ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុស្សរណៈយោគយល់ភាពជាដៃគូ (MOU)

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុស្សរណៈយោគយល់ភាពជាដៃគូ (MOU)

នៅថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២៤ មានពិធីចុះហត្ថលេខា រវាង សមាគម វិនិយោគិន នវានុវត្តន៍ និងអភិវឌ្ឍន៍ (IDI) និង សមាគមឈ្មួញជើងសាឧបករណ៍និស្សន្ទនៅកម្ពុជា(DBAC) ដែលភាគីខាង IDI មាន លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាល សមាគម IDI និងក្រុមហ៊ុន ID Capital Plc. រីឯភាគីខាង សមាគមឈ្មួញជើងសាឧបករណ៍និស្សន្ទនៅកម្ពុជា (DBAC) មាន លោកស្រី ប៊ុន សុវ៉ាត់ឌី ជាប្រធានសមាគម។ ពិធីចុះហត្ថលេខានេះ ធ្វើឡើងនៅ មជ្ឈមណ្ឌលអភិវឌ្ឍន៍ធុរកិច្ច (BDC) ។
ភាគីទាំងពីរនឹងសហការយ៉ាងជិតស្និទ្ធ ក្នុងការ ផ្តល់សេវាពិគ្រោះយោបល់ដល់វិនិយោគិនដែលចង់បើកក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទ ក្នុងប្រទេសកម្ពុជា រួមទាំងនីតិវិធីចុះបញ្ជី និងស្តង់ដារប្រតិបត្តិការអាជីវកម្ម ការបណ្តុះបណ្តាលលើការជួញដូរឧបករណ៍និស្សន្ទ និងលក្ខខណ្ឌពិសេសសម្រាប់ការប្រឹក្សាការជួញដូរឧបករណ៍និស្សន្ទផងដែរ។

Let’s invest together to develop Cambodia!
Please click the link below to find out about us and follow the information:
👉 Telegram Official Channel: https://bit.ly/idinvestorsofficialchannel
👉 Telegram IDI Investment Roadshow: https://bit.ly/IDIInvestmentRoadshow
👉 Telegram Public Group: https://bit.ly/idinvestorspublicgroup
👉 Facebook Page: https://fb.me/idinvestorshub
👉 LinkedIn: https://bit.ly/idclinkedin
👉 Website IDI: https://bit.ly/idinvestorsassociation

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុស្សរណៈយោគយល់ភាពជាដៃគូ (MOU)

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុស្សរណៈយោគយល់ភាពជាដៃគូ (MOU)
នៅថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២៤ មានពិធីចុះហត្ថលេខា រវាង សមាគម វិនិយោគិន នវានុវត្តន៍ និងអភិវឌ្ឍន៍ (IDI) និង ក្រុមហ៊ុន PropNex ដែលភាគីខាង IDI មាន លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាល សមាគម IDI និង ក្រុមហ៊ុន ID Capital Plc រីឯភាគីខាង ក្រុមហ៊ុន PROPNEX (CAMBODIA) CO., LTD មាន Mr. Neo Ting Yuan ប្រធានក្រុមប្រឹក្សាភិបាល PROPNEX ។ ពិធីចុះហត្ថលេខានេះ ធ្វើឡើងនៅ មជ្ឈមណ្ឌលអភិវឌ្ឍន៍ធុរកិច្ច (BDC) ។
ភាគីទាំងពីរនឹងសហការយ៉ាងជិតស្និទ្ធ ដើម្បីសម្រេចបាននូវគោលបំណង ដើម្បី សហការ និងគាំទ្រវិនិយោគិននៅកម្ពុជាសម្រាប់ការវិនិយោគលើអចលនទ្រព្យ ការគ្រប់គ្រង ជួល និងលក់ ការវាយតម្លៃ ការស្រាវជ្រាវទីផ្សារ ការផ្តល់ប្រឹក្សា និងសិក្សាលើគម្រោង ។

Let’s invest together to develop Cambodia!
Please click the link below to find out about us and follow the information:
👉 Telegram Official Channel: https://bit.ly/idinvestorsofficialchannel
👉 Telegram IDI Investment Roadshow: https://bit.ly/IDIInvestmentRoadshow
👉 Telegram Public Group: https://bit.ly/idinvestorspublicgroup
👉 Facebook Page: https://fb.me/idinvestorshub
👉 LinkedIn: https://bit.ly/idclinkedin
👉 Website IDI: https://bit.ly/idinvestorsassociation

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុស្សរណៈយោគយល់ភាពជាដៃគូ (MOU)

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុស្សរណៈយោគយល់ភាពជាដៃគូ (MOU)
នៅថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២៤ មានពិធីចុះហត្ថលេខា រវាង សមាគម វិនិយោគិន នវានុវត្តន៍ និងអភិវឌ្ឍន៍ (IDI) និង មជ្ឈមណ្ឌលអភិវឌ្ឍន៍ធុរកិច្ច (BDC) ដែលភាគីខាង IDI មាន លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាល សមាគម IDI និង ក្រុមហ៊ុន ID Capital Plc. រីឯភាគីខាង មជ្ឈមណ្ឌលអភិវឌ្ឍន៍ធុរកិច្ច(BDC) មាន ឯកឧត្តម អ៉ឹម សុខធី ជានាយកប្រតិបត្តិ។ ពិធីចុះហត្ថលេខានេះ ធ្វើឡើងនៅ មជ្ឈមណ្ឌល អភិវឌ្ឍន៍ធុរកិច្ច (BDC) ។

– ភាគីទាំងពីរនឹងសហការយ៉ាងជិតស្និទ្ធ ក្នុងការផ្តល់ជំនាញ និង សេវាកម្មប្រកបដោយគុណភាព ភាពច្នៃប្រឌិត និង នវានុវត្តន៍ ដើម្បីចូលររួមអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីធុរកិច្ចកម្ពុជា។
– សម្របសម្រួល និង តភ្ជាប់បណ្តាញជាមួយអ្នកវិនិយោគិនជាតិនិង អន្តរជាតិ និង អ្នកជំនាញធុរកិច្ច។
– រៀបចំសិក្ខាសាលាបណ្តុះបណ្តាល សិក្ខាសាលាពិគ្រោះយោបល់ ការផ្គូរផ្គងធុរកិច្ច ពិព័រណ៍ និង សកម្មភាពផ្តួចផ្តើមនានាក្នុងគោលបំណងចូលរួមលើកកម្ពស់សកម្មភាពធុរកិច្ចកម្ពុជា។
– ផ្តល់កិច្ចសហប្រតិបត្តិការផ្សេងទៀតតាមការព្រមព្រៀងរបស់ភាគីទាំងពីរ។

Let’s invest together to develop Cambodia!
Please click the link below to find out about us and follow the information:
– 👉 Telegram Official Channel: https://bit.ly/idinvestorsofficialchannel
– 👉 Telegram IDI Investment Roadshow: https://bit.ly/IDIInvestmentRoadshow
– 👉 Telegram Public Group: https://bit.ly/idinvestorspublicgroup
– 👉 Facebook Page: https://fb.me/idinvestorshub
– 👉 LinkedIn: https://bit.ly/idclinkedin
– 👉 Website IDI: https://bit.ly/idinvestorsassociation

ពិធីបង្ហាញឱកាសវិនិយោគ លើកទី៣ របស់សមាគម វិនិយោគិន នវានុវត្តន៍ និងអភិវឌ្ឍន៍

[English below]

ពិធី បង្ហាញឱកាសវិនិយោគ លើកទី៣ របស់សមាគម វិនិយោគិន នវានុវត្តន៍ និងអភិវឌ្ឍន៍ ដែលជាជំនួបរវាងវិនិយោគិន ពាណិជ្ជករ ទាំងក្នុង និងក្រៅប្រទេស ប្រមាណ 180 នាក់ នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌល អភិវឌ្ឍន៍ធុរកិច្ច នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីផ្សារភ្ជាប់ទំនាក់ទំនង ការស្វែងរកទុនវិនិយោគ ការស្វែងយល់ឱកាសវិនិយោគ និងការទទួលបានចំណេះដឹង ។
ពិធីត្រូវបានប្រារព្ធឡើង ក្រោមអធិបតីភាព ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា និង លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាល សមាគម IDI និង ក្រុមហ៊ុន IDC និងផ្តល់ជាកិត្តិយសចូលរួម ពីថ្នាក់ដឹកនាំនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និង និយ័តករមូលបត្រកម្ពុជា ។
ការចែករំលែកប្រធានបទសំខាន់ជារួម នៃកម្មវិធី មានដូចជា៖
១- ការប្រគល់ទទួល អាជ្ញាបណ្ណ ក្រុមហ៊ុនគ្រប់គ្រងមូលនិធិ, ការអនុញ្ញាតក្រុមហ៊ុនចែកចាយលក់ ទិញត្រឡប់មកវិញ ឬទូទាត់សង និងការអនុញ្ញាតក្រុមហ៊ុនអភិបាលមូលនិធិជូនដល់ក្រុមហ៊ុន អាយឌី ឃែភីថល ម.ក ពី SERC
២- ការចុះកិច្ចព្រមព្រៀងអនុស្សរណៈយោគយល់ភាពជាដៃគូ(MOU) ជាមួយ ស្ថាប័នចំនួនបី រួមមាន Propnex, , មជ្ឈមណ្ឌលអភិវឌ្ឍន៍ធុរកិច្ច (BDC) និង សមាគមឈ្មួញជើងសារឧបករណ៍និស្សន្ទ៍កម្ពុជា(DBAC) ។
៣- ការធ្វើបទបង្ហាញ អំពី អាជីវកម្មគម្រោងវិនិយោគរួម និង ការបង្កើតនិងការចុះបញ្ជីមូលនិធិនៃគម្រោងវិនិយោគរួម របស់ និយ័តករមូលបត្រកម្ពុជា ។
៤- ការបង្ហាញពី ការយល់ដឹងអំពី ESG និងអត្ថប្រយោជន៍ សម្រាប់ការនាំចេញទៅកាន់ទីផ្សារសហភាពអឺរ៉ុប។
៥- របៀបដាក់ពាក្យសុំ ISO22000, HACCP & GMP
៦- គម្រោងបង្កើត“ មូលនិធិកសិកម្ម ” របស់ ID Capital Plc.
៧- ឳកាសវិនិយោគលើដំណាំកាហ្វេ
៨- ឳកាសវិនិយោគលើដំណាំម្ទេស
៩- Smart Contract and Agriculture Supply Chain
១០- ការចែករំលែកបទពិសោធន៍ក្រុមហ៊ុន Madcash របស់ប្រទេស ម៉ាឡេស៊ី ដែលផ្តល់ដើមទុនទៅឲ្យសហគ្រិនជាស្ត្រី ។
១១- ទស្សនៈវិស័យ ឧបករណ៍និស្សន្ទសម្រាប់វិនិយោគិនសម័យឌីជីថល
គួរបញ្ជាក់ផងដែរ សមាគម វិនិយោគិន នវានុវត្តន៍ និងអភិវឌ្ឍន៍ បានរៀបចំឲ្យមាន កម្មវិធី បង្ហាញឱកាសវិនិយោគ រៀងរាល់ ២ខែម្តង ដោយផ្តោតលើសកម្មភាព និង ឱកាសជាអត្ថប្រយោជន៍ ចំនួន៤ សម្រាប់សមាជិក សមាគមផ្ទាល់ និង វិនិយោគិន ដែលបានចូលរួមពិធី រួមមាន ៖ ឳកាសវិនិយោគ ការចែករំលែកអាជីវកម្ម ការចែករំលែកនូវចំណេះដឹង ឳកាសបង្កើតបណ្តាញទំនាក់ទំនង ។
សូមស្វាគមន៍ ដល់អ្នកវិនិយោគ និងពាណិជ្ជករទាំងអស់ចូលរួម កម្មវិធី បង្ហាញឱកាសវិនិយោគ របស់ សមាគម IDI ដើម្បី ទទួលបានឱកាស បង្កើនទំនាក់ទំនង ,បង្កើនចំណេះដឹង ,អាចមានឱកាសទទួលបានដើមទុនវិនិយោគ ។

Held on July 30, 2024, at the Business Development Center of the Ministry of Economy and Finance, the 3rd “IDI Investment Roadshow” of the Innovation and Development Investors Association (IDI), which gathers approximately 180 domestic and international investors and entrepreneurs, aims to foster networking, investment opportunities, and knowledge.
The event was presided over by His Excellency Sou Socheat, the Delegate of the Royal Government in charge as the Director General of the Securities and Exchange Regulator of Cambodia, and Dr. Hor Sereyvath, Chairman of the Board of Directors of IDI and IDC. The event was also honored by the participation of leaders from the Ministry of Economy and Finance, the Ministry of Social Affairs Veterans and Youth Rehabilitation, and the Securities and Exchange Regulator of Cambodia.
The key topics shared during the event include:
1. The hand-over of licenses for Fund Administrator, Fund Distributor & Fund Management to ID Capital Plc. by SERC.
2. Signing a Memorandum of Understanding (MOU) with three entities, including Propnex, Business Development Center (BDC) and Derivatives Brokers Association in Cambodia (DBAC).
3. Presentation of “What is Collective Investment Scheme (CIS)” and “Establishment and Registration of the Fund under CIS of SERC”
4. Understanding ESG and its benefits for exports to EU market
5. How to apply for ISO22000, HACCP & GMP
6. Creation of “Agriculture Fund” by IDC
7. Investment Opportunity in Coffee Farm
8. Investment Opportunity in Chili Farm
9. Smart Contract and Agriculture Supply Chain
10. Sharing the success story of Madcash on the deployment of capital to women entrepreneurs
11. Perspectives on Derivatives Business for Digital Investors
It should also be noted that the bi-monthly event provides a platform for investors and entrepreneurs, focusing on four beneficial activities and opportunities for the association’s members and investors. These include investment opportunities, business sharing, knowledge sharing, and networking opportunities.
Welcome to all investors and entrepreneurs join the IDI Investment Roadshow to engage, explore investment opportunities, share knowledge and expand networks.
Please click the link below to find out about us and follow the information:
👉 Telegram Official Channel: https://bit.ly/idinvestorsofficialchannel
👉 Telegram IDI Investment Roadshow: https://bit.ly/IDIInvestmentRoadshow
👉 Telegram Public Group: https://bit.ly/idinvestorspublicgroup
👉 Facebook Page: https://fb.me/idinvestorshub
👉 LinkedIn: https://bit.ly/idclinkedin
👉 Website IDI: https://bit.ly/idinvestorsassociation

ឯកឧត្តម ស៊ូ សុជាតិ បានផ្ដល់សន្ទរកថាបើកកម្មវិធី ស្ដីពី “សក្ដានុពលវិស័យមូលបត្រក្នុងសេដ្ឋកិច្ចកម្ពុជា” ក្នុងកម្មវិធី បង្ហាញឱកាសវិនិយោគ-IDI Investment Roadshow

[English below]

ភ្នំពេញ,ថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២៤
ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា អមដោយ ឯកឧត្តមបណ្ឌិត វិន ភក្តី អគ្គនាយករងនៃនិយ័តករមូលបត្រកម្ពុជា ព្រមទាំងសហការី បានអញ្ជើញជាអធិបតីក្នុងកម្មវិធីប្រគល់ និងទទួលអាជ្ញាបណ្ណក្រុមហ៊ុនគ្រប់គ្រងមូលនិធិ, ការអនុញ្ញាតក្រុមហ៊ុនចែកចាយលក់ ទិញត្រឡប់មកវិញ ឬទូទាត់សង និងការអនុញ្ញាតក្រុមហ៊ុនអភិបាលមូលនិធិជូនដល់ក្រុមហ៊ុន អាយឌី ឃែភីថល ម.ក និងផ្ដល់សន្ទរកថាបើកកម្មវិធី ស្ដីពី “សក្ដានុពលវិស័យមូលបត្រក្នុងសេដ្ឋកិច្ចកម្ពុជា” ក្នុងកម្មវិធី “បង្ហាញឱកាសវិនិយោគ-IDI Investment Roadshow។
ក្នុងកម្មវិធីនេះ ឯកឧត្តមប្រតិភូ បានថ្លែងអំពីសារៈសំខាន់នៃវិស័យមូលបត្រក្នុងការចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិ រួមទាំងតួនាទីដ៏សំខាន់នៃ ក្រុមហ៊ុនគ្រប់គ្រងមូលនិធិក្នុងការជំរុញឱ្យមានការជួញដូរមូលបត្រនៅកម្ពុជា។ នៅក្នុងកម្មវិធីនេះ ក៏មានវាគ្មិនពីររូប មកពីនិយ័តករមូលបត្រកម្ពុជា ផ្តល់បទបង្ហាញអំពីអាជីវកម្មគម្រោងវិនិយោគរួម និង ការបង្កើតនិងការចុះបញ្ជីមូលនិធិនៃគម្រោងវិនិយោគរួមដល់អ្នកចូលរួមកម្មវិធីនេះផងដែរ។
គួរបញ្ជាក់ផងដែរ ក្រុមហ៊ុន អាយឌី ឃែភីថល ម.ក ជាក្រុមហ៊ុន ដែលមានការប្រតិបត្តិយ៉ាងម៉ត់ចត់ ដោយបានអនុលោមតាមគោលការណ៍នីតិវិធីរបស់ និយ័តករមូលបត្រកម្ពុជា ។

Phnom Penh, July 30th, 2024
His Excellency Sou Socheat, Delegate of the Royal Government in charge as Director General of the Securities and Exchange Regulator of Cambodia (SERC), accompanied by His Excellency Dr. Vin Pheakdey, Deputy Director General of SERC, along with colleagues, which was presided over the officially handover and acceptance ceremony the licenses to ID Capital PLC i.e. Fund Management, Fund Distributor and Fund Administrator and delivered the opening speech on ‘The Potential of the Securities Sector in Cambodia’s Economy.” in IDI Investment Roadshow event.
In this event, His Excellency the Delegate spoke about the importance of the securities sector in contributing to national economic development, as well as the crucial role of fund management companies in promoting securities trading in Cambodia. During the event, there were also speakers from SERC who provided presentations on “What is Collective Investment Scheme (CIS)? Establishment and Registration of the Fund under CIS”
It should also be noted that ID Capital Plc is the company that has been operated in strict compliance with the regulatory procedures set by the Securities and Exchange Regulator of Cambodia.
Please click the link below to find out about us and follow the information:
👉 Telegram Official Channel: https://bit.ly/idinvestorsofficialchannel
👉 Telegram IDI Investment Roadshow: https://bit.ly/IDIInvestmentRoadshow
👉 Telegram Public Group: https://bit.ly/idinvestorspublicgroup
👉 Facebook Page: https://fb.me/idinvestorshub
👉 LinkedIn: https://bit.ly/idclinkedin
👉 Website IDI: https://bit.ly/idinvestorsassociation

កិច្ចប្រជុំពិភាក្សាជាមួយគម្រោងកម្មវិធីជំនួយអភិវឌ្ឍន៍អូស្រ្តាលីនៅកម្ពុជាហៅកាត់ថា CAPRED

[English Below]

កិច្ចប្រជុំពិភាក្សាជាមួយគម្រោងកម្មវិធីជំនួយអភិវឌ្ឍន៍អូស្រ្តាលីនៅកម្ពុជាហៅកាត់ថា CAPRED
នាថ្ងៃព្រហស្បតិ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៣ លោក ចាប សុភ័គ អគ្គលេខាធិការ សមាគម វិនិយោគិន នវានុវត្តន៍ និងអភិវឌ្ឍន៍ “IDI” និងជាប្រធាននាយកប្រតិបត្តិក្រុមហ៊ុន ID Capital Plc. “IDC” បានជួបប្រជុំពិភាក្សាការងារជាមួយតំណាងគម្រោងកម្មវិធីជំនួយអភិវឌ្ឍន៍អូស្រ្តាលីនៅកម្ពុជាហៅកាត់ថា CAPRED។
ក្នុងជំនួបនេះ ភាគីទាំងពីរបានធ្វើបទបង្ហាញដើម្បីស្វែងយល់អំពីស្ថាប័នសាមីរៀងៗខ្លួន និងពិភាក្សាស្វែងរកឱកាសដើម្បីបង្កើតនូវកិច្ចសហការគន្លឹះមួយក្នុងការផ្តល់នូវកិច្ចគាំទ្រការវិនិយោគនិងការអភិវឌ្ឍន៍ដល់កសិករ ក្រុមហ៊ុនកសិកម្ម និងក្រុមហ៊ុនកែច្នៃផលិតផលកសិកម្មនៅកម្ពុជាដើម្បីជំរុញនូវផលិតភាព កាត់បន្ថយថ្លៃដើម ជាពិសេសធ្វើយ៉ាងណាពង្រឹងនូវគុណភាពស្តង់ដាដាំដុះ និងកែច្នៃអោយឆ្លើយតបទៅតាមតម្រូវការរបស់ទីផ្សារក្នុងស្រុក និងនាំចេញ។ ជំហានបន្ទាប់ភាគីទាំងពីរនឹងបន្តកិច្ចពិភាក្សាបច្ចេកទេសបន្ថែមទៀតដើម្បីកំណត់ទិសដៅនៃកិច្ចសហប្រតិបត្តិការ មុននឹងឈានទៅដល់ការអនុវត្តន៍ការងាររួមគ្នានាពេលខាងមុខ។
សូមចូលរួមវិនិយោគទាំងអស់គ្នា ដើម្បីអភិវឌ្ឍកម្ពុជា!

Meeting Between IDI/ IDC and Cambodia Australia Partnership for Resilient Economic Development (CAPRED)
On Thursday 21 December 2023, Mr. Chap Sopheak, Secretary General of the Innovation and Development Investors Association “IDI” and Chief Executive Officer of ID Capital Plc. “IDC” conducted a meeting with representatives of the Cambodia Australia Partnership for Resilient Economic Development (CAPRED).
During the meeting, both parties introduced their profiles and key activities to each other to find out about collaboration opportunities in providing investment and technical supports to farmers, agricultural SMEs, and agricultural processors in Cambodia to boost productivity, reduces costs, and especially discussed on how to develop and strengthen quality standards of cultivation and processing to meet the requirements of domestic and export markets. However, both parties will continue further talk on technical aspects to determine the scope of collaboration in order to reach to the joint implementation in the future.
Let’s invest together to develop Cambodia!
Please click the link below to find out about us and follow the information:
👉 Telegram Official Channel: https://bit.ly/idinvestorsofficialchannel
👉 Telegram IDI Investment Roadshow: https://bit.ly/IDIInvestmentRoadshow
👉 Telegram Public Group: https://bit.ly/idinvestorspublicgroup
👉 Facebook Page: https://fb.me/idinvestorshub
👉 LinkedIn: https://bit.ly/idclinkedin
👉 Website IDI: https://bit.ly/idinvestorsassociation

ពិធីចុះអនុស្សរណៈយោគយល់រវាង សមាគម IDI, ក្រុមហ៊ុន IDC និងសមាគមក្លឹបទេសចរណ៍សៀមរាប

[English Below]
នាថ្ងៃពុធ ទី២៧ ខែធ្នូ ឆ្នាំ២០២៣៖ សមាគមវិនិយោគិននវានុវត្តន៍ និងអភិវឌ្ឍន៍ “IDI” ដឹកនាំដោយ លោកចាប សុភ័គ ជាអគ្គលេខាធិការរបស់ សមាគម IDI និងនាយកប្រតិបតិ្តក្រុមហ៊ុន ID Capital Plc. “IDC” បានចុះអនុស្សរណៈយោគយល់ជាមួយសមាគមក្លឹបទេសចរណ៍សៀមរាប “STC” ដឹកនាំដោយ លោក ហ្វីលីព សែតកៅ ជាប្រធានសមាគម។
តាមរយៈអនុស្សរណៈយោគយល់នេះ ស្ថាប័នទាំងពីរមានបំណងសហការគ្នាយ៉ាងជិតស្និទ្ធដើម្បីសម្រេចគោលបំណងរួមនោះគឺ
១) ការអភិវឌ្ឍន៍ទេសចរណ៍កសិកម្ម ដើម្បីកសាងខ្សែចង្វាក់តម្លៃសម្រាប់ផលិតផលកសិកម្មតាមរយៈការបំប្លែងទៅជាផលិតផលទេសចរណ៍។
២) បង្កើតកន្លែងបណ្តុះបណ្ដាល និងគាំទ្រអាជីវកម្មនៅក្នុងវិស័យទេសចរណ៍ និងការអប់រំតាមសហគមន៍។
៣) ការអប់រំ ជាពិសេសគឺការបង្កើតសាលារៀន ដែលរួមមានការបង្កើតកម្មវិធីសិក្សា ការជ្រើសរើសនិស្សិត និងការផ្តល់ឱកាសការងារសមរម្យ។
៤) ការលើកកម្ពស់ទេសចរណ៍ដែលប្រកបដោយនិរន្តរភាព និងឆ្លាតវៃ។
៥) រួមគ្នាបង្កើតព្រឹត្តិការណ៍ដែលអាចលើកកម្ពស់ទេសចរណ៍ និងអាជីវកម្មពាក់ព័ន្ធក្នុងខេត្តសៀមរាប និងប្រទេសកម្ពុជា ដោយចាប់ផ្តើមដោយបង្កើតប្រតិទិនព្រឹត្តិការណ៍ប្រចាំឆ្នាំ។
អំពី សមាគមក្លឹបទេសចរណ៍សៀមរាប
សមាគមក្លឹបទេសចរណ៍សៀមរាប ត្រូវបានផ្តល់អាជ្ញាប័ណ្ណជាសមាគមពហុជំនាញទេសចរណ៍ ដែលដំណើរការស្ថិតនៅក្រោមច្បាប់ និងបទប្បញ្ញត្តិនៃព្រះរាជាណាចក្រកម្ពុជា។
សូមចូលរួមវិនិយោគទាំងអស់គ្នា ដើម្បីអភិវឌ្ឍកម្ពុជា!

The Signing ceremony of the Memorandum of Understanding between IDI, IDC and Siem Reap Tourist Club ID Investors Association
On Wednesday, December 27, 2023, Innovation and Development Investors Association “IDI” led by Mr. Chap Sopheak, Secretary General of IDI and CEO of ID Capital Plc. “IDC” has signed a Memorandum of Understanding with Siem Reap Tourist Club Association “STC” led by Mr. Philip Set Kao, President.
Through this Memorandum of Understanding, the two institutions aim to collaborate closely to achieve the common goals:
1) The development of agricultural tourism to build a value chain for agricultural products by converting them into tourism products.
2) Establishing business incubators within community-based tourism and education.
3) Education, more specifically, the setting up of schools, including creating curricula, recruiting students, and providing appropriate employment opportunities.
4) Promote sustainable & smart tourism.
5) Jointly create event that can promote tourism and related business in Siem Reap and Cambodia, starting by formulate a yearly event calendar.
About Siem Reap Tourist Club Association
Siem Reap Tourist Club Association is licensed as Multi-Tourism Skill-Association operates under the laws and regulation of the Kingdom of Cambodia.
Let’s invest together to develop Cambodia!
Please click the link below to find out about us and follow the information:
👉 Telegram Official Channel: https://bit.ly/idinvestorsofficialchannel
👉 Telegram IDI Investment Roadshow: https://bit.ly/IDIInvestmentRoadshow
👉 Telegram Public Group: https://bit.ly/idinvestorspublicgroup
👉 Facebook Page: https://fb.me/idinvestorshub
👉 LinkedIn: https://bit.ly/idclinkedin
👉 Website IDI: https://bit.ly/idinvestorsassociation

ពិធីសម្ពោធជាផ្លូវការនៃវេទិកា “RGX”

[English Below]
កាលពីថ្ងៃចន្ទ ទី៨ ខែមករា ឆ្នាំ២០២៤ លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាល សមាគមវិនិយោគិននវានុវត្តន៍ និងអភិវឌ្ឍន៍ “IDI” និងក្រុមហ៊ុន ID Capital Plc. “IDC” បានចូលរួម ពិធីសម្ពោធជាផ្លូវការនៃវេទិកា “RGX” ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ ពី អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល រ៉ូយ៉ាល់ គ្រុប ។ ដំណើរការថ្នាលជួញដូរ “RGX” ដោយប្រើបច្ចេកវិទ្យា Blockchain ជា បច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech) ក្នុងវិស័យមូលបត្រ នេះគឺជាអាជីវកម្មទីមួយ នៅក្នុងប្រទេសកម្ពុជា និងជាអាជីវកម្មដែលមានសក្តានុពលធំទីមួយ ក្នុងឆ្នាំថ្មីនេះ ជាមួយនឹង ការច្នៃប្រឌិតបន្ថែមទៀតនៅក្នុង Blockchain នេះដែលនឹងត្រូវបានណែនាំដល់សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ។
សូមចូលរួមវិនិយោគទាំងអស់គ្នា ដើម្បីអភិវឌ្ឍន៍កម្ពុជា!

On Monday, January 8, 2024, Dr. Hor Sereyvath, Chairman of the Board of Directors of Innovation & Development Investors Association “IDI” and ID Capital Plc “IDC”, attended the official inauguration of the “RGX” platform in the presence of Neak Oknha Kith Meng, Chairman of Royal Group. The operation of “RGX” trading platform using Blockchain as financial technology (Fintech) in the securities sector is the first business in Cambodia and the first potential one in this new year with more Blockchain
innovations being introduced to the Cambodian economy.
Let’s invest together to develop Cambodia!
Please click the link below to find out about us and follow the information:
👉 Telegram Official Channel: https://bit.ly/idinvestorsofficialchannel
👉 Telegram IDI Investment Roadshow: https://bit.ly/IDIInvestmentRoadshow
👉 Telegram Public Group: https://bit.ly/idinvestorspublicgroup
👉 Facebook Page: https://fb.me/idinvestorshub
👉 LinkedIn: https://bit.ly/idclinkedin
👉 Website IDI: https://bit.ly/idinvestorsassociation

IDI Business Center “IDB” ធ្វើបទបង្ហាញអំពីគម្រោងអាជីវកម្ម មន្ទីរពហុព្យាបាល វីដា (VIDA Polyclinic)

[English Below]
IDI Business Center “IDB” ធ្វើបទបង្ហាញអំពីគម្រោងអាជីវកម្ម មន្ទីរពហុព្យាបាល វីដា (VIDA Polyclinic)
កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ “IDB” ដែលជាមជ្ឈមណ្ឌលអាជីវកម្មរបស់សមាគមវិនិយោគិននវានុវត្តន៍ និងអភិវឌ្ឍន៍ “IDI” ដឹកនាំដោយ លោក ចាប សុភ័គ ជាអគ្គលេខាធិការនៃ “IDI” និងនាយកប្រតិបតិ្តក្រុមហ៊ុន ID Capital Plc. “IDC” បានរៀបចំធ្វើបទបង្ហាញជូន សមាជិក-សមាជិកា “IDI” អំពីគម្រោងអាជីវកម្ម មន្ទីរពហុព្យាបាល វីដា (VIDA Polyclinic) ដែលជាគម្រោងអាជីវកម្មផ្តួចផ្តើមឡើងដោយសមាជិកម្នាក់របស់ “IDI” និងបានរៀបចំគាំទ្រក្នុងការបង្កើតផែនការអាជីវកម្មដោយ ក្រុមការងារវិភាគវិនិយោគ និងអាជីវកម្ម របស់ សមាគម “IDI” ។ សមាគមតែងខិតខំប្រឹងប្រែងក្នុងការច្នែប្រឌិត ដើម្បីគាំទ្រដល់អាជីវកម្មរបស់សមាជិក ។
ការធ្វើបទបង្ហាញនេះ គឺដើម្បីចែករំលែកទម្រង់អាជីវកម្ម និងចំណេះដឹងវិនិយោគ ដល់សមាជិកដទៃទៀត ដែលមានបំណងចង់ពង្រីក និងបង្កើតអាជីវកម្ម ។
លោក សុខ វឌ្ឍនៈ អនុប្រធាននាយកប្រតិ្តបត្តិ និងជានាយកប្រតិបត្តិ វិនិយោគ និងអាជីវកម្ម នៃក្រុមហ៊ុន អាយឌី ឃែភីថល ម.ក “IDC” បានធ្វើបទបង្ហាញអំពីគម្រោងអាជីវកម្មនេះ ដែលរួមមានកម្មវត្ថុអាជីវកម្ម គំរូអាជីវកម្ម ផែនការទីផ្សារ សេវាកម្ម និងការព្យាករណ៍ហិរញ្ញវត្ថុ ជាដើម។ ក្រៅពីនេះ លោកក៏បាន បកស្រាយអំពីទិសដៅយុទ្ធសាស្រ្តរយៈពេលខ្លី និងរយៈពេលវែងនៃអាជីវកម្មនេះផងដែរ។
បន្ទាប់ពីបទបង្ហាញត្រូវបានបញ្ចប់ សមាជិក-សមាជិកា មួយចំនួនធំ បានសំដែងនូវចំណាប់អារម្មណ៍លើគម្រោងអាជីវកម្មនេះ និងសំណូមពរអោយមានកម្មវិធីបង្កើតគម្រោងអាជីវកម្មថ្មីៗ បន្ថែមទៀតនាពេលខាងមុខ។
សូមចូលរួមវិនិយោគទាំងអស់គ្នា ដើម្បីអភិវឌ្ឍកម្ពុជា!

IDI Business Center “IDB” Delivers Presentation of “Vida Polyclinic” Project
On January 9, 2024, IDI Business Center “IDB” of the Innovation and Development Investors Association “IDI” led by Mr. Chap Sopheak, Secretary General of “IDI” and CEO of ID Capital Plc “IDC” delivered to other Member “IDI” About VIDA Polyclinic, a business project initiated by one of IDI members and prepared to support the development of a business plan by the IDI Investment and Business Analysis Team. The association always strives to innovate to support the member’s business.
Mr. Sok Vattanak, Deputy CEO and Chief of Investment and Business Officer of IDC Capital Plc “IDC” gave the presentation of the project inclusive of business objectives, business model, marketing plans, services, financial forecasting, etc. In addition, he further elaborates the short-term and long-term business strategies.
After the completion of the presentation, a large number of the participants expressed their interest in supporting this project and requested further initiation of the new investment projects in the near future.
Let’s invest together to develop Cambodia!
Please click the link below to find out about us and follow the information:
👉 Telegram Official Channel: https://bit.ly/idinvestorsofficialchannel
👉 Telegram IDI Investment Roadshow: https://bit.ly/IDIInvestmentRoadshow
👉 Telegram Public Group: https://bit.ly/idinvestorspublicgroup
👉 Facebook Page: https://fb.me/idinvestorshub
👉 LinkedIn: https://bit.ly/idclinkedin
👉 Website IDI: https://bit.ly/idinvestorsassociation

MoU signing ceremony at Paris between Impact Platform and School 42

Dr. Hor Serey Vath , Chairman of IDI , had join the MoU signing ceremony at Paris between Impact Platform and School 42 by Samdach Prime Minister as witness.
Impact Platform is a strategic partner with IDI. We join together to be Service provider for ESG and Digital Fund.