នៅថ្ងៃពុធ ទី១៧ ខែមករា ឆ្នាំ២០២៤ សមាគមវិនិយោគិននវានុវត្តន៍ និងអភិវឌ្ឍន៍ (IDI) និងក្រុមហ៊ុន ID Capital Plc. (IDC) ដឹកនាំដោយ លោក ចាប សុភ័គ អគ្គលេខាធិការនៃសមាគម និងជាប្រធាននាយកប្រតិបតិ្ត ក្រុមហ៊ុន ID Capital Plc. (IDC) បានរៀបចំកិច្ចពិភាក្សាលើកទី៤ ជាមួយក្រុមហ៊ុន La Vie Hotel & Resorts ដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី ដឹកនាំដោយលោក Jerry Xu ប្រធាននាយកប្រតិបតិ្ត ដែលផ្តោតទៅលើចំនុចសំខាន់ៗដូចខាងក្រោម ៖
១.ការរៀបចំគម្រោងវិនិយោគសាលាបដិសណ្ឋារកិច្ច
២.ការស្វែងរកដៃគូចូលរួមវិនិយោគ លើសណ្ឋាគារមួយនៅខេត្តសៀមរាប
៣.ជំនួបប្រជុំបន្ថែមទៀតដែលអាចមាននៅអំឡុងពេលបេសកកម្មធុរកិច្ច និងពាណិជ្ជកម្មនៅប្រទេសអូស្រ្តាលី
ក្រោយបញ្ចប់កិច្ចពិភាក្សានេះ ក្រុមហ៊ុន La Vie ស្នើសុំបង្កើតក្រុមការងារចំនួនពីរ ដើម្បីធ្វើការសិក្សាគម្រោងវិនិយោគសាលាបដិសណ្ឋារកិច្ច និង ការចូលរួមការវិនិយោគរួមគ្នា លើសណ្ឋាគារមួយនៅខេត្តសៀមរាប ដើម្បីពន្លឿនការបំពេញកិច្ចការទាំងពីរនេះ។
សូមចូលរួមវិនិយោគទាំងអស់គ្នា ដើម្បីអភិវឌ្ឍកម្ពុជា!
IDI & IDC Hold Subsequent Talks with La Vie
On Wednesday, January 17, 2024, the Innovation and Development Investors Association (IDI) and ID Capital Plc. (IDC), led by Mr. Chap Sopheak, Secretary General of IDI and CEO of IDC held the fourth meeting with an Australia-based hotel and hospitality management company, La Vie Hotel & Resorts, represented by its CEO Mr. Jerry Xu, which focuses on three key areas:
1. The investment project in the hospitality school
2. Finding a joint investment partner for one hotel based in Siem Reap.
3. Further follow-up meeting during the Agribusiness and Trade Mission in Australia
After the completion of the discussion, La Vie requests to form two working groups to expedite the above work.
Let’s invest together to develop Cambodia!
សូមចុច Link ខាងក្រោម ដើម្បីស្វែងយល់ពីយើងខ្ញុំ និងតាមដានព័ត៌មាន៖
Please click the link below to find out about us and follow the information:
👉Official Channel https://t.me/idinvestors
👉Public Group: https://t.me/idinvestorspublicgroup
👉Facebook Page: https://fb.me/idinvestorsh