កិច្ចប្រជុំជាមួយក្រុមហ៊ុន Ecowise នៅប្រទេសសិង្ហបុរី

សិង្ហបុរី៖ លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ បានដឹកនាំប្រតិភូ ប្រជុំ ជាមួយក្រុមហ៊ុន Ecowise ជាក្រុមហ៊ុន១របស់ Singapore ដែលប្រតិបត្តិការលើវិស័យ កែច្នៃកាកសំណល់ទៅជា Power supply ឱ្យរដ្ឋាភិបាល និងបានចុះអនុស្សរណៈ ជាមួយ IDI លើការសហការបង្កើតគម្រោង កែច្នៃកាកសំណល់ និង សម្រាប់បំពេញលក្ខខណ្ឌ ESG ដើម្បីជំរុញការនាំចេញទៅទីផ្សារអឺរ៉ុប លើវិស័យកសិកម្ម ។

សូមចូលរួម ដើម្បីអភិវឌ្ឍន៍កម្ពុជាជាមួយគ្នា !
Please click the link below to find out about us and follow the information:
👉 Telegram Official Channel: https://bit.ly/idinvestorsofficialchannel
👉 Telegram IDI Investment Roadshow: https://bit.ly/IDIInvestmentRoadshow
👉 Telegram Public Group: https://bit.ly/idinvestorspublicgroup
👉 Facebook Page: https://fb.me/idinvestorshub
👉 LinkedIn: https://bit.ly/idclinkedin
👉 Web Site IDI: https://bit.ly/idinvestorsassociation

កិច្ចប្រជុំ ស្តីអំពី: កម្មវិធីដាក់ឱ្យប្រើប្រាស់ នូវទម្រង់អាជីវកម្ម អចលនទ្រព្យ និងកសិកម្ម

ភ្នំពេញ​៖ ថ្ងៃទី០៣ ខែកក្តដា ឆ្នាំ២០២៤ នៅអគារពាណិជ្ជកម្មហ្វ្លេតអាយអិនបាយមេរីឌាន (Building Flatiron by Meridian) ជាន់ទី២៨ មានកិច្ចប្រជុំ ស្តីអំពី: កម្មវិធី ដាក់ឱ្យប្រើប្រាស់ នូវទម្រង់អាជីវកម្ម អចលនទ្រព្យ និងកសិកម្ម
ក្រោមអធិបតី និងដឹកនាំកិច្ចប្រជុំ ដោយ លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាល និងប្រធានគណៈកម្មាធិការវិនិយោគ និង លោក ចាប សុភ័គ អគ្គលេខាធិការ ។
ការធ្វើបទបង្ហាញ ទម្រង់អាជីវកម្ម លើវិស័យអចលនទ្រព្យដោយ ឧកញ៉ាបណ្ឌិត ផិត សិរីវឌ្ឍន៍ ប្រធានអនុគណៈកម្មាធិការអចលនទ្រព្យ និងសំណង់ ហើយនិង ទម្រង់អាជីកម្មដាំម្ទេស ( ឈ្មោះគម្រោង គីរីទេស ) ដោយលោក ឈឿង គីរីរ័ត្ន ប្រធានអនុគណៈកម្មាធិការពាណិជ្ជកម្ម។
បន្ថែមលើការធ្វើបទបង្ហាញទាំងពីរខាងលើ ក៏មានការណែនាំ នូវគម្រោងអាជីវកម្ម បីផ្សេងទៀតរួមមាន៖
១- គម្រោងដាំកាហ្វេ ភ្ជាប់ជាមួយការធានាទិញ ដោយ លោក ហុី តារា
២- គម្រោងក្រុមហ៊ុនប្រតិបត្តិអាកាសចរណ៍ ដោយ លោក សរ សារិន
៣- គម្រោង កសិដ្ឋានចិញ្ចឹមគោយកសាច់ ដោយ លោក លាង ម៉េង
សូមចូលរួមវិនិយោគទាំងអស់គ្នាដើម្បីអភិវឌ្ឍកម្ពុជា!
Please click the link below to find out about us and follow the information:

សមាគមវិនិយោគិន នវានុវត្តន៍ និងអភិវឌ្ឍន៍ (IDI) សហការជាមួយក្រុមហ៊ុន ID Capital Plc. (IDC) និង អគ្គកុងស៊ុលកិតិ្តយសប៉ូឡូញ ប្រចាំប្រទេសកម្ពុជា បានរៀបចំឱ្យមានកម្មវិធី បង្ហាញអាជីវកម្ម និងវិនិយោគ “Cambodia-Poland Business & Investment Showcase”

[English Below]
ភ្នំពេញ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ សមាគមវិនិយោគិន នវានុវត្តន៍ និងអភិវឌ្ឍន៍ (IDI) សហការជាមួយក្រុមហ៊ុន ID Capital Plc. (IDC) និង អគ្គកុងស៊ុលកិតិ្តយសប៉ូឡូញ ប្រចាំប្រទេសកម្ពុជា បានរៀបចំឱ្យមានកម្មវិធី បង្ហាញអាជីវកម្ម និងវិនិយោគ “Cambodia-Poland Business & Investment Showcase” នៅអគារពាណិជ្ជកម្មហ្វ្លេតអាយអិនបាយមេរីឌាន (Building Flatiron by Meridian) ជាន់ទី២៨ ដែលមានការចូលរួមពី ប្រតិភូសំខាន់ៗ ដែលរួមមាន ភាគីខាងកម្ពុជា តំណាងដោយ លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាល IDI និង IDC រីឯភាគីខាងប៉ូឡូញ តំណាងដោយឯកឧត្តម Artur Dmochowski ឯកអគ្គរដ្ឋទូតនៃសាធារណ:រដ្ឋប៉ូឡូញ ដែលមានការសម្របសម្រួលពី លោក សរ សារិន អគ្គកុងស៊ុលកិតិ្តយសប៉ូឡូញ ប្រចាំប្រទេសកម្ពុជា និងមានការចូលរួមពី លោក នេត មុន្នីប៉ុណ្ណាកា ប្រធានមន្ទីរ នវានុវត្តន៍ វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងឧស្សាហកម្ម ម្ចាស់សិប្បកម្ម និងសហគ្រាសផលិត និងកែច្នៃ ម្ហូបអាហារ និងផលិតផលកសិកម្ម ចំនួន២០ ។
ព្រឹត្តិការណ៍នេះផ្តល់នូវវេទិកាដ៏ល្អសម្រាប់ការផ្សារភ្ជាប់កិច្ចការអាជីវកម្ម និងវិនិយោគ រវាងប្រទេសកម្ពុជា និងប៉ូឡូញ និងជាមូលដ្ឋានគ្រឹះសម្រាប់កិច្ចសហការនាពេលអនាគត តាមរយៈការចែករំលែកព័ត៌មានសំខាន់ៗពាក់ព័ន្ធកិច្ចការអាជីវកម្ម និងវិនិយោគព្រមទាំងការបង្កើនចំណងទាក់ទងពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ។

លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ និង ឯកឧត្តម ឯកអគ្គរដ្ឋទូតប៉ូឡូញ Artur Dmochowski សន្យាថានឹង រៀបចំឱ្យមានព្រឹត្តិការណ៍ អាជីវកម្ម និងវិនិយោគ នៅក្នុងប្រទេសកម្ពុជា និងប៉ូឡូញ នាពេលឆាប់ៗខាងមុខនេះ ក្នុងគោលបំណងដើម្បីជំរុញសកម្មភាព អាជីវកម្ម និងវិនិយោគ នៅក្នុងប្រទេសទាំងពីរ ព្រមទាំងបង្កើនកិច្ចសហការគ្នានៅក្នុងបរិបទ អាជីវកម្ម និងវិនិយោគ។
សូមចូលរួមវិនិយោគទាំងអស់គ្នាដើម្បីអភិវឌ្ឍកម្ពុជា!

Phnom Penh, June 28, 2024 The Innovation and Development Investors Association (IDI) in collaboration with ID Capital Plc. and Honorary Consul of Poland to Cambodia organized “Cambodia-Poland Business & Investment Showcase” on the Floor 28 of Flatiron By Meridian attended by key delegates such as Dr. Hor Sereyvath, Chairman of IDI & IDC, Artur Dmochowski, Ambassador of Poland, Mr. Sar Sarin, Honorary Consul of Poland to Cambodia, Mr. Neth Monyponnaka, Phnom Penh Department Director of Innovation, Science, Technology and Industry and owners of 20 handicrafts and enterprises involved in processing and manufacturing food and agricultural produce.

The event provided a great platform for the linkage of business and investment between Cambodia and Poland and also as the foundation of the future collaboration between both countries by way of sharing indispensable information on business and investment as well as augmenting trading ties between the two countries.
Dr. Hor Serey Vath and H.E. Artur Dmochowski promise to exchange the organization of Business & Investment Event between both nations in the not-too-distant future so as to promote the business and investment activities and also increase the cooperation in the context of the business and investment.

Let’s invest together to develop Cambodia!

Please click the link below to find out about us and follow the information:
👉 Telegram Official Channel: https://bit.ly/idinvestorsofficialchannel
👉 Telegram IDI Investment Roadshow: https://bit.ly/IDIInvestmentRoadshow
👉 Telegram Public Group: https://bit.ly/idinvestorspublicgroup
👉 Facebook Page: https://fb.me/idinvestorshub
👉 LinkedIn: https://bit.ly/idclinkedin
👉 Web Site IDI: https://bit.ly/idinvestorsassociation

សមាគមវិនិយោគិននវានុវត្តន៍ និងអភិវឌ្ឍន៍ “IDI” និងក្រុមហ៊ុន ID Capital Plc. “IDC” បានចុះអនុស្សរណៈយោគយល់ជាមួយក្រុមហ៊ុន Cambodia My 2nd Home (CM2H) “កម្ពុជាផ្ទះទី២របស់ខ្ញុំ”

[English Below]
នៅថ្ងៃទី 29 ខែមករា ឆ្នាំ 2024 សមាគមវិនិយោគិននវានុវត្តន៍ និងអភិវឌ្ឍន៍ “IDI” ដឹកនាំដោយ លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាលរបស់ “IDI” និងក្រុមហ៊ុន ID Capital Plc. “IDC” បានចុះអនុស្សរណៈយោគយល់ជាមួយក្រុមហ៊ុន Cambodia My 2nd Home (CM2H) “កម្ពុជាផ្ទះទី២របស់ខ្ញុំ” ។
តាមរយៈអនុស្សរណៈយោគយល់នេះ ស្ថាប័នទាំងពីរមានបំណងសហការគ្នាយ៉ាងជិតស្និទ្ធដើម្បីសម្រេចគោលបំណងរួមនោះគឺ
១- ស្ថាប័នទាំងពីរនឹងធ្វើការណែនាំអោយគ្នាទៅវិញទៅមកនូវអាជីវកម្មនានា ដែលនៅក្នុងនោះ IDI នឹងធ្វើការណែនាំអោយទៅ CM2H នូវវិនិយោគិនបរទេសដែលមានសក្តានុពល ដែលមានបំណងដាក់ពាក្យសុំកម្មវិធីសមាជិកភាពរបស់ CM2H ខណះពេលដែល CM2H នឹងធ្វើការណែនាំអោយទៅ IDI នូវវិនិយោគិនសក្តានុពល ដែលមានបំណងស្វែងរកគម្រោងវិនិយោគសក្តានុពល
២- CM2H នឹងតែងតាំង IDI/IDC ជាទីប្រឹក្សារបស់ខ្លួន ដើម្បីឆ្លើយតបនឹងការស្នើសុំព័ត៌មានអំពី អាជីវកម្ម និងវិនិយោគ ពីសមាជិករបស់ CM2H និង វិនិយោគិនសក្តានុពលនានា
៣- IDI និង CM2H នឹងសហការគ្នាក្នុងការរៀបចំព្រឹត្តិការណ៍អាជីវកម្ម ក្នងគោលបំណងដើម្បីផ្សព្វផ្សាយអោយគ្នាទៅវិញទៅមក នូវសេវាកម្ម និងបរិយាកាសអាជីវកម្ម និងវិនិយោគនៅកម្ពុជា។
សូមចូលរួមវិនិយោគទាំងអស់គ្នា ដើម្បីអភិវឌ្ឍកម្ពុជា!

On January 29, 2024, Innovation and Development Investors Association “IDI” led by Dr. Hor Sereyvath, Chairman of the Board of Directors of “IDI” and ID Capital Plc. “IDC” has signed a Memorandum of Understanding (MoU) with Cambodia My 2nd Home (CM2H).
Through this Memorandum of Understanding, the two institutions aim to collaborate closely to achieve the common goals:
(a) Both entities shall exchange business referral where IDI will refer to CM2H potential foreign investors looking to apply for its membership program and CM2H will refer to IDI potential investors looking for potential investment project.
(b) CM2H shall appoint IDI and IDC as advisor to address investment and business inquiries from its members and potential investors.
(c) IDI and CM2H will collectively engage in various business events for the purpose of promoting each other’s services as well as investment and business climate in Cambodia.
Let’s invest together to develop Cambodia!
សូមចុច Link ខាងក្រោម ដើម្បីស្វែងយល់ពីយើងខ្ញុំ និងតាមដានព័ត៌មាន៖
Please click the link below to find out about us and follow the information:
👉Official Channel https://t.me/idinvestors
👉Public Group: https://t.me/idinvestorspublicgroup
👉Facebook Page: https://fb.me/idinvestorsh

សមាគម IDI និងក្រុមហ៊ុន IDC បានរៀបចំកិច្ចពិភាក្សាបន្តជាមួយក្រុមហ៊ុន La Vie

នៅថ្ងៃពុធ ទី១៧ ខែមករា ឆ្នាំ២០២៤ សមាគមវិនិយោគិននវានុវត្តន៍ និងអភិវឌ្ឍន៍ (IDI) និងក្រុមហ៊ុន ID Capital Plc. (IDC) ដឹកនាំដោយ លោក ចាប សុភ័គ អគ្គលេខាធិការនៃសមាគម និងជាប្រធាននាយកប្រតិបតិ្ត ក្រុមហ៊ុន ID Capital Plc. (IDC) បានរៀបចំកិច្ចពិភាក្សាលើកទី៤ ជាមួយក្រុមហ៊ុន La Vie Hotel & Resorts ដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី ដឹកនាំដោយលោក Jerry Xu ប្រធាននាយកប្រតិបតិ្ត ដែលផ្តោតទៅលើចំនុចសំខាន់ៗដូចខាងក្រោម ៖
១.ការរៀបចំគម្រោងវិនិយោគសាលាបដិសណ្ឋារកិច្ច
២.ការស្វែងរកដៃគូចូលរួមវិនិយោគ លើសណ្ឋាគារមួយនៅខេត្តសៀមរាប
៣.ជំនួបប្រជុំបន្ថែមទៀតដែលអាចមាននៅអំឡុងពេលបេសកកម្មធុរកិច្ច និងពាណិជ្ជកម្មនៅប្រទេសអូស្រ្តាលី
ក្រោយបញ្ចប់កិច្ចពិភាក្សានេះ ក្រុមហ៊ុន La Vie ស្នើសុំបង្កើតក្រុមការងារចំនួនពីរ ដើម្បីធ្វើការសិក្សាគម្រោងវិនិយោគសាលាបដិសណ្ឋារកិច្ច និង ការចូលរួមការវិនិយោគរួមគ្នា លើសណ្ឋាគារមួយនៅខេត្តសៀមរាប ដើម្បីពន្លឿនការបំពេញកិច្ចការទាំងពីរនេះ។
សូមចូលរួមវិនិយោគទាំងអស់គ្នា ដើម្បីអភិវឌ្ឍកម្ពុជា!

IDI & IDC Hold Subsequent Talks with La Vie
On Wednesday, January 17, 2024, the Innovation and Development Investors Association (IDI) and ID Capital Plc. (IDC), led by Mr. Chap Sopheak, Secretary General of IDI and CEO of IDC held the fourth meeting with an Australia-based hotel and hospitality management company, La Vie Hotel & Resorts, represented by its CEO Mr. Jerry Xu, which focuses on three key areas:
1. The investment project in the hospitality school
2. Finding a joint investment partner for one hotel based in Siem Reap.
3. Further follow-up meeting during the Agribusiness and Trade Mission in Australia
After the completion of the discussion, La Vie requests to form two working groups to expedite the above work.

Let’s invest together to develop Cambodia!
សូមចុច Link ខាងក្រោម ដើម្បីស្វែងយល់ពីយើងខ្ញុំ និងតាមដានព័ត៌មាន៖
Please click the link below to find out about us and follow the information:
👉Official Channel https://t.me/idinvestors
👉Public Group: https://t.me/idinvestorspublicgroup
👉Facebook Page: https://fb.me/idinvestorsh

IDI Business Center “IDB” ធ្វើបទបង្ហាញអំពីគម្រោងអាជីវកម្ម មន្ទីរពហុព្យាបាល វីដា (VIDA Polyclinic)

[English Below]
កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ “IDB” ដែលជាមជ្ឈមណ្ឌលអាជីវកម្មរបស់សមាគមវិនិយោគិននវានុវត្តន៍ និងអភិវឌ្ឍន៍ “IDI” ដឹកនាំដោយ លោក ចាប សុភ័គ ជាអគ្គលេខាធិការនៃ “IDI” និងនាយកប្រតិបតិ្តក្រុមហ៊ុន ID Capital Plc. “IDC” បានរៀបចំធ្វើបទបង្ហាញជូន សមាជិក-សមាជិកា “IDI” អំពីគម្រោងអាជីវកម្ម មន្ទីរពហុព្យាបាល វីដា (VIDA Polyclinic) ដែលជាគម្រោងអាជីវកម្មផ្តួចផ្តើមឡើងដោយសមាជិកម្នាក់របស់ “IDI” និងបានរៀបចំគាំទ្រក្នុងការបង្កើតផែនការអាជីវកម្មដោយ ក្រុមការងារវិភាគវិនិយោគ និងអាជីវកម្ម របស់ សមាគម “IDI” ។ សមាគមតែងខិតខំប្រឹងប្រែងក្នុងការច្នែប្រឌិត ដើម្បីគាំទ្រដល់អាជីវកម្មរបស់សមាជិក ។
ការធ្វើបទបង្ហាញនេះ គឺដើម្បីចែករំលែកទម្រង់អាជីវកម្ម និងចំណេះដឹងវិនិយោគ ដល់សមាជិកដទៃទៀត ដែលមានបំណងចង់ពង្រីក និងបង្កើតអាជីវកម្ម ។
លោក សុខ វឌ្ឍនៈ អនុប្រធាននាយកប្រតិ្តបត្តិ និងជានាយកប្រតិបត្តិ វិនិយោគ និងអាជីវកម្ម នៃក្រុមហ៊ុន អាយឌី ឃែភីថល ម.ក “IDC” បានធ្វើបទបង្ហាញអំពីគម្រោងអាជីវកម្មនេះ ដែលរួមមានកម្មវត្ថុអាជីវកម្ម គំរូអាជីវកម្ម ផែនការទីផ្សារ សេវាកម្ម និងការព្យាករណ៍ហិរញ្ញវត្ថុ ជាដើម។ ក្រៅពីនេះ លោកក៏បាន បកស្រាយអំពីទិសដៅយុទ្ធសាស្រ្តរយៈពេលខ្លី និងរយៈពេលវែងនៃអាជីវកម្មនេះផងដែរ។
បន្ទាប់ពីបទបង្ហាញត្រូវបានបញ្ចប់ សមាជិក-សមាជិកា មួយចំនួនធំ បានសំដែងនូវចំណាប់អារម្មណ៍លើគម្រោងអាជីវកម្មនេះ និងសំណូមពរអោយមានកម្មវិធីបង្កើតគម្រោងអាជីវកម្មថ្មីៗ បន្ថែមទៀតនាពេលខាងមុខ។
សូមចូលរួមវិនិយោគទាំងអស់គ្នា ដើម្បីអភិវឌ្ឍកម្ពុជា!

IDI Business Center “IDB” Delivers Presentation of “Vida Polyclinic” Project
On January 9, 2024, IDI Business Center “IDB” of the Innovation and Development Investors Association “IDI” led by Mr. Chap Sopheak, Secretary General of “IDI” and CEO of ID Capital Plc “IDC” delivered to other Member “IDI” About VIDA Polyclinic, a business project initiated by one of IDI members and prepared to support the development of a business plan by the IDI Investment and Business Analysis Team. The association always strives to innovate to support the member’s business.
Mr. Sok Vattanak, Deputy CEO and Chief of Investment and Business Officer of IDC Capital Plc “IDC” gave the presentation of the project inclusive of business objectives, business model, marketing plans, services, financial forecasting, etc. In addition, he further elaborates the short-term and long-term business strategies.
After the completion of the presentation, a large number of the participants expressed their interest in supporting this project and requested further initiation of the new investment projects in the near future.
Let’s invest together to develop Cambodia!

សូមចុច Link ខាងក្រោម ដើម្បីស្វែងយល់ពីយើងខ្ញុំ និងតាមដានព័ត៌មាន៖
Please click the link below to find out about us and follow the information:
👉Official Channel https://t.me/idinvestors
👉Public Group: https://t.me/idinvestorspublicgroup
👉Facebook Page: https://fb.me/idinvestorsh

ពិធីសម្ពោធជាផ្លូវការនៃវេទិកា “RGX”

[English Below]
កាលពីថ្ងៃចន្ទ ទី៨ ខែមករា ឆ្នាំ២០២៤ លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាល សមាគមវិនិយោគិននវានុវត្តន៍ និងអភិវឌ្ឍន៍ “IDI” និងក្រុមហ៊ុន ID Capital Plc. “IDC” បានចូលរួម ពិធីសម្ពោធជាផ្លូវការនៃវេទិកា “RGX” ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ ពី អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល រ៉ូយ៉ាល់ គ្រុប ។ ដំណើរការថ្នាលជួញដូរ “RGX” ដោយប្រើបច្ចេកវិទ្យា Blockchain ជា បច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech) ក្នុងវិស័យមូលបត្រ នេះគឺជាអាជីវកម្មទីមួយ នៅក្នុងប្រទេសកម្ពុជា និងជាអាជីវកម្មដែលមានសក្តានុពលធំទីមួយ ក្នុងឆ្នាំថ្មីនេះ ជាមួយនឹង ការច្នៃប្រឌិតបន្ថែមទៀតនៅក្នុង Blockchain នេះដែលនឹងត្រូវបានណែនាំដល់សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ។
សូមចូលរួមវិនិយោគទាំងអស់គ្នា ដើម្បីអភិវឌ្ឍន៍កម្ពុជា!

On Monday, January 8, 2024, Dr. Hor Sereyvath, Chairman of the Board of Directors of Innovation & Development Investors Association “IDI” and ID Capital Plc “IDC”, attended the official inauguration of the “RGX” platform in the presence of Neak Oknha Kith Meng, Chairman of Royal Group. The operation of “RGX” trading platform using Blockchain as financial technology (Fintech) in the securities sector is the first business in Cambodia and the first potential one in this new year with more Blockchain
innovations being introduced to the Cambodian economy.
Let’s invest together to develop Cambodia!
សូមចុច Link ខាងក្រោម ដើម្បីស្វែងយល់ពីយើងខ្ញុំ និងតាមដានព័ត៌មាន៖
Please click the link below to find out about us and follow the information:
👉Official Channel https://t.me/idinvestors
👉Public Group: https://t.me/idinvestorspublicgroup
👉Facebook Page: https://fb.me/idinvestorsh

ពិធីចុះអនុស្សរណៈយោគយល់រវាង សមាគម IDI, ក្រុមហ៊ុន IDC និងសមាគមភស្តុភារកម្មកម្ពុជា “CLA”

[English Below]
ពិធីចុះអនុស្សរណៈយោគយល់រវាង សមាគម IDI, ក្រុមហ៊ុន IDC និងសមាគមភស្តុភារកម្មកម្ពុជា “CLA”
នៅថ្ងៃអង្គារ ទី១២ ខែធ្នូ ឆ្នាំ២០២៣ សមាគមវិនិយោគិននវានុវត្តន៍ និងអភិវឌ្ឍន៍ “IDI” ដឹកនាំដោយ លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាលរបស់ IDI និងក្រុមហ៊ុន ID Capital Plc. “IDC” បានចុះអនុស្សរណៈយោគយល់ជាមួយសមាគមភស្តុភារកម្មកម្ពុជា “CLA” ដឹកនាំដោយ ឧកញ៉ា ស៊ិន ចន្ធី មានតួនាទីជាប្រធានសមាគម។
តាមរយៈអនុស្សរណៈយោគយល់នេះ ស្ថាប័នទាំងពីរមានបំណងសហការគ្នាយ៉ាងជិតស្និទ្ធដើម្បីសម្រេចគោលបំណងរួមនោះគឺ
១. ពង្រឹងទំនាក់ទំនងរវាងភាគីទាំងពីរ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរ និងកាន់តែទូលំទូលាយ
២. ជំរុញការផ្លាស់ប្តូរព័ត៌មានស្តីពីការដឹកជញ្ជូន និងភស្តុភារកម្ម ព្រមទាំងបញ្ហាប្រឈមនានា
៣. ជំរុញកិច្ចសហប្រតិបត្តិការលើកម្មវិធី និងគម្រោងរួមគ្នានៅក្នុងវិស័យដែលភាគីទាំងពីរបានកំណត់។
៤. សហការរៀបចំការអប់រំ និងបណ្តុះបណ្តាល
៥. សហការលើសកម្មភាពសង្គម និងមនុស្សធម៌(ប្រសិនបើមាន)
អំពី សមាគមភស្តុភារកម្មកម្ពុជា “CLA”
CLA គឺជាសមាគមមិនរកប្រាក់ចំណេញត្រូវបានទទួលស្គាល់ដោយរដ្ឋាភិបាលនៃប្រទេសកម្ពុជានៅថ្ងៃទី ០៣ ខែមេសា ឆ្នាំ ២០២០។ CLA មានសមាជិកចំនួន ១៤៤ ដែលមានចម្រុះទៅដោយក្រុមហ៊ុនដឹកជញ្ជូនទំនិញក្នុងស្រុក និងអន្តរជាតិ។
សូមចូលរួមវិនិយោគទាំងអស់គ្នា ដើម្បីអភិវឌ្ឍកម្ពុជា!
The Signing ceremony of the Memorandum of Understanding between IDI, IDC and CLA
On Tuesday, December 12, 2023, Innovation and Development Investors Association “IDI” led by Dr. Hor Sereyvath, Chairman of the Board of Directors of IDI and ID Capital Plc. “IDC” has signed a Memorandum of Understanding with Cambodia Logistics Association “CLA” led by Okhna Sin Chanthy, President.
Through this Memorandum of Understanding, the two institutions aim to collaborate closely to achieve the common goals:
1. Strengthen the communication between both parties to bolster better and greater cooperation.
2. Promote the exchange of information on transport and logistics as well as the challenges.
3. Promote cooperation on joint programs and projects in mutually identified areas.
4. Co-host education and training.
5. Collaborate on CSR activities (if any).
About CLA
CLA is non-profit association was recognized by the government of Cambodia on April 03rd, 2020. CLA has 144 members, a mix of international and local freight forwarding companies.
Let’s invest together to develop Cambodia!
សូមចុច Link ខាងក្រោម ដើម្បីស្វែងយល់ពីយើងខ្ញុំ និងតាមដានព័ត៌មាន៖
Please click the link below to find out about us and follow the information:
👉 Official Channel https://t.me/idinvestorshub
👉 Public Group: https://t.me/idinvestorshubpublicgroup
👉 Facebook Page: https://fb.me/idinvestorshub

ពិធីចុះអនុស្សរណៈយោគយល់រវាង សមាគម IDI, ក្រុមហ៊ុន IDC និងក្រុមហ៊ុន Platform Impact

[English Below]
ពិធីចុះអនុស្សរណៈយោគយល់រវាង សមាគម IDI, ក្រុមហ៊ុន IDC និងក្រុមហ៊ុន Platform Impact
នៅថ្ងៃអង្គារ ទី១២ ខែធ្នូ ឆ្នាំ២០២៣ សមាគមវិនិយោគិននវានុវត្តន៍ និងអភិវឌ្ឍន៍ “IDI” ដឹកនាំដោយ លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាលរបស់ IDI និងក្រុមហ៊ុន ID Capital Plc. “IDC” បានចុះអនុស្សរណៈយោគយល់ជាមួយក្រុមហ៊ុន Platform Impact Co., Ltd. “PI” ដឹកនាំដោយ លោក ហ៊ិន វិសាល មានតួនាទីជាប្រធានក្រុមប្រឹក្សាភិបាល។
តាមរយៈអនុស្សរណៈយោគយល់នេះ ស្ថាប័នទាំងពីរមានបំណងសហការគ្នាយ៉ាងជិតស្និទ្ធដើម្បីសម្រេចគោលបំណងរួមនោះគឺ
១. សហការអនុវត្តសេវាកម្មត្រៀមខ្លួនដើម្បីទទួលយកការវិនិយោគ កម្មវិធី ឬជំនួយបច្ចេកទេសដែលមានគោលបំណងជំរុញឱ្យមានកំណើន អភិវឌ្ឍ និងផ្តល់សិទ្ធិអំណាចដល់សហគ្រិនជំនាន់ថ្មីនៅកម្ពុជាដែលជំរុញដោយផលប៉ះពាល់ទាំងនេះ។
២. សហការគ្នារៀបចំយុទ្ធសាស្រ្ត រៀបចំផែនការ និងចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងគៀងគរមូលធន ដើម្បីបង្កើតមូលនិធិវិនិយោគដែលមានផលប៉ះពាល់ (Impact) ដំបូងបង្អស់នៅកម្ពុជា ដែលផ្តួចផ្តើមគំនិត ដឹកនាំ និងដំណើរការដោយភាគីពាក់ព័ន្ធនានានៅកម្ពុជា។
៣. ទាញយកប្រយោជន៍ពីបណ្តាញ ជំនាញ និងចំណេះដឹងដ៏ទូលំទូលាយរបស់ពួកគេ ដើម្បីផ្តល់សេវាកម្មបន្ថែមប្រកបដោយភាពច្នៃប្រឌិត ដែលជំរុញការភ្ជាប់ទំនាក់ទំនងប្រកបដោយអត្ថន័យ ការយល់ដឹងកាន់តែស៊ីជម្រៅ និងភាពជាដៃគូរយៈពេលវែងរវាងសហគ្រាសនៅកម្ពុជាដែលជំរុញដោយផលប៉ះពាល់ និងសាជីវកម្មពហុជាតិ។
អំពី Platform Impact Co., Ltd. “PI”
Platform Impact ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៨ ក្នុងគោលបំណងផ្តល់សេវាកម្មអនុវត្តជាក់ស្តែង ដែលជំរុញការតភ្ជាប់រវាងសហគ្រិន ស្ថាប័នហិរញ្ញវត្ថុ និងរដ្ឋាភិបាល ដើម្បីពន្លឿនកំណើន សម្ទុះ និងភាពជោគជ័យនៃការវិនិយោគដែលមានផលប៉ះពាល់នៅកម្ពុជា។
សូមចូលរួមវិនិយោគទាំងអស់គ្នា ដើម្បីអភិវឌ្ឍកម្ពុជា!
The Signing ceremony of the Memorandum of Understanding between IDI, IDC and Platform Impact
On Tuesday, December 12, 2023, Innovation and Development Investors Association “IDI” led by Dr. Hor Sereyvath, Chairman of the Board of Directors of IDI and ID Capital Plc. “IDC” has signed a Memorandum of Understanding with Platform Impact Co., Ltd. “PI” led by Mr. HIN Wisal, Chairman.
Through this Memorandum of Understanding, the two institutions aim to collaborate closely to achieve the common goals:
1. Co-implement investment readiness services, programs, or technical assistance intended to nurturing, developing and empowering the new generations of Impact-Driven Entrepreneurs in Cambodia.
2. Collaboratively strategize, plan, and engage in fundraising efforts to establish Cambodia’s first Impact Investment Fund, initiated, led, and operated by a consortium of Cambodian stakeholders.
3. Leverage their extensive networks, expertise, and knowledge to provide innovative value-added services that foster meaningful connections, deeper understanding, and long-term partnerships between Cambodian Impact-Driven Enterprises and Multinational Corporations.
About Platform Impact Co., Ltd. “PI”
Platform Impact was established in 2018 with the aim of providing practical services that foster connections between entrepreneurs, financial institutions, and governments to accelerate the growth, pace, and success of impact investing in Cambodia.
Let’s invest together to develop Cambodia!
សូមចុច Link ខាងក្រោម ដើម្បីស្វែងយល់ពីយើងខ្ញុំ និងតាមដានព័ត៌មាន៖
Please click the link below to find out about us and follow the information:
👉 Official Channel https://t.me/idinvestorshub
👉 Public Group: https://t.me/idinvestorshubpublicgroup
👉 Facebook Page: https://fb.me/idinvestorshub

ពិធីចុះអនុស្សរណៈយោគយល់រវាង សមាគម IDI, ក្រុមហ៊ុន IDC និងធនាគារ វីង

[English Below]
ពិធីចុះអនុស្សរណៈយោគយល់រវាង សមាគម IDI, ក្រុមហ៊ុន IDC និងធនាគារ វីង
នៅថ្ងៃអង្គារ ទី១២ ខែធ្នូ ឆ្នាំ២០២៣ សមាគមវិនិយោគិននវានុវត្តន៍ និងអភិវឌ្ឍន៍ “IDI” ដឹកនាំដោយ លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាលរបស់ IDI និងក្រុមហ៊ុន ID Capital Plc. “IDC” បានចុះអនុស្សរណៈយោគយល់ជាមួយ ធនាគារ វីង (Wing Bank) ដឹកនាំដោយ លោក Han Peng Kwang ជាប្រធាននាយកប្រតិបត្តិ។
តាមរយៈអនុស្សរណៈយោគយល់នេះ ស្ថាប័នទាំងពីរមានបំណងសហការគ្នាយ៉ាងជិតស្និទ្ធដើម្បីសម្រេចគោលបំណងរួមនោះគឺ
១. សមាគម IDI នឹងចូលរួមជាមួយធនាគារ វីង សម្រាប់គម្រោងវិនិយោគដែលមានសក្តានុពលតាមរយៈការផ្តល់ហិរញ្ញប្បទានបំណុល។
២. ធនាគារ វីង នឹងដើរតួជាដៃគូស្ថាប័នហិរញ្ញវត្ថុ ដើម្បីផ្តល់ដំណោះស្រាយហិរញ្ញវត្ថុដល់ IDI។
៣. ធ្វើសកម្មភាពទីផ្សាររួមគ្នា ដោយរាប់បញ្ចូលផងដែរនូវ ពិព័រណ៍ពាណិជ្ជកម្ម សិក្ខាសាលា វេទិកាធុរកិច្ច។ល។ ដើម្បីលើកកម្ពស់សេវាកម្មរបស់ភាគីពាក់ព័ន្ធ។
អំពី ធនាគារ វីង
ធនាគារ វីង គឺជាធនាគារដែលទទួលបានអាជ្ញាប័ណ្ណជាធនាគារពាណិជ្ជ ដែលផ្តល់នូវផលិតផលហិរញ្ញវត្ថុទំនើបៗ ទាំងសម្រាប់អតិថិជនដែលជា បុគ្គល និងសាជីវកម្ម។ ផលិតផលទាំងនេះរួមមាន ប្រាក់កម្ចី ប្រាក់បញ្ញើ ការផ្ទេរប្រាក់ ការទូទាត់វិក័យបត្រ និងការបង់ធានារ៉ាប់រង ការផ្តល់ហិរញ្ញប្បទាន និងការទូទាត់នៅក្នុងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ សេវាបើកប្រាក់បៀវត្សរ៍ និងសូម្បីតែបញ្ចូលទឹកប្រាក់តាមទូរស័ព្ទ។
សូមចូលរួមវិនិយោគទាំងអស់គ្នា ដើម្បីអភិវឌ្ឍកម្ពុជា!
The Signing ceremony of the Memorandum of Understanding between IDI, IDC and Wing Bank
On Tuesday, December 12, 2023, Innovation and Development Investors Association “IDI” led by Dr. Hor Sereyvath, Chairman of the Board of Directors of IDI and ID Capital Plc. “IDC” has signed a Memorandum of Understanding with Wing Bank (Cambodia) Plc. Led by Mr. Han Peng Kwang, CEO.
Through this Memorandum of Understanding, the two institutions aim to collaborate closely to achieve the common goals:
1. IDI will engage with Wing Bank for any potential investment proposal via debt financing.
2. Wing Bank to act as the financial institution partner to provide financial solutions to IDI.
3. Jointly conduct marketing activities including but not limited to trade show, workshop, business forum, seminar, etc. to promote services of the parties to the pertinent stakeholders.
About Wing Bank
Wing Bank is a licensed commercial bank, providing an array of advanced financial products both for individual and corporate customers. These include loans, deposits, money transfers, utility and insurance payments, supply chain financing and payments, payroll services and even phone top-ups.