ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុស្សរណៈយោគយល់ភាពជាដៃគូ (MOU)
នៅថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២៤ មានពិធីចុះហត្ថលេខា រវាង សមាគម វិនិយោគិន នវានុវត្តន៍ និងអភិវឌ្ឍន៍ (IDI) និង សមាគមឈ្មួញជើងសាឧបករណ៍និស្សន្ទនៅកម្ពុជា(DBAC) ដែលភាគីខាង IDI មាន លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាល សមាគម IDI និងក្រុមហ៊ុន ID Capital Plc. រីឯភាគីខាង សមាគមឈ្មួញជើងសាឧបករណ៍និស្សន្ទនៅកម្ពុជា (DBAC) មាន លោកស្រី ប៊ុន សុវ៉ាត់ឌី ជាប្រធានសមាគម។ ពិធីចុះហត្ថលេខានេះ ធ្វើឡើងនៅ មជ្ឈមណ្ឌលអភិវឌ្ឍន៍ធុរកិច្ច (BDC) ។
ភាគីទាំងពីរនឹងសហការយ៉ាងជិតស្និទ្ធ ក្នុងការ ផ្តល់សេវាពិគ្រោះយោបល់ដល់វិនិយោគិនដែលចង់បើកក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទ ក្នុងប្រទេសកម្ពុជា រួមទាំងនីតិវិធីចុះបញ្ជី និងស្តង់ដារប្រតិបត្តិការអាជីវកម្ម ការបណ្តុះបណ្តាលលើការជួញដូរឧបករណ៍និស្សន្ទ និងលក្ខខណ្ឌពិសេសសម្រាប់ការប្រឹក្សាការជួញដូរឧបករណ៍និស្សន្ទផងដែរ។
Let’s invest together to develop Cambodia!
Please click the link below to find out about us and follow the information:
👉 Telegram Official Channel: https://bit.ly/idinvestorsofficialchannel
👉 Telegram IDI Investment Roadshow: https://bit.ly/IDIInvestmentRoadshow
👉 Telegram Public Group: https://bit.ly/idinvestorspublicgroup
👉 Facebook Page: https://fb.me/idinvestorshub
👉 LinkedIn: https://bit.ly/idclinkedin
👉 Website IDI: https://bit.ly/idinvestorsassociation