ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងសមាគមវិនិយោគិន នវានុវត្តន៍ និងអភិវឌ្ឍន៍ (IDI) និង La Vie Hospitality Group Pty Ltd (La Vie) ស្តីពីការលើកកម្ពស់ឧស្សាហកម្មទេសចរណ៍ និងបដិសណ្ឋារកិច្ចរបស់កម្ពុជាឆ្ពោះទៅរកកំណើនជាវិជ្ជមាន

[English Below]
ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងសមាគមវិនិយោគិននវានុវត្តន៍ និងអភិវឌ្ឍន៍ (IDI) និង La Vie Hospitality Group Pty Ltd (La Vie) ស្តីពីការលើកកម្ពស់ឧស្សាហកម្មទេសចរណ៍ និងបដិសណ្ឋារកិច្ចរបស់កម្ពុជាឆ្ពោះទៅរកកំណើនជាវិជ្ជមាន។

នៅថ្ងៃអង្គារ ទី០៥ ខែមីនា ឆ្នាំ២០២៤ សមាគមវិនិយោគិន នវានុវត្តន៍ និងអភិវឌ្ឍន៍ “IDI” ដឹកនាំដោយលោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាល បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយ La Vie Hospitality Group Pty Ltd ក្នុងពិធីចុះហត្ថលេខាលើវេទិកាធុរកិច្ចកម្ពុជា-អូស្ត្រាលីនៅទីក្រុងម៊ែលប៊ន ប្រទេសអូស្ត្រាលី ។ ពិធីចុះហត្ថលេខានេះក៏មានការអញ្ជើញចូលរួមជាសក្ខីភាពដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងបានធ្វើការអបអរសាទរចំពោះដំណើរការនៃភាពជាដៃគូថ្មីមួយនេះ។
តាមរយៈអនុស្សរណៈនៃការយោគយល់គ្នានេះ ភាគីទាំងពីរមានបំណងធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធ ដើម្បីសម្រេចបាននូវគោលដៅរួមមួយគឺ ទី១ លើកកម្ពស់ប្រសិទ្ធភាព និរន្តរភាព និងការប្រកួតប្រជែងរួមរបស់ឧស្សាហកម្មបដិសណ្ឋារកិច្ចរបស់កម្ពុជា តាមរយៈការវិនិយោគទៅលើការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញផ្នែកបដិសណ្ឋារកិច្ចក្នុងព្រះរាជាណាចក្រកម្ពុជា ប្រកបដោយគុណភាពខ្ពស់។ ទី២ ផ្សព្វផ្សាយសេវាកម្មរបស់ភាគីទាំងសងខាងរួមមាន “ការគ្រប់គ្រងសណ្ឋាគារ និងការគ្រប់គ្រងការវិនិយោគ” ក្នុងចំណោមបណ្តាញធុរកិច្ចជនរបស់ភាគីទាំងពីរ និងតាមរយៈសកម្មភាពអាជីវកម្មដែលបានផ្តួចផ្តើមរួមគ្នា ដែលរួមមាន ប៉ុន្តែមិនកំណត់ចំពោះការធ្វើសិក្ខាសាលា ការបណ្តុះបណ្តាល និងបង្កើតព្រឹត្តិការណ៍បណ្តាញអាជីវកម្មផ្សេងៗ។ ទី៣ ផ្លាស់ប្តូរនិងណែនាំនូវអតិថិជនសក្តានុពល ឬដៃគូអាជីវកម្មដែលស្វែងរកសេវាកម្មរបស់ភាគីទាំងសងខាង។

អំពីក្រុមហ៊ុន La Vie Hospitality Group (ហៅកាត់ថា La Vie):
La Vie គឺជាក្រុមហ៊ុនបដិសណ្ឋារកិច្ច ដែលឈានមុខគេនៅក្នុងតំបន់ ដែលផ្តល់សេវាកម្មរួមតែមួយសម្រាប់អតិថិជន ដែលបានបន្ថែមតម្លៃនៅគ្រប់ជំហាននៃការធ្វើដំណើរ។ La Vie គឺជាដៃគូដំណោះស្រាយបដិសណ្ឋារកិច្ចប្រកបដោយភាពច្នៃប្រឌិត តាំងពីដើមដល់ចប់ ដែលឆ្លងកាត់បទពិសោធន៍ជាច្រើន រួមទាំងសណ្ឋាគារ និងរមណីយដ្ឋាន ការអប់រំ ការគ្រប់គ្រងទ្រព្យសកម្ម លទ្ធកម្ម ការគ្រប់គ្រងអគារ និងសេវាកម្មបដិសណ្ឋារកិច្ច។ La Vie មានមោទនភាពចំពោះអាជីវកម្ម ប្រជាជន និងភាពជាដៃគូដ៏រឹងមាំរបស់ពួកគេ ដែលបានបង្កើតឡើងជាមួយអតិថិជន និងអ្នកពាក់ព័ន្ធទាំងឡាយ។ បច្ចុប្បន្ន La Vie ប្រតិបត្តិការនៅទូទាំងប្រទេសអូស្ត្រាលី សិង្ហបុរី អារ៉ាប់រួម បង់ក្លាដែស កម្ពុជា ឡាវ ភូមា ចិន ម៉ាល់ឌីវ ស្រីលង្កា ថៃ អ៊ុយក្រែន និងវៀតណាម រួមទាំងប្រទេសដែលកំពុងអភិវឌ្ឍផ្សេងទៀតផងដែរ។ La Vie ទន្ទឹងរង់ចាំបន្តដំណើររបស់ខ្លួនក្នុងនាមជាក្រុមហ៊ុនប្រកបដោយថាមពល ខាងបដិសណ្ឋារកិច្ចឈានមុខគេនៅទូទាំងតំបន់។
សូមចូលរួមវិនិយោគទាំងអស់គ្នាដើម្បីអភិវឌ្ឍកម្ពុជា!

Signing Ceremony of Memorandum of Understanding between Innovation and Development Investors Association (IDI) and La Vie Hospitality Group Pty Ltd (La Vie) on Cambodia’s tourism and hospitality industry enhancement toward positive growth.
On Tuesday, March 05, 2024, the Innovation and Development Investors Association “IDI” led by Dr. Hor SereyVath, Chairman of the Board of Directors of IDI and ID Capital Plc. “IDC” signed a memorandum of understanding with La Vie Hospitality Group Pty Ltd at the signing ceremony of the Cambodia-Australia Business Forum in Australia. The signing ceremony was witnessed by Samdech Moha Borvor Thipadei HUN MANET, Prime Minister of the Kingdom of Cambodia, who congratulated us on this new journey.

Through this Memorandum of Understanding, all parties intend to work closely together to achieve common goals of (1) Enhancing Cambodia’s hospitality industry’s overall effectiveness, sustainability, and competitiveness through an investment in a hospitality training center in the Kingdom that aims to provide high-quality education and training to individuals interested in pursuing careers in the hospitality and tourism industry. (2) Promote the parties’ services in “Hotel Management and Investment Management” among the Parties’ business circle and through co-initiated business activities including but not limited to seminars, training, and business networking events. (3) Exchange potential clients’ or business partners’ contact seeking the Parties’ services.
About La Vie Hospitality Group Pty Ltd:
La Vie Hospitality Group is one of the leading hospitality groups in the region, that provides a one-stop shop for owners that adds value at every step of the journey. La Vie Hospitality Group is an end-to-end innovative hospitality solutions partner across multiple disciplines, including Hotels & Resorts, Education, Asset Management, Procurement, Building Management, and Hospitality Services. We are proud of our business, people, and the strong partnerships we have built with our clients and stakeholders. We look forward to continuing our journey as the leading Hospitality powerhouse across the region.
Let’s invest together to develop Cambodia!

Please click the link below to find out about us and follow the information:
👉 Telegram Official Channel: https://bit.ly/idinvestorsofficialchannel
👉 Telegram IDI Investment Roadshow: https://bit.ly/IDIInvestmentRoadshow
👉 Telegram Public Group: https://bit.ly/idinvestorspublicgroup
👉 Facebook Page: https://fb.me/idinvestorshub
👉 LinkedIn: https://bit.ly/idclinkedin
👉 Website IDI: https://bit.ly/idinvestorsassociation

ពិធីជប់លៀងសាយភោជន៍ ដើម្បីស្វាគមន៍គណ:ប្រតិភូកម្ពុជានៃដំណើរបេសកកម្មកសិធុរកិច្ច ពាណិជ្ជកម្ម និងការវិនិយោគទៅកាន់ប្រទេសអូស្រ្តាលី

[English Below]
ពិធីជប់លៀងសាយភោជន៍ ដើម្បីស្វាគមន៍គណ:ប្រតិភូកម្ពុជានៃដំណើរបេសកកម្មកសិធុរកិច្ច ពាណិជ្ជកម្ម និងការវិនិយោគទៅកាន់ប្រទេសអូស្រ្តាលី

នៅថ្ងៃអង្គារ ទី០៥ ខែមីនា ឆ្នាំ២០២៤ សមាគមវិនិយោគិន នវានុវត្តន៍ និងអភិវឌ្ឍន៍ “IDI” ដឹកនាំដោយលោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាល បានរៀបចំពិធីជប់លៀងសាយភោជន៍ ដើម្បីស្វាគមន៍ជូនជាកិត្តិយសដល់គណៈប្រតិភូកម្ពុជាចំនួន ៤០ រូប នៃដំណើរបេសកកម្មកសិធុរកិច្ច ពាណិជ្ជកម្ម និងការវិនិយោគទៅកាន់ទីក្រុងម៊ែលប៊ន ប្រទេសអូស្រ្តាលី ដែលពិធីនេះប្រព្រឹត្តឡើងនៅសណ្ឋាគារ QT Melbourne។
ស្របពេលជាមួយគ្នានោះ IDI ក៏បានធ្វើបទបង្ហាញពីបៀបវារៈ និងកម្មវិធីនៃសកម្មភាពលម្អិតទាំងមូលនៃបេសកកម្មដែលត្រូវធ្វើនៅថ្ងៃបន្តបន្ទាប់ជូនដល់គណៈប្រតិភូកម្ពុជា។ លើសពីនេះយើងក៏បានប្រារព្ធនូវកម្មវិធីអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ៨មីនា ជូនដល់សមាជិកាគណៈប្រតិភូផងដែរ។
អំពីដំណើរបេសកកម្មកសិធុរកិច្ច ពាណិជ្ជកម្ម និងការវិនិយោគទៅកាន់ប្រទេសអូស្រ្តាលី:
រៀបចំដោយសមាគម IDI ដោយមានការគាំទ្រ និងសហការជាមួយ ក្រុមហ៊ុន អាយឌី ឃែភីថល ម.ក (ID Capital Plc.) សហគ្រិនខ្មែរ (Khmer Enterprise) ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ( Council for the Development of Cambodia និងសភាពាណិជ្ជកម្មនិងឧស្សហកម្មប្រចាំរដ្ឋវិចតូរីយ៉ា (Victorian Chamber of Commerce and Industry) បានរៀបចំដំណើរបេសកកម្មធុរកិច្ចមួយសម្រាប់គណៈប្រតិភូធុរកិច្ចកម្ពុជាទៅកាន់ប្រទេសអូស្រ្តាលីចាប់ពីថ្ងៃទី០៥ ដល់០៧ ខែមីនា ឆ្នាំ២០២៤ ដើម្បីចូលរួមវេទិកាធុរកិច្ចកម្ពុជា-អូស្ត្រាលី។ កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងផ្សារភ្ជាប់រវាងគណៈប្រតិភូធុរកិច្ចកម្ពុជា និងធុរកិច្ចជនអូស្រ្តាលីដែលស្ថិតក្នុងវិស័យកសិកម្ម និងចំណីអាហារ។
សូមចូលរួមវិនិយោគទាំងអស់គ្នាដើម្បីអភិវឌ្ឍកម្ពុជា!

Welcome Reception to the Members of the Cambodia Business Delegation to Australia
On Tuesday, March 05, 2024, the Innovation and Development Investors Association “IDI” led by Dr. Hor SereyVath, Chairman of the Board of Directors of IDI and ID Capital Plc. “IDC” hosted a Welcome Dinner Reception for 40 Cambodian delegates of the “Agribusiness, Trade and Investment Mission” in Melbourne, Australia where the event took place at the QT Melbourne Hotel. At the same time, IDI also presented the whole agenda and activities program of the mission that all delegates will enjoy in the coming days. In addition, we also celebrated the International Women’s Day to the female delegates.

About the mission:
As part of promoting trade and investment between Cambodia and Australia, the Innovation and Development Investors Association (IDI) in partnership with ID Capital Plc. (IDC), Khmer Enterprise (KE), the Council for the Development of Cambodia (CDC), and the Victorian Chamber of Commerce and Industry (VCCI) organized an Agribusiness and Trade Mission to Australia for Cambodian companies operating in the agriculture and food sector. The Mission was organized in conjunction with the Cambodia-Australia Business Forum and ASEAN-Australia Summit of the year. This is a unique opportunity for Cambodian companies operating in the agriculture and food sector to connect with Australian companies during the mission.
Let’s invest together to develop Cambodia!

Please click the link below to find out about us and follow the information:
👉 Telegram Official Channel: https://bit.ly/idinvestorsofficialchannel
👉 Telegram IDI Investment Roadshow: https://bit.ly/IDIInvestmentRoadshow
👉 Telegram Public Group: https://bit.ly/idinvestorspublicgroup
👉 Facebook Page: https://fb.me/idinvestorshub
👉 LinkedIn: https://bit.ly/idclinkedin
👉 Website IDI: https://bit.ly/idinvestorsassociation

ការធ្វើបទបង្ហាញពីវាគ្មិនកិត្តិយស ឯកឧត្តម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

[English Below]
ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ ទីក្រុងម៊ែលប៊ន ប្រទេសអូស្រ្តាលី

ឯកឧត្តម សួន សុផល បានចែករំលែកយ៉ាងក្បោះក្បាយទៅកាន់អ្នកចូលរួមចំនួន ១១៥នាក់ (៧០នាក់មកពីក្រុមហ៊ុនអូស្រ្តាលី និង៤៥នាក់ជាគណៈប្រតិភូធុរកិច្ចកម្ពុជា) អំពីបច្ចុប្បន្នភាពនៃបរិយាកាសវិនិយោគនៅកម្ពុជា ច្បាប់ និងនីតិវិធីវិនិយោគថ្មីចុងក្រោយបំផុតដែលទើបអនុញ្ញាតិឱ្យប្រើប្រាស់កាលពីឆ្នាំ២០២១ និងផ្សព្វផ្សាយពីគោលបំណងនៃយុទ្ធនាការ “ចាប់យកកម្ពុជា” រឺហៅកាត់ថា “Pick Cambodia”។
សមាគមវិនិយោគិន នវានុវត្តន៍ និងអភិវឌ្ឍន៍ “IDI” សូមធើ្វការអរគុណយ៉ាងខ្លំាងចំពោះវត្តមានរបស់ឯកឧត្តមក្នុងការចូលរួមជាផ្នែកមួយនៃ ”បេសកកម្មកសិធុរកិច្ច ពាណិជ្ជកម្ម និងការវិនិយោគទៅកាន់ប្រទេសអូស្រ្តាលី” ដែលមានគោលដៅរួមមួយគឺជំរុញការធ្វើពាណិជ្ជកម្ម និងការវិនិយោគ រវាងប្រទេសកម្ពុជា និងប្រទេសអូស្រ្តាលី។
អំពីដំណើរបេសកកម្មកសិធុរកិច្ច ពាណិជ្ជកម្ម និងការវិនិយោគទៅកាន់ប្រទេសអូស្រ្តាលី:
រៀបចំដោយសមាគម IDI ដោយមានការគាំទ្រ និងសហការជាមួយ ក្រុមហ៊ុន អាយឌី ឃែភីថល ម.ក (ID Capital) សហគ្រិនខ្មែរ (Khmer Enterprise) ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ( Council for the Development of Cambodia និងសភាពាណិជ្ជកម្មនិងឧស្សហកម្មប្រចាំរដ្ឋវិចតូរីយ៉ា (Victorian Chamber of Commerce and Industry) បានរៀបចំដំណើរបេសកកម្មធុរកិច្ចមួយសម្រាប់គណៈប្រតិភូធុរកិច្ចកម្ពុជាទៅកាន់ប្រទេសអូស្រ្តាលីចាប់ពីថ្ងៃទី០៥ ដល់០៧ ខែមីនា ឆ្នាំ២០២៤ ដើម្បីចូលរួមវេទិកាធុរកិច្ចកម្ពុជា-អូស្ត្រាលី។ កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងផ្សារភ្ជាប់រវាងគណៈប្រតិភូធុរកិច្ចកម្ពុជា និងធុរកិច្ចជនអូស្រ្តាលីដែលស្ថិតក្នុងវិស័យកសិកម្ម និងចំណីអាហារ។
សូមចូលរួមវិនិយោគទាំងអស់គ្នាដើម្បីអភិវឌ្ឍកម្ពុជា!

Melbourne, Australia – 06 March 2024
Presentation by a keynote speaker, His Excellency SUON SOPHAL, Deputy Secretary General of the Board of Investment of Cambodia / Council for the Development of Cambodia.
His Excellency Suon Sophal provided a detailed presentation to 115 participants (70 participants came from Australian companies and 45 participants came from Cambodia business delegation) on the current updates of investment landscape in Cambodia, the latest investment laws and procedures had been implementing since 2021 and a new campaign program called “Pick Cambodia” which aim to attract investors to pick Cambodia as their business destination.

The Innovation and Development Investors Association (IDI) would like to thank for your presence as part of the “Agribusiness, Trade and Investment Mission to Australia” with a common goal focusing on promote trade and investment between Cambodia and Australia.
About the Agribusiness, Trade and Investment Mission to Australia:
As part of promoting trade and investment between Cambodia and Australia, the Innovation and Development Investors Association (IDI) in partnership with ID Capital Plc. (IDC), Khmer Enterprise (KE), Council for the Development of Cambodia (CDC), and Victorian Chamber of Commerce and Industry (VCCI) organized an Agribusiness, Trade and Investment Mission to Australia of Cambodian companies operating in the agriculture and food sector. The Mission organized in conjunction with Cambodia-Australia Business Forum and ASEAN-Australia Summit of the year. This is a unique opportunity for Cambodian companies operating in the agriculture and food sector to connect with Australian companies during the mission.

Let’s invest together to develop Cambodia!
Please click the link below to find out about us and follow the information:

👉 Telegram Official Channel: https://bit.ly/idinvestorsofficialchannel
👉 Telegram IDI Investment Roadshow: https://bit.ly/IDIInvestmentRoadshow
👉 Telegram Public Group: https://bit.ly/idinvestorspublicgroup
👉 Facebook Page: https://fb.me/idinvestorshub
👉 LinkedIn: https://bit.ly/idclinkedin
👉 Website IDI: https://bit.ly/idinvestorsassociation

ការធ្វើបទបង្ហាញពី លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន អាយឌី ឃែភីថល ម.ក “IDC” និង សមាគមវិនិយោគិន នវានុវត្តន៍ និងអភិវឌ្ឍន៍ “IDI”

[English below]
ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ ទីក្រុងម៊ែលប៊ន ប្រទេសអូស្រ្តាលី
ការធ្វើបទបង្ហាញពី លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន អាយឌី ឃែភីថល ម.ក “IDC” និង សមាគមវិនិយោគិន នវានុវត្តន៍ និងអភិវឌ្ឍន៍ “IDI”។
លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ បានធ្វើការចែករំលែកយ៉ាងក្បោះក្បាយទៅកាន់អ្នកចូលរួមចំនួន ១១៥នាក់ (៧០នាក់មកពីក្រុមហ៊ុនអូស្រ្តាលី និង៤៥នាក់ជាគណៈប្រតិភូធុរកិច្ចកម្ពុជា) អំពីចក្ខុវិស័យនិងសកម្មភាពស្នូលនៃសមាគម IDI និងក្រុមហ៊ុន IDC វិស័យសំខាន់ៗដែលជាគោលដៅរបស់ IDC កំពុងផ្តល់អាទិភាពនិងផ្តោតការវិនិយោគទៅលើ និងបានស្វាគមន៍រាល់បណ្តាក្រុមហ៊ុនអូស្រ្តាលីទាំងអស់ដែលមានបំណងធ្វើការវិនិយោគ ឬធ្វើធុរកិច្ចនៅក្នុងប្រទេសកម្ពុជាអាចចូលរួមធ្វើការដោយផ្ទាល់ជាមួយ IDI និង IDC ក្រោមទម្រង់ប្រព័ន្ធសេដ្ឋកិច្ច(Ecosystem Platform) ប្រកបដោយទំនុកចិត្តមួយដែលបង្កើតដោយសមាគម IDI។
អំពីដំណើរបេសកកម្មកសិធុរកិច្ច ពាណិជ្ជកម្ម និងការវិនិយោគទៅកាន់ប្រទេសអូស្រ្តាលី:
រៀបចំដោយសមាគម IDI ដោយមានការគាំទ្រ និងសហការជាមួយ ក្រុមហ៊ុន អាយឌី ឃែភីថល ម.ក (ID Capital) សហគ្រិនខ្មែរ (Khmer Enterprise) ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ( Council for the Development of Cambodia និងសភាពាណិជ្ជកម្មនិងឧស្សហកម្មប្រចាំរដ្ឋវិចតូរីយ៉ា (Victorian Chamber of Commerce and Industry) បានរៀបចំដំណើរបេសកកម្មធុរកិច្ចមួយសម្រាប់គណៈប្រតិភូធុរកិច្ចកម្ពុជាទៅកាន់ប្រទេសអូស្រ្តាលីចាប់ពីថ្ងៃទី០៥ ដល់០៧ ខែមីនា ឆ្នាំ២០២៤ ដើម្បីចូលរួមវេទិកាធុរកិច្ចកម្ពុជា-អូស្ត្រាលី។ កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងផ្សារភ្ជាប់រវាងគណៈប្រតិភូធុរកិច្ចកម្ពុជា និងធុរកិច្ចជនអូស្រ្តាលីដែលស្ថិតក្នុងវិស័យកសិកម្ម និងចំណីអាហារ។
សូមចូលរួមវិនិយោគទាំងអស់គ្នាដើម្បីអភិវឌ្ឍកម្ពុជា!

Melbourne, Australia – 06 March 2024
Presentation by a keynote speaker, Dr. Hor SereyVath, Chairman of the Board of Directors of ID Capital Plc (IDC) and the Innovation and Development Investors Association (IDI).
Dr. Hor SereyVath provided a detailed presentation to 115 participants (70 participants from Australian companies and 45 participants from Cambodia business delegation) about the vision and key activities of IDI and IDC, potential sectors and prioritized investment projects being targeted by IDI/ IDC as well as welcoming all Australian companies who looking to invest or do business in Cambodia to work with IDI and IDC directly under a reliable and trusted ecosystem platform which established by IDI.
About the Agribusiness, Trade and Investment Mission to Australia:
As part of promoting trade and investment between Cambodia and Australia, the Innovation and Development Investors Association (IDI) in partnership with ID Capital Plc. (IDC), Khmer Enterprise (KE), Council for the Development of Cambodia (CDC), and Victorian Chamber of Commerce and Industry (VCCI) organized an Agribusiness, Trade and Investment Mission to Australia of Cambodian companies operating in the agriculture and food sector. The Mission organized in conjunction with Cambodia-Australia Business Forum and ASEAN-Australia Summit of the year. This is a unique opportunity for Cambodian companies operating in the agriculture and food sector to connect with Australian companies during the mission.
Let’s invest together to develop Cambodia!

Please click the link below to find out about us and follow the information:
👉 Telegram Official Channel: https://bit.ly/idinvestorsofficialchannel
👉 Telegram IDI Investment Roadshow: https://bit.ly/IDIInvestmentRoadshow
👉 Telegram Public Group: https://bit.ly/idinvestorspublicgroup
👉 Facebook Page: https://fb.me/idinvestorshub
👉 LinkedIn: https://bit.ly/idclinkedin
👉 Web Site IDC: https://idcapital.com.kh/

ការធ្វើបទបង្ហាញពីវាគ្មិនកិត្តិយស លោក ម៉ៅ ស្រេង នាយកស្ថាប័ន IDP Education និងសាលា ACE

[English below]
ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ ទីក្រុងម៊ែលប៊ន ប្រទេសអូស្រ្តាលី
ការធ្វើបទបង្ហាញពីវាគ្មិនកិត្តិយស លោក ម៉ៅ ស្រេង នាយកស្ថាប័ន IDP Education និងសាលា ACE
លោក ម៉ៅ ស្រេង បានចែករំលែកយ៉ាងក្បោះក្បាយទៅកាន់អ្នកចូលរួមចំនួន ១១៥នាក់ (៧០នាក់មកពីក្រុមហ៊ុនអូស្រ្តាលី និង៤៥នាក់ជាគណៈប្រតិភូធុរកិច្ចកម្ពុជា) អំពីបច្ចុប្បន្នភាពនៃស្ថាប័ន IDP Education និងសាលា ACE អំពីភាពជោគជ័យលើធុរកិច្ចដែលស្ថាប័នអូស្រ្តាលីមួយនេះបានវិនិយោគលើវិស័យអប់រំនៅកម្ពុជា និងនៅតែទទួលបានប្រជាប្រិយភាពមកដល់សព្វថ្ងៃនេះ។
សមាគមវិនិយោគិន នវានុវត្តន៍ និងអភិវឌ្ឍន៍ “IDI” សូមធើ្វការអរគុណយ៉ាងខ្លំាងចំពោះវត្តមានរបស់លោកក្នុងការចូលរួមជាផ្នែកមួយនៃ ”បេសកកម្មកសិធុរកិច្ច ពាណិជ្ជកម្ម និងការវិនិយោគទៅកាន់ប្រទេសអូស្រ្តាលី” ដែលមានគោលដៅរួមមួយគឺជំរុញការធ្វើពាណិជ្ជកម្ម និងការវិនិយោគ រវាងប្រទេសកម្ពុជា និងប្រទេសអូស្រ្តាលី។

អំពីដំណើរបេសកកម្មកសិធុរកិច្ច ពាណិជ្ជកម្ម និងការវិនិយោគទៅកាន់ប្រទេសអូស្រ្តាលី:
រៀបចំដោយសមាគម IDI ដោយមានការគាំទ្រ និងសហការជាមួយ ក្រុមហ៊ុន អាយឌី ឃែភីថល ម.ក (ID Capital) សហគ្រិនខ្មែរ (Khmer Enterprise) ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ( Council for the Development of Cambodia និងសភាពាណិជ្ជកម្មនិងឧស្សហកម្មប្រចាំរដ្ឋវិចតូរីយ៉ា (Victorian Chamber of Commerce and Industry) បានរៀបចំដំណើរបេសកកម្មធុរកិច្ចមួយសម្រាប់គណៈប្រតិភូធុរកិច្ចកម្ពុជាទៅកាន់ប្រទេសអូស្រ្តាលីចាប់ពីថ្ងៃទី០៥ ដល់០៧ ខែមីនា ឆ្នាំ២០២៤ ដើម្បីចូលរួមវេទិកាធុរកិច្ចកម្ពុជា-អូស្ត្រាលី។ កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងផ្សារភ្ជាប់រវាងគណៈប្រតិភូធុរកិច្ចកម្ពុជា និងធុរកិច្ចជនអូស្រ្តាលីដែលស្ថិតក្នុងវិស័យកសិកម្ម និងចំណីអាហារ។
សូមចូលរួមវិនិយោគទាំងអស់គ្នាដើម្បីអភិវឌ្ឍកម្ពុជា!
Melbourne, Australia – 06 March 2024
Presentation by a keynote speaker, Mr. Mao Sreng, Director of IDP Education and Australian Centre for Education (ACE)
Mr. Mao Sreng provided a detailed presentation to 115 participants (70 participants from Australian companies and 45 participants from Cambodia business delegation) about the successful story of this Australian entity who has invested in education sector in Cambodia and currently, the IDP Education/ ACE still a well-known and great choice of educational service provider for Cambodian people.
The Innovation and Development Investors Association (IDI) would like to thank for your presence as part of the “Agribusiness, Trade and Investment Mission to Australia” with a common goal focusing on promote trade and investment between Cambodia and Australia.
About the Agribusiness, Trade and Investment Mission to Australia:
As part of promoting trade and investment between Cambodia and Australia, the Innovation and Development Investors Association (IDI) in partnership with ID Capital Plc. (IDC), Khmer Enterprise (KE), Council for the Development of Cambodia (CDC), and Victorian Chamber of Commerce and Industry (VCCI) organized an Agribusiness, Trade and Investment Mission to Australia of Cambodian companies operating in the agriculture and food sector. The Mission organized in conjunction with Cambodia-Australia Business Forum and ASEAN-Australia Summit of the year. This is a unique opportunity for Cambodian companies operating in the agriculture and food sector to connect with Australian companies during the mission.
Let’s invest together to develop Cambodia!

Please click the link below to find out about us and follow the information:
👉 Telegram Official Channel: https://bit.ly/idinvestorsofficialchannel
👉 Telegram IDI Investment Roadshow: https://bit.ly/IDIInvestmentRoadshow
👉 Telegram Public Group: https://bit.ly/idinvestorspublicgroup
👉 Facebook Page: https://fb.me/idinvestorshub
👉 LinkedIn: https://bit.ly/idclinkedin
👉 Web Site IDC: https://bit.ly/idinvestorsassociation

ការធ្វើបទបង្ហាញពីវាគ្មិនកិត្តិយស លោក Evan Smyth ប្រធានផ្នែកគម្រោងវិនិយោគប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៃស្ថាប័ន Invest Victoria

[English Below]
ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ ទីក្រុងម៊ែលប៊ន ប្រទេសអូស្រ្តាលី
ការធ្វើបទបង្ហាញពីវាគ្មិនកិត្តិយស លោក Evan Smyth ប្រធានផ្នែកគម្រោងវិនិយោគប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៃស្ថាប័ន Invest Victoria
លោក Evan Smyth បានចែករំលែកយ៉ាងក្បោះក្បាយទៅកាន់អ្នកចូលរួមចំនួន ១១៥នាក់ (៧០នាក់មកពីក្រុមហ៊ុនអូស្រ្តាលី និង៤៥នាក់ជាគណៈប្រតិភូធុរកិច្ចកម្ពុជា) អំពីបច្ចុប្បន្នភាព បរិយាកាស និងឱកាសវិនិយោគនៅក្នុងរដ្ឋវិចតូរីយ៉ារួមទាំង ការលើកទឹកចិត្ត និងសេវាគាំពារ និងគាំទ្រដល់បណ្តាវិនិយោគិនដែលចាប់អារម្មណ៍វិនិយោគនៅក្នុងរដ្ឋវិចតូរីយ៉ា។
សមាគមវិនិយោគិន នវានុវត្តន៍ និងអភិវឌ្ឍន៍ “IDI” សូមធើ្វការអរគុណយ៉ាងខ្លំាងចំពោះវត្តមានរបស់លោកក្នុងការចូលរួមជាផ្នែកមួយនៃ ”បេសកកម្មកសិធុរកិច្ច ពាណិជ្ជកម្ម និងការវិនិយោគទៅកាន់ប្រទេសអូស្រ្តាលី” ដែលមានគោលដៅរួមមួយគឺជំរុញការធ្វើពាណិជ្ជកម្ម និងការវិនិយោគ រវាងប្រទេសកម្ពុជា និងប្រទេសអូស្រ្តាលី។

អំពីដំណើរបេសកកម្មកសិធុរកិច្ច ពាណិជ្ជកម្ម និងការវិនិយោគទៅកាន់ប្រទេសអូស្រ្តាលី:
រៀបចំដោយសមាគម IDI ដោយមានការគាំទ្រ និងសហការជាមួយ ក្រុមហ៊ុន អាយឌី ឃែភីថល ម.ក (ID Capital) សហគ្រិនខ្មែរ (Khmer Enterprise) ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ( Council for the Development of Cambodia និងសភាពាណិជ្ជកម្មនិងឧស្សហកម្មប្រចាំរដ្ឋវិចតូរីយ៉ា (Victorian Chamber of Commerce and Industry) បានរៀបចំដំណើរបេសកកម្មធុរកិច្ចមួយសម្រាប់គណៈប្រតិភូធុរកិច្ចកម្ពុជាទៅកាន់ប្រទេសអូស្រ្តាលីចាប់ពីថ្ងៃទី០៥ ដល់០៧ ខែមីនា ឆ្នាំ២០២៤ ដើម្បីចូលរួមវេទិកាធុរកិច្ចកម្ពុជា-អូស្ត្រាលី។ កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងផ្សារភ្ជាប់រវាងគណៈប្រតិភូធុរកិច្ចកម្ពុជា និងធុរកិច្ចជនអូស្រ្តាលីដែលស្ថិតក្នុងវិស័យកសិកម្ម និងចំណីអាហារ។
សូមចូលរួមវិនិយោគទាំងអស់គ្នាដើម្បីអភិវឌ្ឍកម្ពុជា!
Melbourne, Australia – 06 March 2024
Presentation by a keynote speaker, Mr. Evan Smyth, Investment Manager in APAC of Invest Victoria.
Mr. Evan Smyth provided a detailed presentation to 115 participants (70 participants from Australian companies and 45 participants from Cambodia business delegation) about the current investment climate and opportunities in Victoria as well as the incentives and support services that Invest Victoria offering to investors who interested in investing in Victoria.
The Innovation and Development Investors Association (IDI) would like to thank for your presence as part of the “Agribusiness, Trade and Investment Mission to Australia” with a common goal focusing on promote trade and investment between Cambodia and Australia.

About the Agribusiness, Trade and Investment Mission to Australia:
As part of promoting trade and investment between Cambodia and Australia, the Innovation and Development Investors Association (IDI) in partnership with ID Capital Plc. (IDC), Khmer Enterprise (KE), Council for the Development of Cambodia (CDC), and Victorian Chamber of Commerce and Industry (VCCI) organized an Agribusiness, Trade and Investment Mission to Australia of Cambodian companies operating in the agriculture and food sector. The Mission organized in conjunction with Cambodia-Australia Business Forum and ASEAN-Australia Summit of the year. This is a unique opportunity for Cambodian companies operating in the agriculture and food sector to connect with Australian companies during the mission.
Let’s invest together to develop Cambodia!

Please click the link below to find out about us and follow the information:
👉 Telegram Official Channel: https://bit.ly/idinvestorsofficialchannel
👉 Telegram IDI Investment Roadshow: https://bit.ly/IDIInvestmentRoadshow
👉 Telegram Public Group: https://bit.ly/idinvestorspublicgroup
👉 Facebook Page: https://fb.me/idinvestorshub
👉 LinkedIn: https://bit.ly/idclinkedin
👉 Web Site IDC: https://bit.ly/idinvestorsassociation

ការធ្វើបទបង្ហាញពីវាគ្មិនកិត្តិយស Lauren Morrey ប្រធានផ្នែកប្រតិបត្តិការ (COO) នៃស្ថាប័ន Breakthrough Victoria

[English Below]
ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ ទីក្រុងម៊ែលប៊ន ប្រទេសអូស្រ្តាលី
ការធ្វើបទបង្ហាញពីវាគ្មិនកិត្តិយស Lauren Morrey ប្រធានផ្នែកប្រតិបត្តិការ (COO) នៃស្ថាប័ន Breakthrough Victoria
Lauren Morrey បានចែករំលែកយ៉ាងក្បោះក្បាយទៅកាន់អ្នកចូលរួមចំនួន ១១៥នាក់ (៧០នាក់មកពីក្រុមហ៊ុនអូស្រ្តាលី និង៤៥នាក់ជាគណៈប្រតិភូធុរកិច្ចកម្ពុជា) អំពីសកម្មភាពស្នូលរបស់ស្ថាប័ន និងការវិនិយោគទៅលើគម្រោងស្រាវជ្រាវ និងអភិវឌ្ឍន៍លើបច្ចេកវិទ្យា និងនវានុវត្តន៍ថ្មីៗ (investing in innovation for impact) ដែលក្រុមហ៊ុនបានធ្វើសហវិនិយោគកន្លងមកនៅក្នុងរដ្ឋវិចតូរីយ៉ា និងក្នុងតំបន់ដែលរួមមានដូចជា Eden Brew, Kite Magnetics, Samsara Eco, Smart Paddock, Seer Medical, Infleqtion, etc ។
សមាគមវិនិយោគិន នវានុវត្តន៍ និងអភិវឌ្ឍន៍ “IDI” សូមធើ្វការអរគុណយ៉ាងខ្លំាងចំពោះវត្តមានរបស់ Lauren Morrey ក្នុងការចូលរួមជាផ្នែកមួយនៃ ”បេសកកម្មកសិធុរកិច្ច ពាណិជ្ជកម្ម និងការវិនិយោគទៅកាន់ប្រទេសអូស្រ្តាលី” ដែលមានគោលដៅរួមមួយគឺជំរុញការធ្វើពាណិជ្ជកម្មនិងការវិនិយោគ រវាងប្រទេសកម្ពុជា និងប្រទេសអូស្រ្តាលី។
អំពីដំណើរបេសកកម្មកសិធុរកិច្ច ពាណិជ្ជកម្ម និងការវិនិយោគទៅកាន់ប្រទេសអូស្រ្តាលី:
រៀបចំដោយសមាគម IDI ដោយមានការគាំទ្រ និងសហការជាមួយ ក្រុមហ៊ុន អាយឌី ឃែភីថល ម.ក (ID Capital) សហគ្រិនខ្មែរ (Khmer Enterprise) ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ( Council for the Development of Cambodia និងសភាពាណិជ្ជកម្មនិងឧស្សហកម្មប្រចាំរដ្ឋវិចតូរីយ៉ា (Victorian Chamber of Commerce and Industry) បានរៀបចំដំណើរបេសកកម្មធុរកិច្ចមួយសម្រាប់គណៈប្រតិភូធុរកិច្ចកម្ពុជាទៅកាន់ប្រទេសអូស្រ្តាលីចាប់ពីថ្ងៃទី០៥ ដល់០៧ ខែមីនា ឆ្នាំ២០២៤ ដើម្បីចូលរួមវេទិកាធុរកិច្ចកម្ពុជា-អូស្ត្រាលី។ កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងផ្សារភ្ជាប់រវាងគណៈប្រតិភូធុរកិច្ចកម្ពុជា និងធុរកិច្ចជនអូស្រ្តាលីដែលស្ថិតក្នុងវិស័យកសិកម្ម និងចំណីអាហារ។
សូមចូលរួមវិនិយោគទាំងអស់គ្នាដើម្បីអភិវឌ្ឍកម្ពុជា!
Melbourne, Australia – 06 March 2024
Presentation by a keynote speaker, Lauren Morrey, COO of Breakthrough Victoria
Lauren Morrey provided a detailed presentation to 115 participants (70 participants from Australian companies and 45 participants from Cambodia business delegation) on the core activities of the company and their impact investment in research and development projects on new technologies and innovations that the company was co-invested in Victoria and the region includes Eden Brew, Kite Magnetics, Samsara Eco, Smart Paddock, Seer Medical, Infleqtion, and etc.
The Innovation and Development Investors Association (IDI) would like to thank for her presence as part of the “Agribusiness, Trade and Investment Mission to Australia” with a common goal focusing on promote trade and investment between Cambodia and Australia.
About the Agribusiness, Trade and Investment Mission to Australia:
As part of promoting trade and investment between Cambodia and Australia, the Innovation and Development Investors Association (IDI) in partnership with ID Capital Plc. (IDC), Khmer Enterprise (KE), Council for the Development of Cambodia (CDC), and Victorian Chamber of Commerce and Industry (VCCI) organized an Agribusiness, Trade and Investment Mission to Australia of Cambodian companies operating in the agriculture and food sector. The Mission organized in conjunction with Cambodia-Australia Business Forum and ASEAN-Australia Summit of the year. This is a unique opportunity for Cambodian companies operating in the agriculture and food sector to connect with Australian companies during the mission.

Let’s invest together to develop Cambodia!

Please click the link below to find out about us and follow the information:

👉 Telegram Official Channel: https://bit.ly/idinvestorsofficialchannel
👉 Telegram IDI Investment Roadshow: https://bit.ly/IDIInvestmentRoadshow
👉 Telegram Public Group: https://bit.ly/idinvestorspublicgroup
👉 Facebook Page: https://fb.me/idinvestorshub
👉 LinkedIn: https://bit.ly/idclinkedin
👉 Web Site IDC: https://bit.ly/idinvestorsassociation

ពិធីទទួលភ្ញៀវពិសេស (VIP Reception) ដែលជាអ្នកពាក់ព័ន្ធសំខាន់ៗរួមមាន បុគ្គលិកជាន់ខ្ពស់ មន្ត្រីរដ្ឋាភិបាល និងបុគ្គលសំខាន់ៗមកពីវិស័យរដ្ឋាភិបាល វិស័យឯកជន និងវិស័យកសិកម្ម និងចំណីអាហារអូស្រ្តាលី

[English Below]
ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ ទីក្រុងម៊ែលប៊ន ប្រទេសអូស្រ្តាលី
ពិធីទទួលភ្ញៀវពិសេស (VIP Reception) ដែលជាអ្នកពាក់ព័ន្ធសំខាន់ៗរួមមាន បុគ្គលិកជាន់ខ្ពស់ មន្ត្រីរដ្ឋាភិបាល និងបុគ្គលសំខាន់ៗមកពីវិស័យរដ្ឋាភិបាល វិស័យឯកជន និងវិស័យកសិកម្ម និងចំណីអាហារអូស្រ្តាលី។
សមាគមវិនិយោគិន នវានុវត្តន៍ និងអភិវឌ្ឍន៍ “IDI” ដឹកនាំដោយលោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាល និងមានការចូលរួមសហការរៀបចំកម្មវិធីដោយសភាពាណិជ្ជកម្ម និងឧស្សហកម្មប្រចាំរដ្ឋវិចតូរីយ៉ា (VCCI) បានរៀបចំនូវកម្មវិធីទទួលភ្ញៀវពិសេសមួយកាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី០៦ ខែមីនា ឆ្នាំ២០២៤។ កម្មវិធីបានរៀបចំឡើងដើម្បីជាឱកាសសម្រាប់គណៈប្រតិភូធុរកិច្ចកម្ពុជាជួបសំណេះសំណាលជាមួយភ្ញៀវសំខាន់ៗដែលសុទ្ធសឹងជាមន្រ្តីជាន់ខ្ពស់ បុគ្គលិកជាន់ខ្ពស់ ម្ចាស់ក្រុមហ៊ុន និងវិនិយោគិនដែលមានឈ្មោះល្បីល្បាញ និងទទួលស្គាល់ក្នុងប្រទេសអូស្រ្តាលីដូចជា ស្ថាប័ន Australian Trade and Investment Commission ស្ថាប័ន Wyndham City Council សាកលវិទ្យាល័យ RMIT ក្រុមហ៊ុន RSM Australia Pty ក្រុមហ៊ុន SPC Global Ltd ក្រុមហ៊ុន Bemco Australia Pty Ltd ក្រុមហ៊ុន Quantum Apparel (Cambodia) Limited និងក្រុមហ៊ុន Melbourne’s North Food Group។

អំពីដំណើរបេសកកម្មកសិធុរកិច្ច ពាណិជ្ជកម្ម និងការវិនិយោគទៅកាន់ប្រទេសអូស្រ្តាលី:
រៀបចំដោយសមាគម IDI ដោយមានការគាំទ្រ និងសហការជាមួយ ក្រុមហ៊ុន អាយឌី ឃែភីថល ម.ក (ID Capital) សហគ្រិនខ្មែរ (Khmer Enterprise) ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ( Council for the Development of Cambodia និងសភាពាណិជ្ជកម្មនិងឧស្សហកម្មប្រចាំរដ្ឋវិចតូរីយ៉ា (Victorian Chamber of Commerce and Industry) បានរៀបចំដំណើរបេសកកម្មធុរកិច្ចមួយសម្រាប់គណៈប្រតិភូធុរកិច្ចកម្ពុជាទៅកាន់ប្រទេសអូស្រ្តាលីចាប់ពីថ្ងៃទី០៥ ដល់០៧ ខែមីនា ឆ្នាំ២០២៤ ដើម្បីចូលរួមវេទិកាធុរកិច្ចកម្ពុជា-អូស្ត្រាលី។ កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងផ្សារភ្ជាប់រវាងគណៈប្រតិភូធុរកិច្ចកម្ពុជា និងធុរកិច្ចជនអូស្រ្តាលីដែលស្ថិតក្នុងវិស័យកសិកម្ម និងចំណីអាហារ។
សូមចូលរួមវិនិយោគទាំងអស់គ្នាដើម្បីអភិវឌ្ឍកម្ពុជា!

Melbourne, Australia – 06 March 2024
The VIP Reception with key stakeholders includes senior representatives, government officials and key figures from the Australian government, private sector, and Australian agriculture and food sector.
The Innovation and Development Investors Association (IDI), led by Dr. Hor SereyVath, Chairman of the Board of Directors and in collaborated by the Victoria Chamber of Commerce and Industry (VCCI), hosted a VIP reception on Thursday evening on 06 March 2024. The event is an opportunity for the Cambodia business delegation to meet and networking with key stakeholders from major Australian companies, key governmental institutions, and well-known investors based in Australia, such as the Australian Trade and Investment Commission. Wyndham City Council, RMIT University, RSM Australia Pty, SPC Global Ltd, Bemco Australia Pty Ltd, Quantum Apparel (Cambodia) Limited and Melbourne’s North Food Group.

About the Agribusiness, Trade and Investment Mission to Australia:
As part of promoting trade and investment between Cambodia and Australia, the Innovation and Development Investors Association (IDI) in partnership with ID Capital Plc. (IDC), Khmer Enterprise (KE), Council for the Development of Cambodia (CDC), and Victorian Chamber of Commerce and Industry (VCCI) organized an Agribusiness, Trade and Investment Mission to Australia of Cambodian companies operating in the agriculture and food sector. The Mission organized in conjunction with Cambodia-Australia Business Forum and ASEAN-Australia Summit of the year. This is a unique opportunity for Cambodian companies operating in the agriculture and food sector to connect with Australian companies during the mission.
Let’s invest together to develop Cambodia!

Please click the link below to find out about us and follow the information:
👉 Telegram Official Channel: https://bit.ly/idinvestorsofficialchannel
👉 Telegram IDI Investment Roadshow: https://bit.ly/IDIInvestmentRoadshow
👉 Telegram Public Group: https://bit.ly/idinvestorspublicgroup
👉 Facebook Page: https://fb.me/idinvestorshub
👉 LinkedIn: https://bit.ly/idclinkedin
👉 Web Site IDI: https://bit.ly/idinvestorsassociation

ដំណើរទស្សនកិច្ចនៃគណៈប្រតិភូធុរកិច្ចកម្ពុជាទៅកាន់ស្ថាប័ន AgriBio Centre ដែលមានទីតាំងស្ថិតនៅក្នុងសាកលវិទ្យាល័យ La Trobe

[English Below]
ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤ ទីក្រុងម៊ែលប៊ន ប្រទេសអូស្រ្តាលី
ដំណើរទស្សនកិច្ចនៃគណៈប្រតិភូធុរកិច្ចកម្ពុជាទៅកាន់ស្ថាប័ន AgriBio Centre ដែលមានទីតាំងស្ថិតនៅក្នុងសាកលវិទ្យាល័យ La Trobe
សមាគមវិនិយោគិន នវានុវត្តន៍ និងអភិវឌ្ឍន៍ “IDI” ដឹកនាំដោយលោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាល បានដឹកនាំគណៈប្រតិភូធុរកិច្ចកម្ពុជាធ្វើដំណើរទស្សនកិច្ចនៅមជ្ឈមណ្ឌល AgriBio ស្ថិតនៅក្នុងសាកលវិទ្យាល័យ La Trobe។ AgriBio បានបង្ហាញជំហរស្វាគមន៍ ក្នុងការធ្វើជាដៃគូរសហការជាមួយក្រុមហ៊ុនកសិកម្ម និងចំណីអាហារកម្ពុជាក្នុងការផ្តល់ដំណោះស្រាយលើបច្ចេកទេសដាំដុះ ការអភិវឌ្ឍផលិតផល និងកែច្នៃឱ្យសមស្របតាមស្តង់ដាទីផ្សារ និងអនុលោមតាមស្តង់ដាអនាម័យម្ហូបអាហារ ដើម្បីឈានជើងចូលទីផ្សារប្រទេសអូស្រ្តាលីដោយជោគជ័យប្រកបដោយទំនុកចិត្តខ្ពស់។

AgriBio គឺជាមជ្ឈមណ្ឌលស្រាវជ្រាវជីវវិទ្យាប្រព័ន្ធកសិកម្មរួមបញ្ចូលគ្នាដំបូងបង្អស់របស់ប្រទេសអូស្ត្រាលី និងជាកន្លែងកសិកម្មទំនើបបំផុតរបស់ប្រទេសអូស្ត្រាលី ដោយផ្តោតសំខាន់លើការគាំទ្រ និងការពារវិស័យកសិកម្មរបស់រដ្ឋវិចតូរីយ៉ា តាមរយៈការអនុវត្តនូវការស្រាវជ្រាវកម្រិតខ្ពស់ដើម្បីបង្កើនផលិតភាព ប្រយុទ្ធប្រឆាំងនឹងជំងឺ និងកាត់បន្ថយផលប៉ះពាល់បរិស្ថាន។ លើសពីនេះមជ្ឈមណ្ឌលនេះកំពុងផ្តល់នូវការស្រាវជ្រាវ និងនវានុវត្តន៍តាមរយៈ “ប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍” (Innovation Ecosystem) ដែលប្រមូលផ្តុំនូវតួអង្គរដ្ឋាភិបាល ឧស្សាហកម្ម កសិអាជីវកម្ម និងបណ្ឌិត្យសភាទៅក្នុងបណ្តាញរួមតែមួយ និងសហការគ្នាផ្តល់នូវផលិតភាព និងលទ្ធផលជីវសុវត្ថិភាពសម្រាប់កសិកម្ម។

អំពីដំណើរបេសកកម្មកសិធុរកិច្ច ពាណិជ្ជកម្ម និងការវិនិយោគទៅកាន់ប្រទេសអូស្រ្តាលី:
រៀបចំដោយសមាគម IDI ដោយមានការគាំទ្រ និងសហការជាមួយ ក្រុមហ៊ុន អាយឌី ឃែភីថល ម.ក (ID Capital) សហគ្រិនខ្មែរ (Khmer Enterprise) ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ( Council for the Development of Cambodia និងសភាពាណិជ្ជកម្មនិងឧស្សហកម្មប្រចាំរដ្ឋវិចតូរីយ៉ា (Victorian Chamber of Commerce and Industry) បានរៀបចំដំណើរបេសកកម្មធុរកិច្ចមួយសម្រាប់គណៈប្រតិភូធុរកិច្ចកម្ពុជាទៅកាន់ប្រទេសអូស្រ្តាលីចាប់ពីថ្ងៃទី០៥ ដល់០៧ ខែមីនា ឆ្នាំ២០២៤ ដើម្បីចូលរួមវេទិកាធុរកិច្ចកម្ពុជា-អូស្ត្រាលី។ កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងផ្សារភ្ជាប់រវាងគណៈប្រតិភូធុរកិច្ចកម្ពុជា និងធុរកិច្ចជនអូស្រ្តាលីដែលស្ថិតក្នុងវិស័យកសិកម្ម និងចំណីអាហារ។
សូមចូលរួមវិនិយោគទាំងអស់គ្នាដើម្បីអភិវឌ្ឍកម្ពុជា!

Melbourne, Australia – 07 March 2024
Cambodia Business Delegation visited the AgriBio Center located at La Trobe University
The Innovation and Development Investors Association (IDI) led by Dr. Hor SereyVath, Chairman of the Board of Director, organized a site visit for Cambodia business delegation to meet with AgriBio Center located at La Trobe University. The centre had expressed their willingness to be a partner with our Cambodian delegates and other agribusinesses to provide innovative solutions on cultivation techniques, food formulation, and develop agricultural products to meet the market standards and comply with food security or hygiene standards in order to enter Australian market successfully.

AgriBio Centre is Australia’s first integrated agricultural systems biology research centre and one of Australia’s premier state-of-the-art agribioscience facilities, with a key emphasis on supporting and protecting Victoria’s agricultural sector by focusing on advanced research to improve productivity, fight disease and reduce environmental impact. AgriBio is a major contributor to the quality of scientific research being conducted in Victoria through cutting-edge science programs, collaboration, world-class research capability and attraction of top international scientists and collaborators. Moreover, the centre delivers research and innovation via an “innovation ecosystem” that brings together government, industry, agribusiness and academia into clustered and collaborative networks, delivering productivity and biosecurity outcomes for agriculture.

About the Agribusiness, Trade and Investment Mission to Australia:
As part of promoting trade and investment between Cambodia and Australia, the Innovation and Development Investors Association (IDI) in partnership with ID Capital Plc. (IDC), Khmer Enterprise (KE), Council for the Development of Cambodia (CDC), and Victorian Chamber of Commerce and Industry (VCCI) organized an Agribusiness, Trade and Investment Mission to Australia of Cambodian companies operating in the agriculture and food sector. The Mission organized in conjunction with Cambodia-Australia Business Forum and ASEAN-Australia Summit of the year. This is a unique opportunity for Cambodian companies operating in the agriculture and food sector to connect with Australian companies during the mission.
Let’s invest together to develop Cambodia!

Please click the link below to find out about us and follow the information:

👉 Telegram Official Channel: https://bit.ly/idinvestorsofficialchannel
👉 Telegram IDI Investment Roadshow: https://bit.ly/IDIInvestmentRoadshow
👉 Telegram Public Group: https://bit.ly/idinvestorspublicgroup
👉 Facebook Page: https://fb.me/idinvestorshub
👉 LinkedIn: https://bit.ly/idclinkedin
👉 Web Site IDI: https://bit.ly/idinvestorsassociation

ជំនួបពិភាក្សាជាមួយ LaVie Hospitality Group នៅទីក្រុង Sydney, Australia

[English Below]

ទីក្រុង ស៊ីដនី, ប្រទេស អូស្រ្តាលី
លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាលរបស់ “IDI” និងក្រុមហ៊ុន ID Capital Plc. “IDC” អញ្ជើញទស្សនកិច្ច នៅ ទីក្រុង Sydney, Australia ក្នុងជំនួបពិភាក្សាជាមួយ LaVie Hospitality Group និងបានទទួលបទពិសោធន៍គ្រប់គ្រងផ្នែកបដិសណ្ឋារកិច្ច ដែលក្នុងនោះមាន ក្រុមហ៊ុន បុត្តសម្ព័ន្ធជាច្រើន ដូចជា៖
១. សាលា Alliance College ដែលជាបុត្តសម្ព័ន្ធមួយមានអាយុជាង 40 ឆ្នាំ នៅ Sydney ជំនាញបណ្តុះបណ្តាលខាង បដិសណ្ឋារកិច្ច
២. សណ្ឋាគារ The Adge ដែលមានបន្ទប់បែប Trendy ទាន់សម័យ នៅក្នុងក្រុង Sydney មានជាង 100 បន្ទប់ ហើយកំពុងពង្រីកជាង 100 បន្ទប់បន្ថែមទៀត
៣. ការគ្រប់គ្រង Asset Management តំណាងម្ចាស់គម្រោង ឈានដល់ការបង្កើតសណ្ឋាគារ W របស់ក្រុមហ៊ុន Marriot បានយកទៅប្រតិបត្តិការ ហើយក៏ជាសណ្ឋាគារ W ធំជាងគេលើពិភពលោក (បង្កើនតម្លៃពីពេលចាប់ផ្តើម 700 លាន រហូតបានជាង 1.2 ប៊ីលាន)
៤. សណ្ឋាគារ 202 Elizabeth ដែលជាសណ្ឋាគារបែប Modern Boutique មានតែជាង 30 បន្ទប់ តែមានតម្លៃមួយបន្ទប់រហូតដល់ជិត 1 លានដុល្លារ ដោយសារទីតាំង, ឌីសាញ និងគុណភាពគ្រប់គ្រង
LaVie ជាដៃគូររបស់ សមាគមវិនិយោគិន នវានុវត្តន៍ និងអភិវឌ្ឍន៍ (IDI) ដែលកំពុងសហការគ្នាពង្រីកប្រតិបត្តិការលើវស័យបដិសណ្ឋារកិច្ចនៅកម្ពុជា។ បងប្អូនម្ចាស់សណ្ឋាគារអាចទំនាក់ទំនង ដើម្បីស្វែងយល់ពីឱកាសសហការវិនិយោគរួមគ្នាបាន។
សូមចូលរួមវិនិយោគទាំងអស់គ្នាដើម្បីអភិវឌ្ឍកម្ពុជា!

Sydney, Australia.
Dr. Hor SereyVath , Chairman of Innovation and Development Investors Association “IDI” and ID Capital Plc. “IDC” headed to Sydney to visit La Vie Hospitality Group and its businesses to understand and learn about their expertise in hospitality management including:
1. Alliance College, a 40-year-old college in Sydney, specialized in hospitality training.
2. The Adge Hotel which designed rooms in Trendy style based in Sydney and has over 100 rooms and planning to add more.
3. Asset Management Service on behalf of the project’s owner, which led to the grand opening of the Marriot W Hotel, the world’s largest hotel (value increased from $700 million to over $1.2 billion).
4. 202 Elizabeth Hotel, a modern boutique hotel with 30 rooms plus and the room rate can be at almost $1 million per night due to its excellence of location, design, and management service.