
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុស្សរណៈយោគយល់ភាពជាដៃគូ(MOU)
នៅថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០២៤ មានពិធីចុះហត្ថលេខា រវាង សមាគមវិនិយោគិន នវានុវត្តន៍ និងអភិវឌ្ឍន៍(IDI) និង សហគ្រិនខ្មែរ (KE) ដែលភាគីខាង IDI មាន លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាល IDI និង IDC និង ភាគីខាង សហគ្រិនខ្មែរ មាន ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជា នាយកប្រតិបត្តិសហគ្រិនខ្មែរ (KE) ។ ពិធីចុះហត្ថលេខានេះ ធ្វើឡើងនៅមជ្ឈមណ្ឌល អភិវឌ្ឍន៍ធុរកិច្ច (BDC)។
ក្នុងការចុះហត្ថលេខាកិច្ចព្រមព្រៀងនេះដែរ ភាគីទាំងពីរ បានយល់ព្រមលើ បីចំនុចសំខាន់ៗ៖
– ភាគីសហគ្រិនខ្មែរ(KE) បានប្តេជ្ញាចិត្តក្នុងការកសាង ការអភិវឌ្ឍ និងការគាំទ្ររាល់សកម្មភាព ដែលលើកកម្ពស់ដល់ប្រព័ន្ធ អេកូឡូស៊ីសហគ្រិនភាព។
– ភាគី សមាគម IDI បានប្តេជ្ញាចិត្តក្នុងការផ្តួចផ្តើម ការអនុវត្ត និងសហការលើរាល់សកម្មភាព ដែលទាក់ទងនឹងការវិនិយោគ គ្រប់ទីកន្លែងតាមដែលអាចធ្វើទៅបាន។
– ភាគី ទាំងពីរប្តេជ្ញាអនុវត្តកម្មវិធី ដែលនឹងត្រូវបានបញ្ជាក់នៅក្នុងកិច្ចព្រមព្រៀង។
Please click the link below to find out about us and follow the information:
Telegram Official Channel: https://bit.ly/idinvestorsofficialchannel
Telegram IDI Investment Roadshow: https://bit.ly/IDIInvestmentRoadshow
Telegram Public Group: https://bit.ly/idinvestorspublicgroup
Facebook Page: https://fb.me/idinvestorshub
LinkedIn: https://bit.ly/idclinkedin
Web Site IDI: https://bit.ly/idinvestorsassociation