IDC logo
  • Home
  • What is IDC?
  • What is IDI?
  • Investment
  • News & Updates
  • Contact us
IDC

IDC is a leading investment hub in Cambodia.

  • info@idc.com
  • (855) 12 73 82 06 | (855) 34 36 36 36
  • Home
  • What is IDC?
  • What is IDI?
  • Investment
  • News & Updates
  • Contact us
  • November 12, 2022

សមាគម IDI និងនិងក្រុមហ៊ុន IDC រៀបចំកម្មវិធី Cambodia & Thai Business Networking Dinner

សមាគម IDI និងនិងក្រុមហ៊ុន IDC រៀបចំកម្មវិធី Cambodia & Thai Business Networking Dinner

សមាគមវិនិយោគិននវានុវត្តន៍ និងអភិវឌ្ឍន៍ (IDI) និង ID Capital Plc. (IDC) ជួបសមាគម និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលគ្របដណ្តប់ ក្រុមហ៊ុនជាង ៥០០ របស់ថៃ នៅ Cambodia & Thai Business Networking Dinner។

បាងកក នាល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមការសម្របសម្រួល និងជ្រោមជ្រែងពី ស្ថានឯកអគ្គទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំព្រះរាជាណាចក្រថៃ សមាគមវិនិយោគិននវានុវត្តន៍ និងអភិវឌ្ឍន៍ (IDI) និង ID Capital Plc. (IDC) បានចូលរួមកម្មវិធី Cambodia & Thai Business Networking Dinner ដែលមានតំណាង សមាគម និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលគ្របដណ្តប់ ក្រុមហ៊ុនជាង ៥០០ របស់ថៃចូលរួម។ ជំនួបពាណិជ្ជកម្មទ្វេភាគីមួយរវាងប្រទេសទាំង២ មានការចូលរួមដោយស្ថាប័នធំៗ នៃប្រទេសទាំង២ សហការរៀបចំដោយ ID Investors Association, Entrepreneurship Development Fund មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព, Cambodia Business Council (in Thailand), Thai Subcontracting Promotion Association (Thai SubCon) និង ASEAN Trade Promotion Association (ATPA)។

កម្មវិធីនេះមានការចូលរូម ក្រោមអធិបតីយពីសំណាក់
១-ឯកឧត្តម អ៊ុក សោភ័ណ្ឌ ឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជាប្រចាំព្រះរាជាណាចក្រថៃ។
២-លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ សមាជិកក្រុមប្រឹក្សាបរធនបាល នៃមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងប្រធានក្រុមប្រឹក្សាភិបាលនៃ IDI/ IDC ។
៣-ឯកឧត្តម ជា កុកហុង ជាប្រធានលេខាធិការដ្ឋានមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ បានបង្ហាញ ពីចំណាប់អាម្មណ៍កិច្ចសហប្រតិបត្តិការ ដើម្បីចាប់យកភាពជាដៃគូរសម្រាប់ភាគីទាំង២ និងបានអញ្ជើញអ្នកធុរកិច្ចថៃមកប្រទេសកម្ពុជា ។ ឯកឧត្តម ជា កុកហុង ជាប្រធានលេខាធិការដ្ឋានមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានបង្ហាញអំពី ប្រតិបត្តិការម៉ាក្រូសេដ្ចកិច្ចនៃកម្ពុជា ។ ឯកឧត្តម អ៊ុក សោភ័ណ្ឌ ឯកអគ្គរាជទូត ព្រះរាជាណាចក្រកម្ពុជា បានបង្ហាញពីបរិយាកាស ល្អនៃប្រទេសកម្ពុជា ដែលអំណោយផលដល់ការវិនិយោគ នៅកម្ពុជា ។

The Embassy of the Kingdom of Cambodia in the Kingdom of Thailand has organized a bilateral trade meeting between the two countries, which is attended by major institutions of the two countries, co-organized by the Cambodia Business Council (in Thailand).

Under the chairmanship of
1. His Excellency Ouk Sorphon, Ambassador of the Kingdom of Cambodia.
2. Dr. Hor Sereyvath, Member of the Board of Governors of the Entrepreneurship Development Fund of the Ministry of Economy and Finance and Chairman of the Board of Directors of IDI / IDC.
3. HE Chea Kok Hong, Director of the Secretariat of the Entrepreneurship Development Fund of the Ministry of Economy and Finance.

Dr. Hor Sereyvath expressed his interest in cooperation to capture the partnership for both sides and invited Thai businessmen to Cambodia. HE Chea Kok Hong, Director of the Secretariat of the Entrepreneurship Development Fund of the Ministry of Economy and Finance, presented on the macroeconomic operation of Cambodia. HE Ouk Sophoan, Ambassador of the Kingdom of Cambodia, presented the good environment of Cambodia, which is conducive to investment in Cambodia.

សូមចូលរួមវិនិយោគទាំងអស់គ្នា ដើម្បីអភិវឌ្ឍន៍កម្ពុជា! Let’s Invest to Develop Cambodia together!

សូមចុច Link ខាងក្រោម ដើម្បីស្វែងយល់ពីយើងខ្ញុំ និងតាមដានព័ត៌មាន៖
👉 Official Channel https://t.me/idinvestorshub
👉 Public Group: https://t.me/idinvestorshubpublicgroup
👉 Facebook Page: https://fb.me/idinvestorshub

Others

ពិធី បង្ហាញឱកាសវិនិយោគ លើកទី៤ របស់សមាគមវិនិយោគិន នវានុវត្តន៍ និងអភិវឌ្ឍន៍
Read Article
ការធ្វើបទបង្ហាញពី លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន អាយឌី ឃែភីថល ម.ក “IDC” និង សមាគមវិនិយោគិន នវានុវត្តន៍ និងអភិវឌ្ឍន៍ “IDI”
Read Article
កិច្ចប្រជុំស្តីអំពីការស្វែងយល់ពីឱកាសវិនិយោគនៅសហរដ្ឋអាមេរិក និងភាពជាដៃគូ លើការវិនិយោគ
Read Article

IDC logo

We build a strong investor network to leverage local expertise and resources in sourcing investible projects and achieving a high return on investment.

Our Company
  • What is IDC
  • Investment
  • Contact us
 
  • What is IDI
  • News & Updates
Get in Touch
  • Phone: (855) 14 36 36 36 | (855) 12 73 82 06
  • E-mail: info@idcapital.fund

© 2023 IDC. All Rights Reserved.

  • Privacy & Policy