[English Below]
កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ “IDB” ដែលជាមជ្ឈមណ្ឌលអាជីវកម្មរបស់សមាគមវិនិយោគិននវានុវត្តន៍ និងអភិវឌ្ឍន៍ “IDI” ដឹកនាំដោយ លោក ចាប សុភ័គ ជាអគ្គលេខាធិការនៃ “IDI” និងនាយកប្រតិបតិ្តក្រុមហ៊ុន ID Capital Plc. “IDC” បានរៀបចំធ្វើបទបង្ហាញជូន សមាជិក-សមាជិកា “IDI” អំពីគម្រោងអាជីវកម្ម មន្ទីរពហុព្យាបាល វីដា (VIDA Polyclinic) ដែលជាគម្រោងអាជីវកម្មផ្តួចផ្តើមឡើងដោយសមាជិកម្នាក់របស់ “IDI” និងបានរៀបចំគាំទ្រក្នុងការបង្កើតផែនការអាជីវកម្មដោយ ក្រុមការងារវិភាគវិនិយោគ និងអាជីវកម្ម របស់ សមាគម “IDI” ។ សមាគមតែងខិតខំប្រឹងប្រែងក្នុងការច្នែប្រឌិត ដើម្បីគាំទ្រដល់អាជីវកម្មរបស់សមាជិក ។
ការធ្វើបទបង្ហាញនេះ គឺដើម្បីចែករំលែកទម្រង់អាជីវកម្ម និងចំណេះដឹងវិនិយោគ ដល់សមាជិកដទៃទៀត ដែលមានបំណងចង់ពង្រីក និងបង្កើតអាជីវកម្ម ។
លោក សុខ វឌ្ឍនៈ អនុប្រធាននាយកប្រតិ្តបត្តិ និងជានាយកប្រតិបត្តិ វិនិយោគ និងអាជីវកម្ម នៃក្រុមហ៊ុន អាយឌី ឃែភីថល ម.ក “IDC” បានធ្វើបទបង្ហាញអំពីគម្រោងអាជីវកម្មនេះ ដែលរួមមានកម្មវត្ថុអាជីវកម្ម គំរូអាជីវកម្ម ផែនការទីផ្សារ សេវាកម្ម និងការព្យាករណ៍ហិរញ្ញវត្ថុ ជាដើម។ ក្រៅពីនេះ លោកក៏បាន បកស្រាយអំពីទិសដៅយុទ្ធសាស្រ្តរយៈពេលខ្លី និងរយៈពេលវែងនៃអាជីវកម្មនេះផងដែរ។
បន្ទាប់ពីបទបង្ហាញត្រូវបានបញ្ចប់ សមាជិក-សមាជិកា មួយចំនួនធំ បានសំដែងនូវចំណាប់អារម្មណ៍លើគម្រោងអាជីវកម្មនេះ និងសំណូមពរអោយមានកម្មវិធីបង្កើតគម្រោងអាជីវកម្មថ្មីៗ បន្ថែមទៀតនាពេលខាងមុខ។
សូមចូលរួមវិនិយោគទាំងអស់គ្នា ដើម្បីអភិវឌ្ឍកម្ពុជា!
IDI Business Center “IDB” Delivers Presentation of “Vida Polyclinic” Project
On January 9, 2024, IDI Business Center “IDB” of the Innovation and Development Investors Association “IDI” led by Mr. Chap Sopheak, Secretary General of “IDI” and CEO of ID Capital Plc “IDC” delivered to other Member “IDI” About VIDA Polyclinic, a business project initiated by one of IDI members and prepared to support the development of a business plan by the IDI Investment and Business Analysis Team. The association always strives to innovate to support the member’s business.
Mr. Sok Vattanak, Deputy CEO and Chief of Investment and Business Officer of IDC Capital Plc “IDC” gave the presentation of the project inclusive of business objectives, business model, marketing plans, services, financial forecasting, etc. In addition, he further elaborates the short-term and long-term business strategies.
After the completion of the presentation, a large number of the participants expressed their interest in supporting this project and requested further initiation of the new investment projects in the near future.
Let’s invest together to develop Cambodia!
សូមចុច Link ខាងក្រោម ដើម្បីស្វែងយល់ពីយើងខ្ញុំ និងតាមដានព័ត៌មាន៖
Please click the link below to find out about us and follow the information:
👉Official Channel https://t.me/idinvestors
👉Public Group: https://t.me/idinvestorspublicgroup
👉Facebook Page: https://fb.me/idinvestorsh