[English Below]
នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាល សមាគមវិនិយោគិន នវានុវត្តន៍ និងអភិវឌ្ឍន៍ ( IDI ) និងជាសមាជិកក្រុមប្រឹិក្សាបរធនបាល នៃសហគ្រិនខ្មែរ បានចូលរួមកិច្ចប្រជុំ ក្រោមអធិបតីភាព ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ បានដឹកនាំ “កិច្ចប្រជុំក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរលើកទី១៥” នៅមជ្ឍមណ្ឌលអភិវឌ្ឍធុរកិច្ច។
ក្នុងអំឡុងកិច្ចប្រជុំក្រុមប្រឹក្សាបរធនបាលបានពិនិត្យ និង វាយតម្លៃលើវឌ្ឍនភាពការងារ និងសមិទ្ធផល សំខាន់ៗដែលសម្រេចបានក្នុងឆ្នាំ២០២៣ កន្លងមក។ ស្របពេលគ្នានេះដែរ កិច្ចប្រជុំក៏បានសម្រេចលើផែនការសកម្មភាពប្រចាំឆ្នាំ២០២៤ដែលនឹងជួយទ្រទ្រង់ដល់គម្រោងសម្រាប់ជំរុញនវានុវត្តន៍សហគ្រិនភាពដែលនឹងគាំទ្រដល់វិស័យសំខាន់ៗដូចជា៖ វិស័យវាយនភ័ណ្ឌកាត់ដេរ ជម្រុញសេដ្ឋកិច្ចក្រៅប្រព័ន្ធ ការលើកកម្ពស់កម្មវិធីអភិវឌ្ឍប្រកបដោយចីរភាព។
សហគ្រិនខ្មែរ នឹងបន្តគាំទ្រដល់សហគ្រិនដែលស្ថិតក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ក្រោយទទួលបានការទទួលស្គាល់និងភាពជោគជ័យក្នុងកម្មវិធីរបស់ សហគ្រិនខ្មែរកន្លងមក។
Phnom Penh, January 25, 2024 -the 15th , Dr Hor Serey Vath, Chairman of IDI and Member of Board of Trustees of Khmer Enterprise convened under the chairmanship of H.E. Hem Vanndy, Minister of Industry, Science, Technology, and Innovation held at the Business Development Center charted a course for the organization for 2024.
During the meeting, the Board of Trustees reviewed and evaluated the progress and significant achievements of 2023. The meeting approved the work plan for 2024. This plan will bolster projects that foster entrepreneurial innovation, particularly in sectors such as textiles, garments, the informal economy, and sustainable business.
Khmer Enterprise will continue to support entrepreneurs who have gained recognition and achieved success in past programs.
————————
🔰សហគ្រិនខ្មែរមានចក្ខុវិស័យក្លាយជាថ្នាលជាតិសម្រាប់ការលើកកម្ពស់គ្រប់សកម្មភាពរបស់វិស័យសហគ្រិនភាព។