ថ្នាក់ដឹកនាំ សមាគមវិនិយោគិននវានុវត្តន៍ និងអភិវឌ្ឍន៍ (IDI) និង ID Capital Plc. បានជួបជាមួយ ក្រុមហ៊ុនវិនិយោគ Golden Equator ( Singapore)

នាថ្ងៃទី០៤ ខែតុលា ឆ្នាំ ២០២២ សមាគមវិនិយោគិននវានុវត្តន៍ និងអភិវឌ្ឍន៍ (IDI) និង ក្រុមហ៊ុន ID Capital PLC (IDC) ក្រោមអធិបតីភាព លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាល បានដឹកនាំកិច្ចប្រជុំជាមួយ លោក Saif Ahmad Siddiqui នាយកប្រតិបត្តិ ក្រុមហ៊ុន Golden Equator ដែលជាក្រុមហ៊ុនរបស់សឹង្ហបុរី ដែលមានជំនាញ លើការគ្រប់គ្រងទុនវិនិយោគ, ការរៀបចំចូលផ្សារហ៊ុន និងការស្វែងរកទុនវិនិយោគ សម្រាប់អ្នកវិនិយោគ ។ ភាគីទាំង២បានពិភាក្សា គ្នាដើម្បីឈានទៅរកការចុះ MOU ជាមួយគ្នា ។

សូមចូលរួមវិនិយោគទាំងអស់គ្នា ដើម្បីអភិវឌ្ឍន៍កម្ពុជា! Let’s Invest to Develop Cambodia together!

សូមចុច Link ខាងក្រោម ដើម្បីស្វែងយល់ពីយើងខ្ញុំ និងតាមដានព័ត៌មាន៖
👉 Official Channel https://t.me/idinvestorshub
👉 Public Group: https://t.me/idinvestorshubpublicgroup
👉 Facebook Page: https://fb.me/idinvestorshub

ថ្នាក់ដឹកនាំ សមាគមវិនិយោគិននវានុវត្តន៍ និងអភិវឌ្ឍន៍ (IDI) និង សាកលវិទ្យាល័យ AUPP ជួបពិភាក្សាស្វែងរកកិច្ចសហប្រតិបត្តិការ

កាលពីរសៀល ថ្ងៃអង្គារ៍ទី២៧ ខែកញ្ញា ឆ្នាំ ២០២២ សមាគមវិនិយោគិននវានុវត្តន៍ និងអភិវឌ្ឍន៍ (IDI) និង ក្រុមហ៊ុន ID Capital PLC (IDC) ក្រោមអធិបតីភាព លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាល បានដឹកនាំក្រុមការងារទស្សនកិច្ចសិក្សាស្វែងយល់នៅ American University of Phnom Penh ដឹកនាំដោយ លោក លឹម តារារិទ្ធិ ដែលជាប្រធាននាយក និងជាអគ្គនាយកប្រតិបត្តិរបស់ AUPP និង លោក Randolph Hill ប្រធានផ្នែក គ្រប់គ្រងមជ្ឈមណ្ឌលបច្ចេកវិទ្យា (ATC)។ ទស្សនកិច្ចសិក្សាស្វែងយល់នេះបានចែករំលែកពីចក្ខុវិស័យ គោលបំណង គោលដៅ រចនាសម្ព័ន្ធដឹកនាំ និងសក្តានុពលនៃស្ថាប័នទាំង ២ ជាពិសេសផ្តោតការយកចិត្តទុកដាក់លើការ

ពង្រើកសក្តានុពលក្នុងផ្នែក អប់រំ/ធនធានមនុស្ស ដែលទាក់ទងនឹងបច្ចេកវិទ្យា និងសហការវិនិយោគរួមគ្នារវាង IDI/IDC និង AUPP។

សូមចូលរួមវិនិយោគទាំងអស់គ្នា ដើម្បីអភិវឌ្ឍន៍កម្ពុជា! Let’s Invest to Develop Cambodia together!

សូមចុច Link ខាងក្រោម ដើម្បីស្វែងយល់ពីយើងខ្ញុំ និងតាមដានព័ត៌មាន៖
👉 Official Channel https://t.me/idinvestorshub
👉 Public Group: https://t.me/idinvestorshubpublicgroup
👉 Facebook Page: https://fb.me/idinvestorshub

សមាគម IDI និងក្រុមហ៊ុន IDC ពិភាក្សាជាមួយអគ្គកុងស៊ុល និង DoubleDoors

ប្រធានក្រុមប្រឹក្សាភិបាល សមាគម ID Investors និងក្រុមហ៊ុន ID Capital Plc. បានពិភាក្សាការងារ ជាមួយ ហួត គឹមឆា Charles Leeviski អគ្គកុងស៊ុលកិត្តិយសកម្ពុជា ប្រចាំភាគខាងលិច សហរដ្ឋអាម៉េរិច និង ស្ថាបនិកក្រុមហ៊ុន DoubleDoors.io ដើម្បីពង្រីកទីផ្សារផលិតផលខ្មែរ និងបង្កើនការវិនិយោគនៅកម្ពុជា ។

នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ ២០២២ លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានសមាគមវិនិយោគិននវានុវត្តន៍ និងអភិវឌ្ឍន៍ (IDI) និងជាប្រធានក្រុមប្រឹក្សាក្រុមហ៊ុន ID Capital Plc. (IDC) បានដឹក នាំសមាជិកសមាគម និងក្រុមហ៊ុន ជួបប្រជុំជាមួយ លោក ហួត គឹមឆា អគ្គកុងស៊ុលកិត្តិយសកម្ពុជា ប្រចាំភាគខាងលិច សហរដ្ឋអាម៉េរិច និងលោកស្រី Amy Kwan ស្ថាបនិកក្រុមហ៊ុន DoubleDoors.io នៅការិយាល័យក្រុមហ៊ុន ID Capital Plc. ។

ក្នុងនាមថ្នាក់ដឹកនាំ IDI និង IDC លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈក្នងឱកាស ទស្សនៈកិច្ចសិក្សាអំពី សេដ្ខកិច្ច និងការវិនិយោគនៅកម្ពុជា ដែលក្នុងនោះមានផ្សារ មានចំណាប់អារម្មណ៍លើការនាំចេញនៅផលិតផលកសិកម្ម វិស័យកាត់ដេរ និងអចលនៈទ្រព្យ ។ លោកក៏បានជម្រាបគណៈប្រតិភូពីគោលដៅរបស់ IDI & IDC ផ្តោតការវិនិយោគលើវិស័យសំខាន់ៗចំនួន ៣ ដូចជា អចលនៈទ្រព្យ សេវាកម្ម និងកសិកម្ម និងអនុវិស័យចំណុះចំនួន ១៣។ IDI និង IDC មានសមាជិកចំនួន 101 នាក់ និងមានសម្ព័ន្ធអាជីវកម្មជាង ១៣០ ដែលកំពុងប្រតិបត្តិ លើក្នុងវិស័យ ៣ ខាងលើ។ លោកបានគូសបញ្ជាក់ថា៖ IDI & IDC មានចំណាប់អាមរ្មណ៍ក្នុងការសហការ ដើម្បីធ្វើការនាំចេញកសិផល និងសម្លៀកបំពាក់ ទៅកាន់សហរដ្ឋអាម៉េរិច រួមទាំងជាដៃគូសេវាកម្មអចលនៈទ្រព្យជាមួយ Doubledoor.io ដោយសារ អ្វីដែលបាន ពិភាក្សា គឺស្ថិតក្នុងវិស័យដែលស្ថានប័នIDI & IDC បាន ផ្តោតការវិនិយោគ ។

លោក គឹម ឆាហូត បានសំដែងការចំណាប់អារម្មណ៍ថា យើងទទួលស្គាល់ពី សក្តានុពលនៅកម្ពុជា ទៅលើវិស័យកសិកម្ម ដែលអាចនាំចេញនៅកសិផល មានគុណភាព បំពេញតម្រូវការ និងសម្លៀកបំពាក់ ទៅទីផ្សារសហរដ្ឋអាម៉េរិច ។ លោក នឹងធ្វើការពិភាក្សាបន្ថែមជាមួយក្រុមវិនិយោគិន នៃក្រុមហ៊ុន ID Capital Plc. ។

ដូចគ្នាផងដែរ លោកស្រី Amy Kwan បានបញ្ជាក់ថា Doubledoor.io ជាអន្តរការីសេវាកម្មអចលទ្រព្យ ដែលផ្តល់ទម្រង់សម្រាប់អ្នកវិនិយោគពីក្រៅប្រទេស អាចទិញអនលនៈទ្រព្យនៅកម្ពុជា ដែលអាចការពារនៅ ហានិភ័យ និងទទួលបាន ផលចំណេញពីការវិនិយោគ ។

កិច្ចពិភាក្សាស្វែងយល់គ្នាទៅវិញទៅមក បានធ្វើឡើងដោយរលូន និងមានផ្លែផ្កា នៃការរំពឹងទុកនូវកិច្ចសហប្រតិបត្តិការ និងការវិនិយោគ ។

សូមចូលរួមវិនិយោគទាំងអស់គ្នា ដើម្បីអភិវឌ្ឍន៍កម្ពុជា! Let’s Invest to Develop Cambodia together!

សូមចុច Link ខាងក្រោម ដើម្បីស្វែងយល់ពីយើងខ្ញុំ និងតាមដានព័ត៌មាន៖
👉 Official Channel https://t.me/idinvestorshub
👉 Public Group: https://t.me/idinvestorshubpublicgroup
👉 Facebook Page: https://fb.me/idinvestorshub

សមាគម IDI និងក្រុមហ៊ុន IDC ជួបពិភាក្សាជាមួយសមាគមសម្ព័ន្ធអភិវឌ្ឍន៍ដីធ្លី និងសំណង់កម្ពុជាសាខាខេត្តព្រះសីហនុ

បណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាល IDI & IDC និងជាអនុប្រធានសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា ជួបពិភាក្សាការងារជាមួយ ថ្នាក់ដឹកនាំ សមាគមសម្ព័ន្ធអភិវឌ្ឍន៍ដីធ្លី និងសំណង់កម្ពុជាសាខាខេត្តព្រះសីហនុ ។

នារសៀលថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០០២ លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានសមាគមវិនិយោគិននវានុវត្តន៍ និងអភិវឌ្ឍន៍ និងជាអនុប្រធានសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា និងជាបានដឹកនាំគណៈប្រតិភូ ពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ សមាគមសម្ព័ន្ធអភិវឌ្ឍន៍ដីធ្លី និងសំណង់កម្ពុជាសាខាខេត្តព្រះសីហនុ ដឹកនាំដោយលោកបណ្ឌិត ចាន់ សំអាន នៅបន្ទប់ប្រជុំ នៃសណ្ឋាគារឆ្នេរថ្មី នៅខេត្តព្រះសីហនុ។

នាកិច្ចប្រជុំនោះ លោកបណ្ឌិត ចាន់ សំអាន តំណាងសមាគមសម្ព័ន្ធអភិវឌ្ឍន៍ដីធ្លី និងសំណង់កម្ពុជាសាខាខេត្តព្រះសីហនុ ដែលជាសាខាចំណុះ សមាគមសម្ព័ន្ធអភិវឌ្ឍន៍ដីធ្លី និងសំណង់កម្ពុជា ដឹកនាំដោយ ឯកឧត្តមសមូហកបណ្ឌិត ឡី សុភាព បានសំដែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូ និងរាយការណ៍ពីបច្ចុប្បន្នភាពការងារ រចនាសម្ព័ន្ធដឹកនាំ និងសកម្មភាពការងាររបស់សមាគមនាពេលកន្លងមក។ នាឱកាសនោះ លោកបណ្ឌិតក៏បានលើកពីបញ្ហាប្រឈម និងសំណូមពរមួយចំនួន សំដៅស្វែងរកដំណោះស្រាយជូនសមាជិក-សមាជិកាទាំងអស់។

នាឱកាសនោះ លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ បានធ្វើការកោតសរសើរចំពោះសមទ្ធផលសម្រេចបានរបស់សមាគមនៅខេត្តព្រះសីហនុ ព្រមទាំងស្មារតីទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំ ដែលយកចិត្តទុកដាក់ចំពោះសុខទុក្ខសមាជិក។ លោកបណ្ឌិតប្រធានគណៈប្រតិភូក៏បានឆ្លើយតបនឹងបញ្ហាប្រឈម និងតម្រូវការរបស់សមាគម ដោយបានចែករំលែកនូវព័ត៌មានសំខាន់ៗដែលជាកត្តាដែលអាចនាំឲ្យសមាជិកបង្កើនឱកាសរកចំណូល តាមរយៈគម្រោងរបស់រាជរដ្ឋាភិបាល និងវិស័យឯកជនជាច្រើន ដូចជា ផែនការមេដើម្បីអភិវឌ្ឍនខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងគម្រោងរបស់ក្រុមហ៊ុនឯកជនមួយចំនួនទៀតដែលសមាគមវិនិយោគិននវានុវត្តន៍ និងអភិវឌ្ឍន៍ និងក្រុមហ៊ុន ID Capital PLC មានលោកបណ្ឌិតជាប្រធានក្រុមប្រឹក្សាភិបាលកំពុងសិក្សាផ្ទាល់។ បន្ថែមលើនោះទៀត លោកបណ្ឌិតក៏បានចែករំលែកពីគោលដៅរបស់មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព ដែលលោកជាសមាជិកក្រុមប្រឹក្សាបរធនបាល និងមូលនិធិអភិវឌ្ឍន៍ជំនាញ ដែលជាមូលនិធិបង្កើតដោយរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុសំដៅបណ្តុះបណ្តាលសមត្ថភាពរបស់សហគ្រិន និយោជក ភ្នាក់ងារ និងប្រជាពលរដ្ឋកម្ពុជាឲ្យកាន់តែប្រសើរ ដើម្បីតាមឲ្យទាន់នូវសម័យកាល ឧស្សាហកម្មឌីជីថល 4.0 ។

តំណាងថ្នាក់ដឹកនាំសមាគមសម្ព័ន្ធ លោកបណ្ឌិត ចាន់ សំអាន បានថ្លែងអំណរគុណដល់លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ និងគណៈប្រតិភូ ដែលបានចែករំលែកចំណេះដឹង ព័ត៌មាន និងបណ្តាញដ៏មានតម្លៃ អាចជួយជាដំណោះស្រាយដល់សមាជិក-សមាជិកាដែលកំពុងជួបប្រទះ ហើយបានស្វាគមន៍វត្តមានលោកបណ្ឌិត ហោ សេរីវឌ្ឍន៍ នាពេលខាងមុខ ដើម្បីបានជួបសំណេះសំណាលជាមួយសមាជិក-សមាជិកាផ្សេងៗទៀត។

សមាគម IDI និងក្រុមហ៊ុន IDC រៀបចំកិច្ចប្រជុំលើកទី ៦

សមាគម វិនិយោគិន នវានុវត្ត និងអភិវឌ្ឍន៍ (IDI) និង ក្រុមហ៊ុន ID Capital Plc. (IDC) ប្រជុំលើកទី ៦ ផ្តោតលើការសហប្រតិបត្តិការជាមួយ CPALL , ការប្រកាសអំពី អនុវិស័យសម្រាប់វិនិយោគ , ការប្រកាសគម្រោងវិនិយោគទី២ ដែលបានអនុម័ត , ការប្រកាសគម្រោងវិនិយោគ ចំនួន៦ កំពុងសិក្សា និងការផ្តល់ការហ្វឹកហ្វឺនអំពីចំណេះដឹងហិរញ្ញវត្ថុ ។

នៅរសៀលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ ២០២២ លោក ហោ សេរីវឌ្ឍន៍ ប្រធានសមាគមវិនិយោគិននវានុវត្តន៍ និងអភិវឌ្ឍន៍ (IDI)និងជា ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ID Capital Plc. (IDC) បានដឹកនាំកិច្ចប្រជុំលើកទី 5 នៅភោជ្ជនីយដ្ឋាន The Ming Palace ដែលជាទីតាំងរបស់សមាជិករបស់ IDI ។

ជាលទ្ធផល នៃកិច្ចប្រជុំ បានសម្រេចបានតាមគោលដៅ ដូចខាងក្រោម :
១ – ការប្រកាស ការសហការជាមួយ CPALL អំពី Retail and Agriculture Trading
២- បានកំណត់អនុវិស័យចំនួន ៧ ដើម្បី ផ្តោតការវិនិយោគ និងកំពុងពិចាណារបន្ថែម២ ទៀត។
៣- ការប្រកាសពីការសម្រេចលើគម្រោងទី២ ក្នុងវិស័យសេវាកម្ម បន្ទាប់ពីគម្រោងទី១បានវិនិយោគចំនួន ជាង ១៣លាន ដុល្លារ ។
៤- មានគម្រោងចំនួន ៦ ដែលកំពុងសិក្សា រួមមាន ៤ ជាសេវាកម្ម ១ ជាកសិកម្ម និង១ជាអចលនៈទ្រព្យ ។
៥- ការហ្វឹកហ្វឺន លើចំណេះដឹងហិរញ្ញវត្ថុសកល ដោយ សហការជាមួយ BICMARKET ។
ជាគោលដៅ IDI & IDC ផ្តោតការវិនិយោគលើវិស័យសំខាន់ៗមួយចំនួន ដូចជា អចលនៈទ្រព្យ សេវាកម្ម និងកសិកម្ម ដែលជាវិស័យឆ្អឹងខ្នងសំខាន់របស់កម្ពុជា ។
ការជ្រើសយក នៅភោជ្ជនីយដ្ឋាន The Ming Palace ជាទីកន្លែងប្រជុំដោយសារសមាជិក IDI យើងមួយចំនួនជាវិនិយោគិន ក្នុងវិស័យសេវាកម្មបដិសណ្ឋារកិច្ចនេះ ហើយក៏បានយកឱកាសនេះជាការចែករំលែកចំណេះដឹង និងបទពិសោធន៍ការវិនិយោគក្នុងវិស័យនេះ ដែលជាវិស័យមានចំណាប់អារម្មណ៍មួយ។

សូមចូលរួមវិនិយោគទាំងអស់គ្នា ដើម្បីអភិវឌ្ឍន៍កម្ពុជា! Let’s Invest to Develop Cambodia together!

សូមចុច Link ខាងក្រោម ដើម្បីស្វែងយល់ពីយើងខ្ញុំ និងតាមដានព័ត៌មាន៖
👉 Official Channel https://t.me/idinvestorshub
👉 Public Group: https://t.me/idinvestorshubpublicgroup
👉 Facebook Page: https://fb.me/idinvestorshub

សមាគម IDI និងក្រុមហ៊ុនIDC ជួបពិភាក្សាជាមួយវិទ្យាស្ថានកសិកម្មព្រែកលៀប

នាព្រឹកថ្ងៃទី2 ខែកញ្ញា ឆ្នាំ2022 លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាបាល IDI និង IDC បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា នាយកវិទ្យាស្ថានកសិកម្មព្រែកលៀប និងក្រុមការងារ ពីការងារកសិកម្ម និងបច្ចេកវិទ្យា ដែលបានបង្ហាញឱកាសយ៉ាងច្រើនដែលអាចចូលរួមជាមួយគ្នានាពេលខាងមុខ ព្រោះជាវិស័យអតិភាពសម្រាប់ការវិនិយោគ។

កិច្ចប្រជុំគណៈកម្មាធិការយុទ្ធសាស្រ្ត IDI និង IDC

នាថ្ងៃទី ២៩ ដល់ថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២២ សមាគម IDI និង ក្រុមហ៊ុន IDC បានដំណើរការកិច្ចប្រជុំគណៈកម្មិធិការយុទ្ធសាស្រ្តក្រោមការដឹកនាំដោយលោកបណ្ឌិត ហោ សេរីវឌ្ឍន៍ Serey Vath ប្រធានក្រុមប្រឹក្សាភិបាល IDI-IDC ។

 

ជំនួបពិភាក្សាការងារ រវាង IDI និង IDC ជាមួយ ផ្សារមូលបត្រកម្ពុជា

នាថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០២២​ លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ Serey Vath ប្រធានក្រុមប្រឹក្សាភិបាល IDI-IDC បានទទួលជួប ឯកឧត្តម ហុង សុខហួរ Hong Sok-Hour Sok-Hour Hong ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក ជាអគ្គនាយក ផ្សារមូលបត្រកម្ពុជា CSX និងថ្នាក់ដឹកនាំ ពិភាក្សាការងារពាក់ព័ន្ធនឹងការវិនិយោគរួម និងផ្សារមូលបត្រ នៅការិយល័យរបស់ក្រុមហ៊ុន អាយឌី​ ឃែភីថល ភីអិលសុី។

នៅជំនួបប្រជុំបានធ្វើបទបង្ហាញ​ ដើម្បីស្វែងយល់ពីគ្នាទៅវិញទៅមក ជាពិសេសឱកាសនៃការវិនិយោគ និងចុះបញ្ជីចូលក្នុងផ្សារមូលបត្រ ដើម្បីជួញដូរភាគហ៊ុន និងប័ណ្ណបំណុល ។ IDI-IDC ក៏បានបង្ហាញពីការប្រតិបត្តិរបស់ខ្លួន ដែលជាបណ្តុំវិនិយោគិន មកពីគ្រប់វិស័យអាជីវកម្ម និងមានក្រុមហ៊ុនចំណុះចំនួនជាង ១០០​ ក្រុមហ៊ុន រួមទាំងទម្រង់នៃការវិនិយោគរបស់ IDI-IDC ដែលផ្តោតលើវិស័យធំៗចំនួន ៣ រួមមាន អចលនទ្រព្យ កសិកម្ម និងសេវាកម្ម គឺសុទ្ធតែអាចឈានចូលក្នុងផ្សារមូលបត្រនាពេលខាងមុខ ។