[English Below]
ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤ ទីក្រុងម៊ែលប៊ន ប្រទេសអូស្រ្តាលី
ដំណើរទស្សនកិច្ចនៃគណៈប្រតិភូធុរកិច្ចកម្ពុជាទៅកាន់ក្រុមហ៊ុនផលិត និងផ្គត់ផ្គង់ត្រីឆ្ពង់ដ៏ធំបំផុតមួយនៅក្នុងពិភពលោក MainStream Aquaculture
សមាគមវិនិយោគិន នវានុវត្តន៍ និងអភិវឌ្ឍន៍ “IDI” ដឹកនាំដោយលោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាល បានដឹកនាំគណៈប្រតិភូធុរកិច្ចកម្ពុជាធ្វើដំណើរទស្សនកិច្ចទៅកាន់ក្រុមហ៊ុន MainStream Aquaculture ដែលជាក្រុមហ៊ុនកសិដ្ឋានបច្ចេកវិទ្យាទំនើបក្នុងការចិញ្ចឹមត្រី និងបង្កាត់ពូជត្រីដែលជាប្រភេទត្រីឆ្ពង់ធំជាងគេបំផុតនៅលើពិភពលោក ដែលបានផលិតត្រីចំនួន២៥លានក្បាលជារៀងរាល់ឆ្នាំដើម្បីផ្គត់ផ្គង់មកលើទីផ្សារ។ ស្ថាបនិករបស់ក្រុមហ៊ុនបានរៀបចំស្វាគមន៍ទទួលពួកយើងយ៉ាងកក់ក្តៅ និងបានបង្ហាញពីផែនការច្បាស់លាស់ក្នុងការពង្រីកអាជីវកម្មនិងនាំយកបច្ចេកវិទ្យាមកកាន់អាស៊ីអាគ្នេយ៍។ ជាជំហានបន្ទាប់ ពួកយើងគ្រោងនឹងធ្វើការសិក្សារួមគ្នាមួយទៅលើលទ្ធភាពក្នុងការវិនិយោគនិងនាំយកបច្ចេកវិទ្យាចិញ្ចឹមត្រីរបស់ MainStream Aquaculture មកកាន់កម្ពុជា និងអាចបង្កើតជាមជ្ឈមណ្ឌលចែកចាយរួមមួយ (Distribution Hub) សម្រាប់ទីផ្សារក្នុងស្រុក និងនាំចេញទៅកាន់ទីផ្សារអាស៊ាននិងទីផ្សារដៃគូផ្សេងៗដែលបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយកម្ពុជា។
MainStream Aquaculture ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០១ ជាមួយនឹងចក្ខុវិស័យមួយដើម្បីកសាងនូវ “អាជីវកម្មសម្រាប់ពេលអនាគត” ដោយក្លាយខ្លួនជាអ្នកផ្គត់ផ្គង់ផលិតផលវារីវប្បកម្មឈានមុខគេរបស់ពិភពលោក។ ជាងពីរទសវត្សរ៍នៃការច្នៃប្រឌិត MainStream Aquaculture បានបង្កើតបច្ចេកវិទ្យាកម្មសិទ្ធិរបស់ខ្លួនមួយជាទម្រង់ប្រព័ន្ធវារីវប្បកម្មនៅលើដី និងកម្មវិធីបង្កាត់ពូជត្រីឆ្ពង់ប្រកបដោយភាពច្បាស់លាស់ម៉ត់ចត់មួយ ដែលអនុញ្ញាតឱ្យកូនត្រីមានការលូតលាស់ល្អ។ ក្រុមហ៊ុន MainStream Aquaculture បានក្លាយជាអ្នកផលិត និងអ្នកផ្គត់ផ្គង់ត្រីឆ្ពង់ដ៏ធំបំផុតមួយនៅក្នុងពិភពលោក ហើយបានវិវឌ្ឍន៍ចក្ខុវិស័យរបស់ខ្លួនក្នុងគោលបំណងក្លាយជាអ្នកផ្គត់ផ្គង់ត្រីពណ៌សលំដាប់កំពូលរបស់ពិភពលោក។
អំពីដំណើរបេសកកម្មកសិធុរកិច្ច ពាណិជ្ជកម្ម និងការវិនិយោគទៅកាន់ប្រទេសអូស្រ្តាលី:
រៀបចំដោយសមាគម IDI ដោយមានការគាំទ្រ និងសហការជាមួយ ក្រុមហ៊ុន អាយឌី ឃែភីថល ម.ក (ID Capital) សហគ្រិនខ្មែរ (Khmer Enterprise) ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ( Council for the Development of Cambodia និងសភាពាណិជ្ជកម្មនិងឧស្សហកម្មប្រចាំរដ្ឋវិចតូរីយ៉ា (Victorian Chamber of Commerce and Industry) បានរៀបចំដំណើរបេសកកម្មធុរកិច្ចមួយសម្រាប់គណៈប្រតិភូធុរកិច្ចកម្ពុជាទៅកាន់ប្រទេសអូស្រ្តាលីចាប់ពីថ្ងៃទី០៥ ដល់០៧ ខែមីនា ឆ្នាំ២០២៤ ដើម្បីចូលរួមវេទិកាធុរកិច្ចកម្ពុជា-អូស្ត្រាលី។ កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងផ្សារភ្ជាប់រវាងគណៈប្រតិភូធុរកិច្ចកម្ពុជា និងធុរកិច្ចជនអូស្រ្តាលីដែលស្ថិតក្នុងវិស័យកសិកម្ម និងចំណីអាហារ។
សូមចូលរួមវិនិយោគទាំងអស់គ្នាដើម្បីអភិវឌ្ឍកម្ពុជា!
Melbourne, Australia – 07 March 2024
Cambodia Business Delegation visited the largest Barramundi producer and supplier in the world, MainStream Aquaculture
The Innovation and Development Investors Association (IDI) led by Dr. Hor SereyVath, Chairman of the Board of Directors, organized a site visit for Cambodia business delegation to meet with MainStream Aquaculture, a Barramundi fish farming and breeding technology company and the world’s largest producing about 25 million Barramundi fishes annually to supply in the market. The founder of the company warmly welcomed us and stated their ambitious plan to expand their business and bring technology to Southeast Asia. Next step, we plan to conduct a joint feasibility study for the investment in MainStream Aquaculture technology in Cambodia and establishing a distribution hub based in Cambodia to supply for local market and export to ASEAN market and other FTA markets.
Mainstream was founded in 2001 with a vision to build a “business for the future” by becoming the world’s leading provider of recirculating aquaculture products. Over two decades of innovation, Mainstream Aquaculture has developed proprietary technology in the form of land-based aquaculture systems and a Barramundi selective breeding program that has enabled its growth. The vertically integrated company has become one of the largest Barramundi producers and suppliers in the world and has evolved its vision with the aim of becoming the world’s leading supplier of premium white fish.
About the Agribusiness, Trade and Investment Mission to Australia:
As part of promoting trade and investment between Cambodia and Australia, the Innovation and Development Investors Association (IDI) in partnership with ID Capital Plc. (IDC), Khmer Enterprise (KE), Council for the Development of Cambodia (CDC), and Victorian Chamber of Commerce and Industry (VCCI) organized an Agribusiness, Trade and Investment Mission to Australia of Cambodian companies operating in the agriculture and food sector. The Mission organized in conjunction with Cambodia-Australia Business Forum and ASEAN-Australia Summit of the year. This is a unique opportunity for Cambodian companies operating in the agriculture and food sector to connect with Australian companies during the mission.
Let’s invest together to develop Cambodia!
Please click the link below to find out about us and follow the information:
👉 Telegram Official Channel: https://bit.ly/idinvestorsofficialchannel
👉 Telegram IDI Investment Roadshow: https://bit.ly/IDIInvestmentRoadshow
👉 Telegram Public Group: https://bit.ly/idinvestorspublicgroup
👉 Facebook Page: https://fb.me/idinvestorshub
👉 LinkedIn: https://bit.ly/idclinkedin
👉 Web Site IDI: https://bit.ly/idinvestorsassociation