[English below]
សមាគម IDI និងក្រុមហ៊ុន IDC បានរៀបចំកិច្ចប្រជុំជាមួយ LA VIE
នៅថ្ងៃចន្ទ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ សមាគមវិនិយោគិននវានុវត្តន៍ និងអភិវឌ្ឍន៍ “IDI” និងក្រុមហ៊ុន ID Capital Plc. “IDC” ដឹកនាំដោយលោក ចាប សុភ័គ អគ្គលេខាធិការនៃសមាគម និងជាប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន ID Capital Plc. “IDC” បានរៀបចំកិច្ចប្រជុំជំនួបពិភាក្សាលើកទី៣ ជាមួយ ក្រុមហ៊ុន LA VIE ដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី និងមានប្រតិបត្តិការនៅក្នុងបណ្ដាប្រទេសជាច្រើន ដែលដឹកនាំដោយលោក Jerry Xu ជាប្រធាននាយកប្រតិបត្តិ ដើម្បីស្វែងយល់អំពីទម្រង់សហប្រតិបត្តិការ លើការងារចំនួន ០៤ ដូចខាងក្រោម:
1- វិនិយោគលើវិស័យសណ្ឋាគារ និងរីសត (Resort) លំដាប់អន្តរជាតិ ដោយចូលរួមរៀបចំគម្រោងវិនិយោគ និងស្វែងរកវិនិយោគិន
2- សេវាកម្មរៀបចំប្រព័ន្ធសណ្ឋាគារ ឱ្យមានស្តង់ដារខ្ពស់
3- ការស្នើសុំ Franchise សម្រាប់សណ្ឋាគារ
4- ការសិក្សាលើការបើកសាលាបដិសណ្ឋារកិច្ច (Hospitality) សម្រាប់ថ្នាក់តំបន់នៅកម្ពុជា
បន្ថែមពីនេះ LA VIE បានអញ្ជើញសមាជិក សមាជិកា IDI ដើម្បីទៅទស្សនកិច្ចសិក្សា នៅប្រទេសអូស្ត្រាលី នៅខែមីនា ២០២៤ ពេលខាងមុខនេះ។
សូមចូលរួមវិនិយោគទាំងអស់គ្នា ដើម្បីអភិវឌ្ឍន៍កម្ពុជា!
IDI and IDC hold meeting with LA VIE
On Monday, November 6, 2023, the Innovation and Development Investors Association “IDI” and ID Capital Plc. “IDC” led by Mr. Chap Sopheak, Secretary General of IDI and CEO of ID Capital Plc. “IDC” hold the third meeting with LA VIE, based in Australia and having international operations in several countries, led by Mr. Jerry Xu, Chief Executive Officer, to explore 4 forms of cooperation:
1-Invest in the international hotel and resort sector by being involved in preparing investment proposals and finding investors.
2-Service of standardization of hotels to a high level.
3-Application for hotel franchising.
4-Study of opening regional Hospitality Schools in Cambodia.
In addition, LA VIE invited IDI members to visit Australia in March 2024.
Let’s invest together to develop Cambodia!
សូមចុច Link ខាងក្រោម ដើម្បីស្វែងយល់ពីយើងខ្ញុំ និងតាមដានព័ត៌មាន៖
Please click the link below to find out about us and follow the information:
👉Official Channel https://t.me/idinvestors
👉Public Group: https://t.me/idinvestorspublicgroup
👉Facebook Page: https://fb.me/idinvestorsh
Author: superadmin
ពិធីចុះអនុស្សរណៈយោគយល់រវាង សមាគម IDI, ក្រុមហ៊ុន IDC និងសមាគមពាណិជ្ជករដឹកជញ្ជូន(LOSCBA)
[English Below]
នៅថ្ងៃសុក្រ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ សមាគមវិនិយោគិននវានុវត្តន៍ និងអភិវឌ្ឍន៍ “IDI” និងក្រុមហ៊ុន ID Capital Plc. “IDC” ដឹកនាំដោយ លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាល បានចុះអនុស្សរណៈយោគយល់ជាមួយសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់នៅកម្ពុជា (LOSCBA) ដឹកនាំដោយ លោក ជា ចាន់ដារ៉ា ប្រធានសមាគម។
តាមរយៈអនុស្សរណៈយោគយល់នេះ ស្ថាប័នទាំងពីរមានបំណងសហការគ្នាយ៉ាងជិតស្និទ្ធដើម្បីសម្រេចគោលបំណងរួមនោះគឺ
1. ពង្រឹងទំនាក់ទំនងរវាងភាគីទាំងពីរ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរ និងកាន់តែទូលំទូលាយ។
2. ជំរុញការផ្លាស់ប្តូរព័ត៌មានស្តីពីការដឹកជញ្ជូន និងភស្តុភារ ព្រមទាំងបញ្ហាប្រឈមនានា។
3. ជំរុញកិច្ចសហប្រតិបត្តិការលើកម្មវិធី និងគម្រោងរួមគ្នានៅក្នុងវិស័យដែលភាគីទាំងពីរបានកំណត់។
4. សហការរៀបចំការអប់រំ និងបណ្តុះបណ្តាល។
អំពី សមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់នៅកម្ពុជា (LOSCBA)
LOSCBA គឺជាសមាគមមិនរកប្រាក់ចំណេញត្រូវបានទទួលស្គាល់ដោយរដ្ឋាភិបាលនៃប្រទេសកម្ពុជា និងមានសមាជិកចំនួន 100 រូប ដែលមានចម្រុះទៅដោយក្រុមហ៊ុនដឹកជញ្ជូនទំនិញក្នុងស្រុក និងអន្តរជាតិ។
សូមចូលរួមវិនិយោគទាំងអស់គ្នា ដើម្បីអភិវឌ្ឍកម្ពុជា!
The Signing ceremony of the Memorandum of Understanding between IDI, IDC and LOSCBA
On Friday, November 24, 2023, the Innovation and Development Investors Association “IDI” and ID Capital Plc. “IDC” led by Dr. Hor Sereyvath, Chairman of the Board of Directors, has signed a Memorandum of Understanding with Logistics and Supply Chain Business Association in Cambodia (LOSCBA), led by Mr. Chea Chandara, Prisident.
Through this Memorandum of Understanding, the two institutions aim to collaborate closely to achieve the common goals:
1. Strengthen communication between both parties to bolster better and greater cooperation.
2. Promote the exchange of information on transport and logistics as well as the challenges.
3. Promote cooperation on joint programs and projects in mutually identified areas.
4. Co-host education and training
About LOSCBA
LOSCBA is non-profit association was recognized by the government of Cambodia and has 100 members, a mix of international and local freight forwarding companies.
Let’s invest together to develop Cambodia!
សូមចុច Link ខាងក្រោម ដើម្បីស្វែងយល់ពីយើងខ្ញុំ និងតាមដានព័ត៌មាន៖
Please click the link below to find out about us and follow the information:
👉Official Channel https://t.me/idinvestors
👉Public Group: https://t.me/idinvestorspublicgroup
👉Facebook Page: https://fb.me/idinvestorsh
សមាគម IDI និងក្រុមហ៊ុន IDC បានធ្វើទស្សនៈកិច្ច នៅសមាគម GO
សកម្មភាពថ្នាក់ដឹកនាំ និងសមាជិក សមាគមវិនិយោគិននវានុវត្តន៍ និងអភិវឌ្ឍន៍ (IDI) និង ID Capital Plc. (IDC) ដែលដឹកនាំដោយ លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាល និង សហការហ៍គាំទ្រ Khmer Enterprise (KE) បានបំពេញទស្សនៈកិច្ច នៅសមាគម GO (Philosophy Game) បង្កើតឡើងដោយក្រុមហ៊ុន CPALL Public Company Limited (Thailand) ។
GO ជាល្បែងប្រាជ្ញា ដែលបង្ហាញពីចិត្តសាស្រ្តនៃការធ្វើជំនួយ ការដឹកនាំ និងការរស់នៅគ្រួសារ ។
ប្រតិភូ IDI/IDC បានចូលរួមវគ្គសិក្សាខ្លី អំពីការលេង GO Game និងបាមសិក្សាអំពីបង្កើត GO Club in Cambodia KH ផងដែរ ។ កម្មវីធីនេះ ចូលរួមជា ពីសំណាក់ ឯកឧត្តម ជា កុកហុង ដែរជាប្រធានលេខាធិការដ្ឋានមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។
សូមចូលរួមវិនិយោគទាំងអស់គ្នា ដើម្បីអភិវឌ្ឍន៍កម្ពុជា! Let’s Invest to Develop Cambodia together!
Several Activities of top management and members of the Innovation and Development Investors Association (IDI) and ID Capital Plc. (IDC) led by Dr. Hor Sereyvath, Chairman of the Board and co-sponsored by Khmer Enterprise (KE) visited the GO (Philosophy Game) Association which is established by CPALL Public Company Limited (Thailand).
GO is so called a brain teaser game that explores the psychology of helping, guiding, and family daily living.
IDI / IDC delegates also attended a short course on GO Game and a course on setting up a GO Club in Cambodia 🇰🇭in the near future.
The event was also attended by HE Chea Kok Hong, Director of the Secretariat of the Entrepreneurship Development Fund of the Ministry of Economy and Finance.
សូមចុច Link ខាងក្រោម ដើម្បីស្វែងយល់ពីយើងខ្ញុំ និងតាមដានព័ត៌មាន៖
👉 Official Channel https://t.me/idinvestorshub
👉 Public Group: https://t.me/idinvestorshubpublicgroup
👉 Facebook Page: https://fb.me/idinvestorshub
សមាគម IDI និងនិងក្រុមហ៊ុន IDC រៀបចំកម្មវិធី Cambodia & Thai Business Networking Dinner
សមាគមវិនិយោគិននវានុវត្តន៍ និងអភិវឌ្ឍន៍ (IDI) និង ID Capital Plc. (IDC) ជួបសមាគម និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលគ្របដណ្តប់ ក្រុមហ៊ុនជាង ៥០០ របស់ថៃ នៅ Cambodia & Thai Business Networking Dinner។
បាងកក នាល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមការសម្របសម្រួល និងជ្រោមជ្រែងពី ស្ថានឯកអគ្គទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំព្រះរាជាណាចក្រថៃ សមាគមវិនិយោគិននវានុវត្តន៍ និងអភិវឌ្ឍន៍ (IDI) និង ID Capital Plc. (IDC) បានចូលរួមកម្មវិធី Cambodia & Thai Business Networking Dinner ដែលមានតំណាង សមាគម និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលគ្របដណ្តប់ ក្រុមហ៊ុនជាង ៥០០ របស់ថៃចូលរួម។ ជំនួបពាណិជ្ជកម្មទ្វេភាគីមួយរវាងប្រទេសទាំង២ មានការចូលរួមដោយស្ថាប័នធំៗ នៃប្រទេសទាំង២ សហការរៀបចំដោយ ID Investors Association, Entrepreneurship Development Fund មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព, Cambodia Business Council (in Thailand), Thai Subcontracting Promotion Association (Thai SubCon) និង ASEAN Trade Promotion Association (ATPA)។
កម្មវិធីនេះមានការចូលរូម ក្រោមអធិបតីយពីសំណាក់
១-ឯកឧត្តម អ៊ុក សោភ័ណ្ឌ ឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជាប្រចាំព្រះរាជាណាចក្រថៃ។
២-លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ សមាជិកក្រុមប្រឹក្សាបរធនបាល នៃមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងប្រធានក្រុមប្រឹក្សាភិបាលនៃ IDI/ IDC ។
៣-ឯកឧត្តម ជា កុកហុង ជាប្រធានលេខាធិការដ្ឋានមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ បានបង្ហាញ ពីចំណាប់អាម្មណ៍កិច្ចសហប្រតិបត្តិការ ដើម្បីចាប់យកភាពជាដៃគូរសម្រាប់ភាគីទាំង២ និងបានអញ្ជើញអ្នកធុរកិច្ចថៃមកប្រទេសកម្ពុជា ។ ឯកឧត្តម ជា កុកហុង ជាប្រធានលេខាធិការដ្ឋានមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានបង្ហាញអំពី ប្រតិបត្តិការម៉ាក្រូសេដ្ចកិច្ចនៃកម្ពុជា ។ ឯកឧត្តម អ៊ុក សោភ័ណ្ឌ ឯកអគ្គរាជទូត ព្រះរាជាណាចក្រកម្ពុជា បានបង្ហាញពីបរិយាកាស ល្អនៃប្រទេសកម្ពុជា ដែលអំណោយផលដល់ការវិនិយោគ នៅកម្ពុជា ។
The Embassy of the Kingdom of Cambodia in the Kingdom of Thailand has organized a bilateral trade meeting between the two countries, which is attended by major institutions of the two countries, co-organized by the Cambodia Business Council (in Thailand).
Under the chairmanship of
1. His Excellency Ouk Sorphon, Ambassador of the Kingdom of Cambodia.
2. Dr. Hor Sereyvath, Member of the Board of Governors of the Entrepreneurship Development Fund of the Ministry of Economy and Finance and Chairman of the Board of Directors of IDI / IDC.
3. HE Chea Kok Hong, Director of the Secretariat of the Entrepreneurship Development Fund of the Ministry of Economy and Finance.
Dr. Hor Sereyvath expressed his interest in cooperation to capture the partnership for both sides and invited Thai businessmen to Cambodia. HE Chea Kok Hong, Director of the Secretariat of the Entrepreneurship Development Fund of the Ministry of Economy and Finance, presented on the macroeconomic operation of Cambodia. HE Ouk Sophoan, Ambassador of the Kingdom of Cambodia, presented the good environment of Cambodia, which is conducive to investment in Cambodia.
សូមចូលរួមវិនិយោគទាំងអស់គ្នា ដើម្បីអភិវឌ្ឍន៍កម្ពុជា! Let’s Invest to Develop Cambodia together!
សូមចុច Link ខាងក្រោម ដើម្បីស្វែងយល់ពីយើងខ្ញុំ និងតាមដានព័ត៌មាន៖
👉 Official Channel https://t.me/idinvestorshub
👉 Public Group: https://t.me/idinvestorshubpublicgroup
👉 Facebook Page: https://fb.me/idinvestorshub
សមាគម IDI និងក្រុមមហ៊ុន IDC ធ្វើទស្សនៈកិច្ចនៅវិទ្យាស្ថាន Panapivat
សកម្មភាពថ្នាក់ដឹកនាំ និងសមាជិក សមាគមវិនិយោគិននវានុវត្តន៍ និងអភិវឌ្ឍន៍ (IDI) និង ID Capital Plc. (IDC) បានបំពេញទស្សនៈកិច្ច នៅវិទ្យាស្ថាន Panapivat ដែលជាវិទ្យាស្ថានបណ្តុះវិជ្ជាជីវៈ ដ៍ធំមួយនៅប្រទេសថៃ ស្ថិតនៅក្រោម ក្រុមមហ៊ុន CPALL Public Company Limited (Thailand) ដែលដឹកនាំដោយ លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាល និង សហការហ៍គាំទ្រ Khmer Enterprise (KE) ។ វិទ្យាស្ថាននេះបានផ្តល់នូវការបណ្តុះបណ្តាលពីថា្នក់ ក្រោមឧត្តមសិក្សា រហូតដល់ឧត្តមសិក្សា និងស្វែងរកឳកាសការងារជូននិសិ្សតផងដែរ។
ការសិក្សាស្វែងយល់ដើម្បីស្វែងការងារសហការណ៍លើវិស័យអប់រំ និងបណ្តុះបណ្តាលជំនាញ ប្រកបដោយស្តង់ដារ និងប្រសិទ្ធិភាព ជាពិសេស ការបណ្តុះបណ្តាលអំពីការគ្រប់គ្រងហាង (Store Management) ។ កម្មវីធីនេះ ចូលរួមជា ពីសំណាក់ ឯកឧត្តម ជា កុកហុង ដែរជាប្រធានលេខាធិការដ្ឋានមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។
សូមចូលរួមវិនិយោគទាំងអស់គ្នា ដើម្បីអភិវឌ្ឍន៍កម្ពុជា! Let’s Invest to Develop Cambodia together!
Activities of Top managements and members of the Innovation and Development Investors Association (IDI) and ID Capital Plc. (IDC) visited Panapivat Institute, a large vocational training institute in Thailand under CPALL Public Company Limited (Thailand), leaded by Dr. Hor Sereyvath, Chairman, and co-sponsored by Khmer Enterprise (KE) . The institute provides training programs from undergraduate level to tertiary level and also seeks for job opportunities for students.
Exploring in order to look for any collaborative work in the field of education and skills for training with standards and efficiency. Especially, training on the store management as a whole. The event was also attended by HE Chea Kok Hong, Director of the Secretariat of the Entrepreneurship Development Fund of the Ministry of Economy and Finance.
Let’s Invest to Develop Cambodia together!
សូមចុច Link ខាងក្រោម ដើម្បីស្វែងយល់ពីយើងខ្ញុំ និងតាមដានព័ត៌មាន៖
👉 Official Channel https://t.me/idinvestorshub
👉 Public Group: https://t.me/idinvestorshubpublicgroup
👉 Facebook Page: https://fb.me/idinvestorshub
សមាគម IDI និងក្រុមហ៊ុន IDC បានរៀបចំដំណើរទស្សនៈកិច្ចនៅប្រទេសថៃ
ថ្នាក់ដឹកនាំ និងសមាជិក សមាគមវិនិយោគិននវានុវត្តន៍ និងអភិវឌ្ឍន៍ (IDI) និង ID Capital Plc. បានបំពេញទស្សនៈកិច្ច និងជំនួបផ្លូវការលើកិច្ចការពាណិជ្ជកម្ម នៅព្រៈរាជាណាចក្រថៃ ដែរចូលរួមសហការគាំទ្រដោយ Khmer Enterprise ( KE ) និង សម្របសម្រួលដោយ ស្ថានទូតព្រះរាជាណាចក្រកម្ពុជា ។
នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ ២០២២ សមាគមវិនិយោគិននវានុវត្តន៍ និងអភិវឌ្ឍន៍ (IDI) និង ក្រុមហ៊ុន ID Capital PLC (IDC) ក្រោមអធិបតីភាព លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាល បានដឹងនាំ សមាជិក និងអ្នកវិនិយោគរបស់កម្ពុជា ទៅទស្សនៈកិច្ចផ្លូវការ និងជំនួបពាណិជ្ជកម្ម ចំនួន ៥ថ្ងៃ ដែលមានកម្មវិធីដូចខាងក្រោម ៖
១-ក្រុមហ៊ុន CPALL Public Company Limited ( Thailand)
២- វិទ្យាស្ថាន Panapivat
៣- GO Association
៤- ជំនួបពាណិជ្ជកម្ម រវាងអ្នកវិនិយោគកម្ពុជា និងថៃ ដែលរៀបចំដោយស្ថានទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំព្រះរាជាណាចក្រថៃ ។
កម្មវីធីនេះ ចូលរួមជា ជាអភិបតី ឯកឧត្តម អ៊ុក សោភ័ណ្ឌ ឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសថៃ និង ឯកឧត្តម ជា កុកហុង ប្រធានលេខាធិការដ្ឋានមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។
Managements and members of the Innovation and Development Investors Association (IDI) and ID Capital Plc. Conducted official visits and meetings on trade in the Kingdom of Thailand, co-sponsored by Khmer Enterprise (KE) and facilitated by Embassy of Cambodia.
On November, 10th 2022, the Association of Innovation and Development Investors (IDI) and ID Capital PLC (IDC) under the chairmanship of Dr. Hor Sereyvath, Chairman of the Board, introduced Cambodian members and investors to official visits and business meetings. 5 days with the following programs:
1- CPALL Public Company Limited (Thailand)
2- Panapivat Institute
3- GO Association
4-Business meeting between Cambodian and Thai investors organized by the Embassy of the Kingdom of Cambodia in the Kingdom of Thailand.
The event is under presidency by HE Ouk Sophoan, Ambassador of the Kingdom of Cambodia to Thailand and HE Chea Kok Hong, Director of the Secretariat of Entrepreneurship Development Fund
សូមចូលរួមវិនិយោគទាំងអស់គ្នា ដើម្បីអភិវឌ្ឍន៍កម្ពុជា! Let’s Invest to Develop Cambodia together!
សូមចុច Link ខាងក្រោម ដើម្បីស្វែងយល់ពីយើងខ្ញុំ និងតាមដានព័ត៌មាន៖
👉 Official Channel https://t.me/idinvestorshub
👉 Public Group: https://t.me/idinvestorshubpublicgroup
👉 Facebook Page: https://fb.me/idinvestorshub
សមាគម IDI និងក្រុមហ៊ុន IDC ជំនួបជាមួយក្រុមហ៊ុន CPALL
ថ្នាក់ដឹកនាំ សមាគមវិនិយោគិននវានុវត្តន៍ និងអភិវឌ្ឍន៍ (IDI) និង ID Capital Plc. បានជួបជាមួយ អគ្គនាយិការង ក្រុមហ៊ុន CPALL Public Company Limited (Thailand) ស្តីពីកិច្ចសហប្រតិបត្តិការ 7Eleven Store Business Partner (SBP)
នាថ្ងៃទី៣១ ខែតុលា ឆ្នាំ ២០២២ សមាគមវិនិយោគិននវានុវត្តន៍ និងអភិវឌ្ឍន៍ (IDI) និង ក្រុមហ៊ុន ID Capital PLC (IDC) ក្រោមអធិបតីភាព លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាល បានដឹកនាំកិច្ចប្រជុំជាមួយ លោកស្រី Anittha Thanamit អគ្គនិនាយិការង ក្រុមហ៊ុន CPALL Public Company Limited (Thailand) ស្តីពីការសិក្សាគម្រោង SBP លើហាង 7-Eleven ដែលក្រោមការគ្រប់គ្រងទុនវិនិយោគរបស់ IDC ។ ភាគីទាំង២ បានពិភាក្សាគ្នា សំដៅសហការវិនិយោគរួមគ្នាទៅថ្ងៃអនាគត ។
សូមចូលរួមវិនិយោគទាំងអស់គ្នា ដើម្បីអភិវឌ្ឍន៍កម្ពុជា! Let’s Invest to Develop Cambodia together!
សូមចុច Link ខាងក្រោម ដើម្បីស្វែងយល់ពីយើងខ្ញុំ និងតាមដានព័ត៌មាន៖
👉 Official Channel https://t.me/idinvestorshub
👉 Public Group: https://t.me/idinvestorshubpublicgroup
👉 Facebook Page: https://fb.me/idinvestorshub
សមាគម IDI និងក្រុមហ៊ុន IDC ជំនួបពិភាក្សាជាមួយអគ្គរដ្ឋទូត Romania
នៅរសៀលថ្ងៃទី25 ខែតុលា ឆ្នាំ2022, លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាលសមាគម ID Investors Association និង ID Capital PLC បានទទួលជួបពិភាក្សាការងារជាមួយ លោកជំទាវ TS. Cristina Romila អគ្គរដ្ឋទូត Romania ប្រចាំប្រទេសកម្ពុជា និងគណៈប្រតិភូវិនិយោគិន នៅការិយាល័យរបស់ IDI ។
កិច្ចប្រជុំផ្តោតលើចំណាប់អារម្មណ៍របស់ប្រតិភូរ៉ូម៉ានី ដែលមានបំណងចង់ ១- ការនាំចេញគ្រឿងសមុទ្រ, និង ២- ការវិនិយោគលើ វិស័យទេសចរណ៍ រីស៊ត ធម្មជាតិ និង ការអប់រំ។ បន្ថែមលើនោះ លោកបណ្ឌិតប្រធានក៏បានស្នើសុំឲ្យលោកជំទាវ និងគណៈប្រតិភូសហការក្នុងការកៀគរវិនិយោគិន Romania ចូលរួម Investment Roadshow របស់ IDI និង IDC ដែលនឹងធ្វើទៅកាន់ប្រទេសមួយចំនួននៅសហភាពអឺរ៉ុប ក្នុងខែធ្នូ ឆ្នាំ2022 ខាងមុខនេះ។
កិច្ចប្រជុំលើកទី៧ នៃសមាគម វិនិយោគិន នវានុវត្ត និងអភិវឌ្ឍន៍ (IDI) និង ក្រុមហ៊ុន ID Capital Plc. (IDC) ផ្តោតលើការងារវិនិយោគ និងការនាំចេញ
នៅរសៀលថ្ងៃទី០៧ ខែតុលា ឆ្នាំ ២០២២ លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានសមាគម IDI និងជា ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន IDC បានដឹកនាំកិច្ចប្រជុំលើកទី ៧ នៅអគារពាណិជ្ជកម្ម Flatiron ដែលជាទីតាំងរបស់ការិយាល័យ IDI & IDC ។
ជាលទ្ធផល នៃកិច្ចប្រជុំ សម្រេចបានតាមគោលដៅ ដូចខាងក្រោម :
១- ជំនួបជាមួយដៃគូពាណិជ្ជកម្ម និងសហការ :
– សមាគមអភិវឌ្ឍន៍ដីធ្លី និងសំណង់ខេត្តព្រះសីហនុ
– ជំនួបជាមួយលោកបណ្ឌិត ធន់ វឌ្ឍនា នាយកវិទ្យាស្ថានកសិកម្មព្រែកលាប ដើម្បីពិភាក្សាលើកិច្ចការបច្ចេកទេសកសិកម្ម ។
– ជំនួបជាមួយ អគ្គកុងស៊ុលកិត្តិយស ប្រចាំភាគខាងលិច USA ដើម្បីសិក្សាលើការនាំចេញ ។
– ជំនួបជាមួយ ស្ថាបនិក DoubleDoors ជា real estate platform ពីសហរដ្ឋអាមេរិក សម្រាប់ទិញលក់ ។
– ជំនួបជាមួយ អគ្គនាយកសាលកវិទ្យាល័យ AUPP ដើម្បីសិក្សាស្វែងយល់ពីការរកការងារជូននិសិត្ស និងកិច្ចសហប្រតិបត្តិការ ។
– ជំនួបជាមួយ ក្រុមហ៊ុន JSProperty ជាក្រុមហ៊ុនចុះបញ្ជីផ្សារមូលប័ត្រ នៅកម្ពុជា ដើម្បីសហការវិនិយោគលើអចលនៈទ្រព្យ ។
– ជំនួបជាមួយ ក្រុមហ៊ុន Golden Equator របស់ Singapore ដើម្បីភាពជាដៃគូលើការវិនិយោគ ជាទម្រង់ហរិញ្ញវត្ថុ ។
២- បច្ចុប្បន្តភាពការពិភាក្សាការងារវិនិយោគជាមួយ CPALL
៣- ប្រកាសពី ឱកាសនៃការនាំចេញកសិផលទៅ USA
៤- ការប្រកាសពីគម្រោងកំពុងសិក្សា ចំនួន ៥ រួមមាន ៣ ជាសេវាកម្ម ១ ជាកសិកម្ម និង១ជាអចលនៈទ្រព្យ ។
៥- ការចែករំលែកចំណេះដឹង ស្តីពី ប្រសិទ្ធិភាពនៃការវិនិយោគ ។
៦- ការផ្សព្វផ្សាយព័ត៌មានសេដ្ឋកិច្ច នយោបាយ និងហិរញ្ញវត្ថុសកល ដែលអាចនាំឲ្យប៉ះពាល់ដល់សេដ្ឋកិច្ច ការវិនិយោគ និងពាណិជ្ជកម្ម នៅកម្ពុជា។
ជាគោលដៅ IDI & IDC ដែលមានសមាជិកចំនួន 101 រូប ផ្តោតការវិនិយោគលើវិស័យសំខាន់ៗមួយចំនួន ដូចជា អចលនៈទ្រព្យ សេវាកម្ម និងកសិកម្ម ដែលជាវិស័យឆ្អឹងខ្នងសំខាន់របស់កម្ពុជា ។
សូមចូលរួមវិនិយោគទាំងអស់គ្នា ដើម្បីអភិវឌ្ឍន៍កម្ពុជា! Let’s Invest to Develop Cambodia together!
សូមចុច Link ខាងក្រោម ដើម្បីស្វែងយល់ពីយើងខ្ញុំ និងតាមដានព័ត៌មាន៖
👉 Official Channel https://t.me/idinvestorshub
👉 Public Group: https://t.me/idinvestorshubpublicgroup
👉 Facebook Page: https://fb.me/idinvestorshub
ថ្នាក់ដឹកនាំ សមាគមវិនិយោគិននវានុវត្តន៍ និងអភិវឌ្ឍន៍ (IDI) និង ID Capital Plc. បានជួបជាមួយ ក្រុមហ៊ុនវិនិយោគ JS Property international
នាថ្ងៃទី ០៤ ខែតុលា ឆ្នាំ ២០២២ សមាគមវិនិយោគិននវានុវត្តន៍ និងអភិវឌ្ឍន៍ (IDI) និង ក្រុមហ៊ុន ID Capital PLC (IDC) ក្រោមអធិបតីភាព លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាល បានដឹកនាំកិច្ចប្រជុំជាមួយ Dato’ Jack Yap អគ្គនាយកក្រុមហ៊ុន JS Property International ដែលជាក្រុមហ៊ុនអន្តជាតិមានសហប្រតិបត្តិការជាមួយអ្នកវិនិយោគ ហុងកុង តៃវ៉ាន់ ម៉ាឡេស៊ី និង សឹង្ហបុរី ដើម្បីពិភាក្សាស្វែងរកការវិនិយោគលើអចលនះទ្រព្យ ។
សូមចូលរួមវិនិយោគទាំងអស់គ្នា ដើម្បីអភិវឌ្ឍន៍កម្ពុជា! Let’s Invest to Develop Cambodia together!
សូមចុច Link ខាងក្រោម ដើម្បីស្វែងយល់ពីយើងខ្ញុំ និងតាមដានព័ត៌មាន៖
👉 Official Channel https://t.me/idinvestorshub
👉 Public Group: https://t.me/idinvestorshubpublicgroup
👉 Facebook Page: https://fb.me/idinvestorshub