល់ពីយើងខ្ញុំ និងតាមដានព័ត៌មាន៖
👉 Official Channel https://t.me/idinvestorshub
👉 Public Group: https://t.me/idinvestorshubpublicgroup
👉 Facebook Page: https://fb.me/idinvestorshub

Others

ការប្រជុំពិភាក្សាជាមួយភាគីវៀតណាម ដើម្បីបង្កើតអាជីវកម្ម ម៉ាតលក់ទំនិញ
Read Article
ដំណើរទស្សនកិច្ចនៃគណៈប្រតិភូធុរកិច្ចកម្ពុជាទៅកាន់ស្ថាប័ន AgriBio Centre ដែលមានទីតាំងស្ថិតនៅក្នុងសាកលវិទ្យាល័យ La Trobe
Read Article
ពិធីចុះអនុស្សរណៈយោគយល់វាង សមាគម IDI និង ក្រុមហ៊ុន PTM Travel & Tours Co., Ltd
Read Article

IDC logo

We build a strong investor network to leverage local expertise and resources in sourcing investible projects and achieving a high return on investment.

Our Company
  • What is IDC
  • Investment
  • Contact us
 
  • What is IDI
  • News & Updates
Get in Touch
  • Phone: (855) 14 36 36 36 | (855) 12 73 82 06
  • E-mail: info@idcapital.fund

© 2023 IDC. All Rights Reserved.

  • Privacy & Policy