[English Below]
ពិធីចុះអនុស្សរណៈយោគយល់រវាង សមាគម IDI, ក្រុមហ៊ុន IDC និងធនាគារ វីង
នៅថ្ងៃអង្គារ ទី១២ ខែធ្នូ ឆ្នាំ២០២៣ សមាគមវិនិយោគិននវានុវត្តន៍ និងអភិវឌ្ឍន៍ “IDI” ដឹកនាំដោយ លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាលរបស់ IDI និងក្រុមហ៊ុន ID Capital Plc. “IDC” បានចុះអនុស្សរណៈយោគយល់ជាមួយ ធនាគារ វីង (Wing Bank) ដឹកនាំដោយ លោក Han Peng Kwang ជាប្រធាននាយកប្រតិបត្តិ។
តាមរយៈអនុស្សរណៈយោគយល់នេះ ស្ថាប័នទាំងពីរមានបំណងសហការគ្នាយ៉ាងជិតស្និទ្ធដើម្បីសម្រេចគោលបំណងរួមនោះគឺ
១. សមាគម IDI នឹងចូលរួមជាមួយធនាគារ វីង សម្រាប់គម្រោងវិនិយោគដែលមានសក្តានុពលតាមរយៈការផ្តល់ហិរញ្ញប្បទានបំណុល។
២. ធនាគារ វីង នឹងដើរតួជាដៃគូស្ថាប័នហិរញ្ញវត្ថុ ដើម្បីផ្តល់ដំណោះស្រាយហិរញ្ញវត្ថុដល់ IDI។
៣. ធ្វើសកម្មភាពទីផ្សាររួមគ្នា ដោយរាប់បញ្ចូលផងដែរនូវ ពិព័រណ៍ពាណិជ្ជកម្ម សិក្ខាសាលា វេទិកាធុរកិច្ច។ល។ ដើម្បីលើកកម្ពស់សេវាកម្មរបស់ភាគីពាក់ព័ន្ធ។
អំពី ធនាគារ វីង
ធនាគារ វីង គឺជាធនាគារដែលទទួលបានអាជ្ញាប័ណ្ណជាធនាគារពាណិជ្ជ ដែលផ្តល់នូវផលិតផលហិរញ្ញវត្ថុទំនើបៗ ទាំងសម្រាប់អតិថិជនដែលជា បុគ្គល និងសាជីវកម្ម។ ផលិតផលទាំងនេះរួមមាន ប្រាក់កម្ចី ប្រាក់បញ្ញើ ការផ្ទេរប្រាក់ ការទូទាត់វិក័យបត្រ និងការបង់ធានារ៉ាប់រង ការផ្តល់ហិរញ្ញប្បទាន និងការទូទាត់នៅក្នុងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ សេវាបើកប្រាក់បៀវត្សរ៍ និងសូម្បីតែបញ្ចូលទឹកប្រាក់តាមទូរស័ព្ទ។
សូមចូលរួមវិនិយោគទាំងអស់គ្នា ដើម្បីអភិវឌ្ឍកម្ពុជា!
The Signing ceremony of the Memorandum of Understanding between IDI, IDC and Wing Bank
On Tuesday, December 12, 2023, Innovation and Development Investors Association “IDI” led by Dr. Hor Sereyvath, Chairman of the Board of Directors of IDI and ID Capital Plc. “IDC” has signed a Memorandum of Understanding with Wing Bank (Cambodia) Plc. Led by Mr. Han Peng Kwang, CEO.
Through this Memorandum of Understanding, the two institutions aim to collaborate closely to achieve the common goals:
1. IDI will engage with Wing Bank for any potential investment proposal via debt financing.
2. Wing Bank to act as the financial institution partner to provide financial solutions to IDI.
3. Jointly conduct marketing activities including but not limited to trade show, workshop, business forum, seminar, etc. to promote services of the parties to the pertinent stakeholders.
About Wing Bank
Wing Bank is a licensed commercial bank, providing an array of advanced financial products both for individual and corporate customers. These include loans, deposits, money transfers, utility and insurance payments, supply chain financing and payments, payroll services and even phone top-ups.
Let’s invest together to develop Cambodia!
សូមចុច Link ខាងក្រោម ដើម្បីស្វែងយល់ពីយើងខ្ញុំ និងតាមដានព័ត៌មាន៖
Please click the link below to find out about us and follow the information:
👉 Official Channel https://t.me/idinvestorshub
👉 Public Group: https://t.me/idinvestorshubpublicgroup
👉 Facebook Page: https://fb.me/idinvestorshub